ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​បង្កក​ជាង​៣​តោន នាំ​ពី​ហូ​ឡង់ និង​ចិន ត្រូវ​ចាប់ និង​បំផ្លាញ​ចោល

1 ខែ មុន
  • ភ្នំពេញ

សាច់​បង្កក​ជាង​៣​តោន នាំ​ពី​ហូ​ឡង់ និង​ចិន ត្រូវ​ចាប់ និង​បំផ្លាញ​ចោល

សាច់​បង្កក និង​គ្រឿងក្នុង​សត្វ ប្រមាណ​ជា​ជាង​៣​តោន ដែល​គេ​លួច​នាំ​ចូល​ពី​ហូ​ឡង់ និង​ចិន ត្រូវ​សមត្ថកិច្ច​ជំនាញ​រឹបអូស និង​បំផ្លាញ​ចោល កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៤ ។

ក្រសួងពាណិជ្ជកម្ម បាន​អះអាង​ថា សាច់​បង្កក​ទាំងនេះ រួម​មាន ៖ ចុង​ស្លាបមាន់ ទម្ងន់ ២.១៩០​គីឡូក្រាម និង​ពោះវៀន​ជ្រូក ទម្ងន់ ១.០០៥​គីឡូក្រាម សរុប ៣.១៩៥​គីឡូក្រាម ដែល​បាន​នាំ​ចូល​ពី​ប្រទេស​ហូ​ឡង់ និង​ប្រទេស​ចិន ដោយ​ខុសច្បាប់ ។

ប្រភព​ដដែល បាន​ឲ្យ​ដឹង​ថា ចំណាត់ការ​នេះ គឺ​ធ្វើ​ឡើង​ដោយ​មន្ត្រី​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​មន្ត្រី​គយ​តំបន់​១ នៃ​អគ្គនាយក​ដ្នា​ន​គយ និង​រដ្ឋាករ​កម្ពុជា ។

ប្រភព​ដដែល បាន​ឲ្យ​ដឹង​ថា ទំនិញ​ទាំងនេះ ជា​ទំនិញ​ល្មើស​នឹង​សេចក្តី​ប្រកាស​ជូនដំណឹង ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចុះ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៤ អំពី​វិធានការ​ហាមឃាត់​ការ​នាំ​ចូល​ជា​បណ្ដោះអាសន្ន​នូវ​គ្រឿងក្នុង​បង្កក និង​បំណែក​សាច់​បង្កក ដើម្បី​ធ្វើការ​ដុត​កម្ទេច​ចោល និង​ចាត់វិធានការ​ទៅ​តាម​នីតិវិធី​។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ