ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ថ្ងៃ​​​​ចោរ​លួច ​និង​​ប្លន់៣​​លើក​សរុប​​​​អស់​ជាង​​​១៦​លាន​រៀល​

12 ឆ្នាំ មុន

​ខេត្តពោធិ៍សាត់​​​ ៖ ​​រយៈ​ពេល​​​៣ថ្ងៃ​នៅ​ខេត្ត​ពោធិ៍សាត់ មានករណី​ចោរ​លួច​​លុយ​បន្ត​បន្ទា​ប់​គ្នាសរុប​អស់ចំនួន​​​៧.៦៥០.០០០រៀល, ១.៧៨០​ដុល្លារ, ១៤០.០០០បាត និង​ទូរស័ព្ទ​​២​គ្រឿងទៀត​​ ដែល​​​ករណីចោរ​កម្ម​ខាងលើ​​​កើត​ឡើង​នៅ​​កន្លែង​​ផ្សេង​គ្នា

​ខេត្តពោធិ៍សាត់​​​ ៖ ​​រយៈ​ពេល​​​៣ថ្ងៃ​នៅ​ខេត្ត​ពោធិ៍សាត់ មានករណី​ចោរ​លួច​​លុយ​បន្ត​បន្ទា​ប់​គ្នាសរុប​អស់ចំនួន​​​៧.៦៥០.០០០រៀល, ១.៧៨០​ដុល្លារ, ១៤០.០០០បាត និង​ទូរស័ព្ទ​​២​គ្រឿងទៀត​​ ដែល​​​ករណីចោរ​កម្ម​ខាងលើ​​​កើត​ឡើង​នៅ​​កន្លែង​​ផ្សេង​គ្នា ។ ​

តាម​ព័ត៌មាន​ពីមន្ត្រី​​សមត្ថកិច្ច​​​បាន​ឱ្យ​​ដឹង​ថា ​លើកទី​១-​​​ថ្ងៃទី​​៩ មិថុនា ​​វេលាម៉ោង​​២​និង​​​៣០នាទី​រសៀល ​នៅ ភូមិ​​​បំណក់ ឃុំ​ឈើ​តុំ ​ស្រុក​ស្រគរ ​ជនសង្ស័យ​ឈ្មោះ​​ឡូញ ​ប៉ូឡូ ​ភេទ​ប្រុស អាយុ​​​២៨​ឆ្នាំ ​មេការ​ខាង​កម្មករ​​​បានលួច​​​លុយ​​​របស់​ឈ្មោះ​​​​ង៉ោ ​ផេង ​​ភេទប្រុស អាយុ​​៣៣​​ឆ្នាំ ​ជា​ប្រធាន​​ការដ្ឋាន​​​ទី​​​១៩ នៃ​​​ក្រុម​ហ៊ុន​​​ចិន​ជាមួយ​គ្នាអស់​ចំនួន​​​​៣.៩០០.០០០​រៀល ​និង​​​១.៧៨០​​ដុល្លារ រួច​​​​រត់​​គេចខ្លួនបាត់។

លើកទី​២ ថ្ងៃទី​​១០ មិថុនា ​​វេលាម៉ោង​​៣​រសៀល នៅភូមិ​​​​អូរ​សណ្តាន់​ ឃុំអូរ​​សណ្តាន់​​ ស្រុក​ក្រគរ ​ជនសង្ស័យ​ឈ្មោះ​​វ៉ាន់ វីរៈ ភេទ​ប្រុស ​អាយុ​​២៥​ឆ្នាំ ​​​មានទីលំនៅ​​ភូមិមាត់​ថ្នល់ ឃុំ​ស្វាយជ្រំ ស្រុក​​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បាន​ត្រូវសមត្ថកិច្ច​​​ឃាត់ខ្លួន​ពី​ករណី​លួច​លុយរបស់​ឈ្មោះ​​ឌុំ គង់ ភេទប្រុស អាយុ​​​៣៦​ឆ្នាំ ​​អស់ចំនួន​​​៧៥០.០០០រៀល ​​ខណៈ​ពេល​ទុក​ក្នុងផ្ទះ​។​

ដោយឡែក​​កាលពី​​ថ្ងៃទី​​​១១ មិថុនា ​វេលា​ម៉ោង​​​២​រសៀល​​នៅភូមិ​​ទំព័រ ​ឃុំ​ប្រមោយ ស្រុក​វាល​វែង មាន​ករណី​គំរាម​​កំហែង​​​អ្នក​រត់តាក់​ស៊ី យក​លុយអស់​​ចំនួន​​៣.០០០​.០០០រៀល និង​​​១៤០.០០០​បាត និង​​ទូរស័ព្ទចំនួន​២គ្រឿងផង​ដែរ​។​ ជន​រងគ្រោះ​​ឈ្មោះ​​ស៊ីវ ម៉េង ភេទប្រុស ​អាយុ​​៥៣​ឆ្នាំ ​បាន​រៀប​រាប់​​​​ថា ​នៅ​រសៀល​នោះ​មាន​​ជន​​៣នាក់ ​មិនដែលស្គាល់​មុខ​បាន​​ជិះរថ​យន្ត​តាក់ស៊ី​របស់​លោក ​ឱ្យជូន​​ទៅ​ម្តុំ​​​កិន​ថ្ម ​ភ្នំ​ទំព័រ ។ ​ពេលទៅ​​ដល់​កន្លែង​​ស្ងាត់ ​ជនទាំង​​៣​​នាក់នោះ​បាន​ឱ្យ​ឈប់​​រថយន្ត ហើយ​បាន​​ចាប់​ក្រៀក​​យកដែក​​ឆាប​មកអារ​.ក​ខ្លួន​​រហូត​ចេញ​ឈាម ។ ​​បន្ទាប់​មក​ ពួកវា​​​​បានលូក​ក្នុងហោប៉ៅ ​យក​​លុយ និង​​ទូរស័ព្ទ​រួចហើយ​នាំគ្នា​​រត់​ចូល​ក្នុង​ព្រៃ​​​បាត់​អស់។ ​

សរុប​​ទាំង​​៣លើក​នេះ ​ក្នុង​រយៈ​ពេល​​៣ថ្ងៃ​នៅ​​ខេត្ត​ពោធិ៍សាត់ ចោរ​លួច និងប្លន់​​​លុយ​អស់​​ជាង​​១៦​លាន​​រៀល​។​ ជន​សង្ស័យ​​​ម្នាក់​ដែល​ឃាត់ខ្លួន​​​ត្រូវ​បាន​បញ្ជូន​​ទៅកាន់ស្នងការ​​ដ្ឋាននគរបាល​ខេត្ត​​ពោធិ៍​សាត់​ ​ឯពីរ​ករណីទៀត​ដែលគេ​ចខ្លួន​សមត្ថកិច្ច​​​កំពុង​​បន្ត​ស្រាវជ្រាវ ដើម្បី​ចាប់​យកមក​ផ្តន្ទា​ទោស​តាមផ្លូវច្បាប់​​ ៕​