ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រួលផ្លូវ​ដែល​រអិល​ដូច​ខ្លាញ់ឡើងវិញ ដើម្បី​ជូន​​​ប្រជាពលរដ្ឋ​ទៅ​​មកបានសុវត្ថិភាព​

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ក្រោយ​ផ្លូវ​មួយកន្លែងមានសភាព​​រអិល​ដូច​ខ្លាញ់ដែលប្រជាពលរដ្ឋ​កំពុងជួប​ការ​លំបាកទៅ​​មកនោះ ត្រូវ​បាន​​ឯកឧត្តម​បណ្ឌិត ប៉ាន់ ខែ​ម​ប៊ុ​ន​ថន នាយ​រង​ខុទ្ទកាល័យ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាំ​យក​គ្រឿងចក្រ​៥​ទៅ​៦​គ្រឿងទៅ​ឈូស​ឆាយ​សម្រួល​ផ្លូវឱ្យ​បានល្អឡើង​វិញ​…

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ក្រោយ​ផ្លូវ​មួយកន្លែងមានសភាព​​រអិល​ដូច​ខ្លាញ់ដែលប្រជាពលរដ្ឋ​កំពុងជួប​ការ​លំបាកទៅ​​មកនោះ ត្រូវ​បាន​​ឯកឧត្តម​បណ្ឌិត ប៉ាន់ ខែ​ម​ប៊ុ​ន​ថន នាយ​រង​ខុទ្ទកាល័យ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាំ​យក​គ្រឿងចក្រ​៥​ទៅ​៦​គ្រឿងទៅ​ឈូស​ឆាយ​សម្រួល​ផ្លូវឱ្យ​បានល្អឡើង​វិញ​ កាលពីរសៀល​ថ្ងៃ​ទី​១៩ ខែ​ក​ក្ក​ដា ឆ្នាំ​២០២៤​ ស្ថិតនៅ​ភូមិ​សុខសាន្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ ​ផ្លូវ​មួយខ្សែ​ដែល​ប្រវែង​ជាង​១,០០០​ម៉ែត្រ​ស្ថិត​ភូមិ​សុខសាន្ត​​ ​ភ្ជាប់​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ទៅ​ស្រុក​ម៉ា​ឡៃ ​ត្រូវ​បាន​រង​ការ​ខូចខាត​បណ្តាល​មាន​ភក់
រ​អិលដូច​ខ្លាញ់ ធ្វើប្រជាពលរដ្ឋ​ ​និង​សិស្សានុ​សិស្ស​ជួប​ការ​លំបាកទៅ​មក​ ហើយបាន​ស្នើ​សុំ​ពី​​ឯក​ឧត្តម​បណ្ឌិត ប៉ាន់ ខែ​ម​ប៊ុ​ន​ថន នាយ​រង​ខុទ្ទកាល័យ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​នាំ​
យក​​គ្រឿងចក្រ​ប្រមាណ​៤​ ទៅ​៥​គ្រឿង​ធ្វើការ​ឈូស​ឆាយ​ និង​ចាក់​កម្ទេច​ថ្ម​សម្រួល​អោយ​ប្រជា​ពលរដ្ឋ​ទៅ​មក​បាន​ស្រួល​ ។

ឯកឧត្តម​បណ្ឌិត ប៉ាន់ ខែ​ម​ប៊ុ​ន​ថន បាន​បញ្ជាក់​ដែរថា​ ​ផ្លូវ​១​ខ្សែ​ប្រវែង​ជាង​១​គីឡូម៉ែត្រ​ ដែល​រង​ការ​ខូចខាត​​ និង​មាន​ភក់​រអិល​ដូច​ខ្លាញ់ប្រជាពលរដ្ឋ​ និង​សិស្សានុ​សិស្ស​ជួប​ការ​លំបាកទៅ​មក​ក្នុង​ការ​សិក្សា ​ទើប​ជា​ការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​មាន​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួល​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត​ ដោយ​ឃើញ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ក្រុមការងារ​បាន​នាំ​យក​គ្រឿងចក្រ​៤​ទៅ​៥​គ្រឿង​ចុះ​ឈូស​ឆាយ​និង​ដាក់​កម្ទេចថ្ម ​ដើម្បី​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​មិន​អោយ​ជួប​ការ​លំបាក​ទៀត​ឡើយ​។

ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​សុខសាន្ត​បាន​ថ្លែង​អំណ​គុណ​ចំពោះ​ឯកឧត្តម​បណ្ឌិត ប៉ាន់ ខែ​ម​ប៊ុ​ន​ថន ​ដែល​បាន​ជួយ​ធ្វើការ​ជួសជុល​ឡើង​វិញ​ផ្លូវ​ដែល​ជួប​ការ​លំបាក​នេះ​បាន​ស្រួល​ឡើង​វិញ​ដែល​ប្រជាពលរដ្ឋ​លេង​ជួប​ការ​លំបាក​ទៀត​ហើយ​អគុណ​សន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ