ស្រាវជ្រាវនិងចាប់ខ្លួនក្មេងទំ.នើ.ង.២ក្រុម បញ្ជូនទៅតុលាការ
- ព្រះវិហារ
ខេត្តព្រះវិហារ ៖ សេចក្តីរាយការឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ មានក្មេងទំនើងចំនួន២ក្រុម ពុំស្គាល់អត្តសញ្ញណបានប្រើប្រាស់ ដាវ កាំបិត…
ខេត្តព្រះវិហារ ៖ សេចក្តីរាយការឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ មានក្មេងទំនើងចំនួន២ក្រុម ពុំស្គាល់អត្តសញ្ញណបានប្រើប្រាស់ ដាវ កាំបិត…
ខេត្តព្រះវិហារ ៖ សេចក្តីរាយការឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ មានក្មេងទំនើងចំនួន២ក្រុម ពុំស្គាល់អត្តសញ្ញណបានប្រើប្រាស់ ដាវ កាំបិត ដំបង បង្កការអុកឡុកដេញវាយ និងកាប់គ្នា នៅតាមដងផ្លូវយ៉ាងអនាធិបតេយ្យ ធ្វើឱ្យបាត់ បង់សណ្តាប់ធ្នាប់សាធារណ: ស្ថិតនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។
ក្រោយទទួលព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះវិហារ បានដាក់បទបញ្ជាទៅស្នងការរងទទួលផែនជំនាញព្រហ្មទណ្ឌ ឲ្យចុះទៅសហការជា មួយនគរបាលស្រុករវៀង និងមូលដ្ឋាន ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ក្មេងទំនើង២ ក្រុម មានចំនួន៨នាក់នេះ ។
ក្រុមទី១ មាន៥ នាក់ ៖
១.ឈ្មោះ គៀន ផាន្នី ហៅអូន ភេទប្រុស អាយុ១៩ ឆ្នាំ
២.ឈ្មោះ បុន សេន ភេទប្រុស អាយុ១៨ ឆ្នាំ
៣.ឈ្មោះ ឌឹន ភារ: ភេទប្រុស អាយុ១៨ ឆ្នាំ (៣ នាក់នេះរស់នៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ) ។
៤.ឈ្មោះ រឹត យ៉ា ភេទប្រុស អាយុ២២ ឆ្នាំ
៥.ឈ្មោះ ជា ដៀម ភេទប្រុស អាយុ២៨ ឆ្នាំ (២ នាក់ រស់នៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ) ។
ក្រុមទី០២ មាន៣ នាក់ ៖
១.ឈ្មោះ សុិញ រ៉ាទី ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរ ជាសន្តិសុខក្រុមហ៊ុន
២.ឈ្មោះ លួន បញ្ញា ហៅលឹម ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករក្រុមហ៊ុន
៣.ឈ្មោះ សៀម សីហា ហៅសុខ ភេទប្រុស អាយុ១៧ ឆ្នាំ មុខ របរ កម្មករក្រុមហ៊ុន ៣ នាក់នេះរស់នៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។ តាមចម្លើយសារភាពរបស់ក្មេងទំនើងទាំង២ ក្រុមខាងលើបានឲ្យដឹងថា កន្លងមកពួកខ្លួនធ្លាប់មានទំនាស់ជាមួយគ្នា ដូច្នេះទើបមុនពេលសមត្តកិច្ចចាប់ខ្លួននេះ គឺពួកគេបានណាត់គ្នា ដើម្បីដោះស្រាយគំនុំចាស់នោះ ។
វុត្ថុតាងដកហូតរួមមាន ៖
.ម៉ូតូ ចំនួន២គ្រឿង
.ដាវ ១
.កាំបិត ១
.ដំបងឈើ ២
និង ដំបងដែក១ ដើម ។
បន្ទាប់ពីមានចម្លើយ និងវត្ថុតាងចាប់យកដែលពាក់ពន្ធបទល្មើសព្រហ្មទណ្ឌនោះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ