ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមកម្ចីអនឡាញ ហើយខុសច្បាប់នឹងរងនូវការបង្រ្កាប

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ក្រុម​កម្ចី​អន​ឡាញ ហើយ​ខុសច្បាប់​កាន់តែ​សកម្ម​នៅ​ក្នុង​ពិភព​និង​ចលនា​ឥណទាន​នៅ​ក្នុង​សង្គម​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ គ្រឹះស្ថាន​ហិ​រញ្ញា​វត្ថុ​ស្របច្បាប់ និង​សមត្ថកិច្ច​កំពុង​ឈាន​ដល់​ការ​សហការ​គ្នា​ក្នុង​ការ​បង្ក្រាប ហើយ​ចាត់​ទុក​ក្រុម​សេវាកម្ម​ឥណទាន​នេះ​ថា ជា​បទ​លើ្ម​ស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ។ លោក…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ក្រុម​កម្ចី​អន​ឡាញ ហើយ​ខុសច្បាប់​កាន់តែ​សកម្ម​នៅ​ក្នុង​ពិភព​និង​ចលនា​ឥណទាន​នៅ​ក្នុង​សង្គម​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ គ្រឹះស្ថាន​ហិ​រញ្ញា​វត្ថុ​ស្របច្បាប់ និង​សមត្ថកិច្ច​កំពុង​ឈាន​ដល់​ការ​សហការ​គ្នា​ក្នុង​ការ​បង្ក្រាប ហើយ​ចាត់​ទុក​ក្រុម​សេវាកម្ម​ឥណទាន​នេះ​ថា ជា​បទ​លើ្ម​ស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ។

លោក កាំ​ង តុង​ងី អ្នកនាំពាក្យ​សមាគម​មីក្រូ​ហិ​រញ្ញា​វត្ថុ បានឱ្យ​ដឹង​ថា សមាគម​មីក្រូ​ហិ​រញ្ញា​វត្ថុ មាន​ក្តី​ព្រួយបារម្ភ និង​ស្នើ​សុំ​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ជា​ពិសេស​អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទ​លើ្ម​ស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ។

លោក កាំ​ង តុង​ងី បានឱ្យ​កម្មវិធី​លុយ នៃ​សារព័ត៌មាន កោះសន្តិភាព ដឹង​ថា «​ក្នុង​កិច្ចប្រជុំ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ ខាង​សមាគម​ក៏​បាន​លើក​ឡើង​ពី​ការ​បារម្ភ​ក៏​ដូច​ជា​ការ​ស្នើ​សុំ​សហប្រតិបត្តិការ ឧទាហរណ៍​ដូច​ជា​ក្រុមការងារ​ដែល​យើង​អាច​ធ្វើ​ការងារ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​បង្ក្រាប​លើ​ករណី​សង្ស័យ​ល្មើស​ឱ្យ​បាន​ទាន់​ពេលវេលា ក៏​ដូច​ជា​បង្កើន​យន្តការ​រួម​គ្នា​ក្នុង​ការ​អប់រំ ផ្សព្វផ្សាយ​លើកកម្ពស់​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​គ្រោះថ្នាក់​» ។ លោក កាំ​ង តុង​ងី បាន​បន្ត​ថា សមាគម​ស្នើ​ភា្ន​ក់​ងារ​សមត្ថ​កិច្ចសហការ​ជាមួយ​គ្រឹះស្ថាន​ហិ​រញ្ញា​វត្ថុ ធ្វើការ​បង្ក្រាប​សកម្ម​ទៅ​លើ​ក្រុម​កម្ចី​អន​ឡាញ ក្រុម​កម្ចី​ខុសច្បាប់ ក្រុម​កម្ចី​បោកប្រាស់​ប្រជាពលរដ្ឋ ។

អ្នកនាំពាក្យ​សមាគម បន្ថែម​ថា «​មែនទែន​ទៅ​យើង​មើលឃើញ​ថា ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន​បាន​ក្លាយជា​ជន​រង​គ្រោះ ដោយសារ​ក្រុម​ទាំងនេះ ហើយ​យើង​ចង់​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ជំរុញ ទប់ស្កាត់ បង្ក្រាប​ក្រុម​ទាំង​អស់នេះ​កាន់តែ​មាន​ប្រសិទ្ធភាព​» ។
កាលពី​ពេល​ថ្មី​ៗ​នេះ ក្រសួងមហាផ្ទៃ​បាន​សម្រេច​បង្កើត​គណៈកម្មការ​ដើម្បី​បង្កើន​ការ​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​តាម​បណ្តា​បណ្តា​រាជធានី​-​ខេត្ត​នៃ​ប្រទេស​កម្ពុជា ។ បើ​តាម​លិខិត​របស់​ក្រសួង​ចុះ​ថ្ងៃ​ទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ លោក សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ជា​ប្រធាន លោក ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ជា​អនុប្រធាន​អចិន្ត្រៃយ៍ លោក នៅ លក្ខណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​អនុប្រធាន លោក អ៊ូ វ​ណ្ណា អនុរដ្ឋលេខាធិការ ជា​អនុប្រធាន និង​មាន​សមាជិក​ជា​ច្រើន​ទៀត​ផង​ដែរ ។

បើ​តាម​ក្រសួងមហាផ្ទៃ គណៈកម្មការ​មាន​ភារកិច្ច​ដូច​ជា​បង្កើន​ការ​ស្រាវជ្រាវ​ទីតាំង​ដែល​មាន​បទល្មើស​ឆបោក តាម​ប្រព័ន្ធ​អន​ឡាញ​តាម​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព​ក្នុងភូមិ​សាស្ត្រ​បណ្តា​រាជធានី​ខេត្ត ហើយ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ខេត្ត ធ្វើការ​ចុះ​បង្ក្រាប​ជាក់ស្តែង​តាម​គោលដៅ​ដែល​បាន​រក​ឃើញ និង​កំណត់​ដោយ​ប្រធាន​គណៈកម្មការ ។ ក្រសួងមហាផ្ទៃ​បញ្ជាក់​ថា ក្នុង​ករណី​ចាំបាច់ ប្រធាន​គណៈកម្មការ​អាច​ប្រើប្រាស់​មន្ត្រី​នៃ​អង្គភាព​ពាក់ព័ន្ធ​ចំណុះ​គណៈកម្មការ​ចុះ​សហការ​សម្របសម្រួល​ប្រ​តិ​ប​តិ្ត​ការ​ជាក់ស្តែង​ឱ្យ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ។

ពាក់ព័ន្ធ​នឹង​កិច្ចការ​នេះ​ខាង​ធនាគារជាតិ​នៃ​កម្ពុជា ក៏​កំពុង​តែ​យកចិត្តទុកដាក់​ផង​ដែរ នៅ​លើ​ករណី​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​អន​ឡាញ​នេះ ។ លោក រ័​ត្ន សុវណ្ណ​នរៈ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា បាន​ជំរុញ​ការ​ប្រើប្រាស់​សេវា​មីក្រូហិរញ្ញវត្ថុ​ប្រកបដោយ​ការ​ទទួលខុសត្រូវ បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន និង​ការពារ​ពី​អំពើ​ឆបោក​ផ្នែក​ហិរញ្ញវត្ថុ​នៅ​តាម​សហគមន៍​នៅ​ពេល​ដែល​លោក​បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​មួយ​នៅ​ខេត្ត​រតនៈគីរី កាលពី​ថ្ងៃ​ទី ១៦ ខែ កក្កដា កន្លង​ទៅ​ថ្មី​ៗ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ