អ្នកកាសែតចំអ.ក កម្ពស់នាយករដ្ឋមន្ត្រីអ៊ីតាលី ចា.ញ់ក្តីនៅតុលាការទីក្រុងមីឡាន
ប្រទេសអ៊ីតាលី ៖ តុលាការទីក្រុងមីឡាន ប្រទេសអ៊ីតាលី បានបញ្ជាឱ្យអ្នកកាសែតស្រីជនជាតិអ៊ីតាលី
ប្រទេសអ៊ីតាលី ៖ តុលាការទីក្រុងមីឡាន ប្រទេសអ៊ីតាលី បានបញ្ជាឱ្យអ្នកកាសែតស្រីជនជាតិអ៊ីតាលី
ប្រទេសអ៊ីតាលី ៖ តុលាការទីក្រុងមីឡាន ប្រទេសអ៊ីតាលី បានបញ្ជាឱ្យអ្នកកាសែតស្រីជនជាតិអ៊ីតាលីម្នាក់ បង់ប្រាក់ថ្លៃខូចខាតទៅនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ចំនួន៥ពាន់អឺរ៉ូ ដែលស្មើនឹង៥,៤៤២ដុល្លារអាមេរិក សម្រាប់ការចំអកលេងសើច នៅក្នុងការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម។
តាមប្រភពពីកាសែតអ៊ីតាលី ANSA និងទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានរាយការណ៍ថា អ្នកកាសែតស្រីមានឈ្មោះថា Giulia Cortese ក៏រងពិន័យជាទឹកប្រាក់ចំនួន១,២០០អឺរ៉ូ ដែលស្មើនឹងជាង ១,៣០០ដុល្លារផ្សេងទៀត ជុំវិញការចំអករឿងកម្ពស់របស់លោកស្រី Meloni នៅលើបណ្តាញសង្គម Twitter (បច្ចុប្បន្ន X) កាលពីខែតុលា ឆ្នាំ២០២១ ដែលតុលាការបានកំណត់ថាជាការប្រមាថលើរូបរាងកាយ។ សាលក្រមរបស់អ្នកកាសែត Cortese បានបង្ហាញឱ្យឃើញថា រដ្ឋាភិបាលអ៊ីតាលីមានបញ្ហាធ្ងន់ធ្ងរជាមួយនឹងសេរីភាពនៃការបញ្ចេញមតិ និងការមិនពេញចិត្តខាងសារព័ត៌មាន។
លោកស្រី Meloni បានចាត់វិធានការផ្លូវច្បាប់លើអ្នកកាសែតស្រីរូបនោះ បន្ទាប់ពីអ្នកទាំងពីរបានប៉ះពារពាក្យសម្តីរវាងគ្នា តាមរយៈការបង្ហោះលើបណ្តាញសង្គមកាលពី៣ឆ្នាំមុន ពោលគឺមុនពេលលោកស្រី Meloni ក្លាយជានាយករដ្ឋមន្ត្រីអ៊ីតាលី នៅក្នុងខែតុលា ឆ្នាំ២០២២។
លោកស្រី Meloni មកពីគណបក្សស្តាំនិយមជ្រុល Brothers of Italy ដែលជាបក្សប្រឆាំងនៅពេលនោះ ហើយ Cortese បានបង្កើតរូបភាពចំអកលេងសើចលើលោកស្រី Meloni ដោយបានភ្ជាប់រូបលោកស្រីជាមួយនឹងរូបមេដឹកនាំហ្វាស៊ីសនិយម លោក Benito Mussolini នៅផ្ទៃខាងក្រោយ។ មិនត្រឹមតែប៉ុណ្ណោះ Cortese ថែមទាំងបង្ហោះសំណេរថា «អ្នកមិនអាចបំភ័យខ្ញុំបានទេ Giorgia Meloni ។ អ្នកមានកម្ពស់ត្រឹមតែ ១.២ម៉ែត្រប៉ុណ្ណោះ។ ដូច្នេះខ្ញុំមើលមិនឃើញអ្នកនោះទេ»។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងគេហទំព័រធំៗមួយចំនួនបានបង្ហាញអំពីកម្ពស់របស់លោកស្រី Meloni គឺខុសៗពីគ្នា ដោយនៅចន្លោះពី ១.៥៨ម៉ែត្រ ដល់ ១.៦៣ម៉ែត្រ។
យ៉ាងណាមិញ យោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ អ្នកកាសែតស្រី Giulia Cortese អាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចរបស់តុលាការ ស្របពេលដែលមេធាវីរបស់លោកស្រី Meloni បានអះអាងថា លោកស្រីនឹងបរិច្ចាគប្រាក់ទាំងអស់ដែលបានពីការប្តឹងផ្តល់នេះ ជូនទៅអង្គការសប្បុរសធម៌៕ (ប្រភព ៖ Reuters)
ចែករំលែកព័តមាននេះ