ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាវិថីស៊ីជិនពីង និងជួយពង្រឹងផ្នែកនយោបាយកម្ពុជា-ចិនព្រមទាំងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាវិថី​ស៊ី​ជិន​ពីង​នឹង​ចូលរួម​ពង្រឹង​ផ្នែក​នយោបាយ​រវាង​កម្ពុជា​-​ចិន​កាន់ តែ​រឹង​មាំ ព្រមទាំង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស៊ុន​ចាន់​ថុ​ល អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ មហាវិថី​ស៊ី​ជិន​ពីង​នឹង​ចូលរួម​ពង្រឹង​ផ្នែក​នយោបាយ​រវាង​កម្ពុជា​-​ចិន​កាន់ តែ​រឹង​មាំ ព្រមទាំង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស៊ុន​ចាន់​ថុ​ល អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​បង្គោល​ផ្លា​ក​ឈ្មោះ​ផ្លូវ​«​មហាវិថី ស៊ី​ជិន​ពីង​»​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤ ថា ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​ដែល​បាន​ដាក់​ចេញ​ដោយ​ប្រធានាធិបតី​ចិន ស៊ី​ជិន​ពីង មិន​ត្រឹមតែ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម សេច​ដ្ឋ​កិច្ច​កម្ពុជា​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​ពង្រឹង​ឯករាជ្យ​នយោបាយ​របស់​កម្ពុជា​ផង​ដែរ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ៖«​មហាវិថី​ស៊ី​ជិន​ពីង​នេះ ជា​កំណាត់​ផ្លូវ​វៀង​ក្រុង​មួយ​ដែល​បាន​ចូល​សម្រួល​ក្នុង​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​រាជធានី​ភ្នំពេញ ។ ផ្លូវ​នេះ មាន​ភាព​ប្រទាក់ក្រឡា​ជាមួយ​បណ្តា​ផ្លូវជាតិ​សំខាន់​ៗ​ដូច​ជា ៖ ផ្លូវជាតិ​លេខ​១ លេខ​២ លេខ​៣ លេខ​៤ លេខ​៥ ព្រមទាំង​ត​ភ្ជាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ -​ព្រះ​សីហ​នុ ហើយ​នៅ​ពេល​អនាគត​នឹង​មហាវិថី​នេះ​ក៏​នឹង​ត​ភ្ជាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បា​វិត​ផង​ដែរ​» ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀត​ថា មហាវិថី​ស៊ី​ជិន​ពីង នឹង​ចូលរួម​ចំណែក​ក្នុង​ការ​កកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ប្រទេស​កម្ពុជា​ផង​ដែរ ។ មិត្ត​ចិន​បាន​កំពុង​តែ​ឈរ​ក្នុង​លំដាប់​ទី​១ ដែល​បាន​ផ្តល់​ឥនទាន​សម្បទាន​ជា​ជំនួយ​ជា​ច្រើន សរុប​ជាង​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​សាងសង់​ខ្សែ​ផ្លូវ​សរុប​ប្រមាណ​៤​ពាន់​គីឡូម៉ែត្រ និង​ស្ពាន​ធំ​ៗ​ចំនួន​១៦​ស្ពាន ប្រវែង​សរុប​ប្រមាណ​១៤​ពាន់​ម៉ែត្រ ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ស៊ុន ចាន់​ថុ​ល ក៏​បាន​ឲ្យ​ដឹង​ថា ចំពោះ​វិស័យ​វិនិយោគ​វិញ សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០២៤ មិត្ត​ចិន​បាន​ធ្វើការ​វិនិយោគ​លំដាប់​ទី​២ ស្មើនឹង​៤២% នៃ​ទំហំ​វិនិយោគ​សរុប​មាន​ទន់​១.៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​គូសបញ្ជាក់​ថា ការ​ប្រសិទ្ធ​នាម​ឈ្មោះ​ផ្លូវ​« មហាវិថី ស៊ី ជី​ន​ពីង​» និង​ការ​រៀបចំ​ពិធី​ជា​ផ្លូវការ​នា​ពេល​នេះ គឺជា​សក្ខីភាព​ថ្មី​មួយ​បន្ថែម​ទៀត​រវាង​កម្ពុជា និង​ចិន ដែល​បាន​បង្កប់​នូវ​អត្ថន័យ​នៃ​ទំនាក់ទំនង​ទ្វេភាគី​ជា​ប្រវត្តិសាស្ត្រ​យូរអង្វែង និង​បាន​រីក​ចម្រើន​រហូត​ដល់​កម្រិត​មួយ​ដែល​មិន​អាច​បំបែក​បាន ។

ឯកឧត្តម​បាន​បន្ត​ថា មហាវិថី ស៊ី ជី​ន​ពីង មាន​ប្រវែង​៤៧,១០​គីឡូម៉ែត្រ គឺជា​កំណាត់​ផ្លូវ​មេ ឆ្លងកាត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល មាន​ចំណុច​ចាប់ផ្តើម​ពី​គីឡូម៉ែត្រ ២៤+៨៤០ នៃ​ផ្លូវជាតិ​លេខ​១ ទៅ​ដល់​គីឡូម៉ែត្រ​១៤+១០៥ នៃ​ផ្លូវជាតិ​លេខ​៤ ត្រូវ​បាន​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ