ដៃតេជោ (បទផ្កាឈូករីក)


ដៃតេជោ
(បទផ្កាឈូករីក)

-ដៃតេជោ ដៃកូនអ្នកចម្ការស្រែ ដៃតេជោ ដៃជាតិខ្មែរក្បែរទន្លេ
ដៃតេជោ ដៃសិស្សសមពុំទំនេរ ដៃតេជោ ដៃរិះរេរកសិក្សា ។
-ដៃតេជោ ដៃតស៊ូៗរៀនសូត្រ ដៃតេជោ ដៃរូតស្រូតកាន់កិច្ចការ
ដៃតេជោ ដៃកម្លាំងដៃបញ្ញា ដៃតេជោ ដៃកាប់ឆ្ការដៃសង្គ្រោះ ។
-ដៃតេជោ ដៃម៉ឹងម៉ាត់ដៃមោះមុត ដៃតេជោ ដៃហាត់ពត់ដៃខ្ពង់ខ្ពស់
ដៃតេជោ ដៃក្លាហានដៃកិត្តិយស ដៃតេជោ ដៃកេរ្តិ៍ឈ្មោះដៃសិរី ។
-ដៃតេជោ ដៃជំនាញដៃមានឫទ្ធិ ដៃតេជោ ដៃប្រសិទ្ធិដ៏ល្បាញល្បី
ដៃតេជោ ដៃតេជះដៃបារមី ដៃតេជោ ដៃសក្ខីដៃកើតការ ។
-ដៃតេជោ ដៃបំបាក់សឹកសត្រូវ ដៃតេជោ ដៃនាំផ្លូវផ្លូវសុខា
ដៃតេជោ ដៃគ្រប់គ្រងគ្រងរដ្ឋា ដៃតេជោ​ ដៃមហាដៃសម្រេច ។
-ដៃតេជោ ដៃចម្បងដៃមហិមា ដៃតេជោ ដៃនាំងារជាសម្តេ​ច
ដៃតេជោ​ ដៃអគ្គដៃប្តូរផ្តាច់ ដៃតេជោ ដៃចាំបាច់ដៃឧត្តម ៕
និពន្ធដោយលោក ហម វុទ្ធា

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ