រាជធានីភ្នំពេញ ៖ មន្ត្រីយោធា (កងកិត្តិយសត្រែទ័ព) ម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានចាប់ខ្លួន កាលពីវេលាយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីប្រើប្រាស់អាវុធវែង Ak47 ទៅគំរា.មកំហែ.ងអ្នកលក់ត្រី នៅចំណុចយឿត្រីថ្មី នៅគល់ស្ពានព្រែកព្នៅ ភូមិផ្សាលិច សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវចាប់ខ្លួន ឈ្មោះ សុខ មនោរម្យ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរយោធា (កងកិត្តិយសត្រែទ័ព) បច្ចុប្បន្នរស់នៅផ្ទះលេខ68Cភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះ ដែលរងការគំរា.មកំហែ.ងឈ្មោះ តែ ប្រុស ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ត្រី រស់នៅផ្ទះលេខ32Gភូមិលូសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ មន្ត្រីយោធាបានជិះរថយន្តមួយគ្រឿងមកឈប់នៅចំណុចយឿត្រី ហើយយកកាំភ្លើ.ងអាកា ទៅគំរា.មកំហែ.ងជនរងគ្រោះ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាថតបង្ហោះនៅក្នុងបណ្តាញសង្គម ។

ក្រោយមកត្រូវបានកម្លាំងកងរាជអាវុ.ធហត្ថស្រាវជ្រាវឃាត់ខ្លួន ។ តាមចម្លើយជនសង្ស័យ ឈ្មោះ សុខ មនោរម្យ បានសារភាពថា អោយដឹងថា នៅវេលាម៉ោង៧និង៣២នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ខ្លួនបានជិះរថយន្តមួយគ្រឿងម៉ាក LUXIS 350ពណ៌ស ពាក់ស្លាកលេខខេមរៈភូមិន្ទ ០២.២.៦១៧១ ដោយដាក់អាវុ.ធវែង AK47 មួយដើម ក្នុងរថយន្តពេលមកដល់កន្លែងកើតហេតុ បានដកអាវុធវែង AK47 ចេញពីក្នុងរថយន្តយកទៅគំរា.មជនរងគ្រោះឈ្មោះ តែ ប្រុស និងអ្នកជិតខាង ។
មូលហេតុដោយសារតែខឹងជនរងគ្រោះចោទខ្លួនថា បានទំនាក់ទំនងស្នេហាជាមួយប្រពន្ធរបស់ខ្លួន ។ ជនសង្ស័យ បានសារភាពទៀតថាក្រោយពីធ្វើសកម្មភាពរួចខ្លួនបានបើករថយន្តទៅទុកនៅក្នុងអង្គភាពកងកិត្តិយសត្រែទ័ព ។
ចំណែកអាវុធវែងAK 47បានយកទៅទុកក្នុងឃ្លាំងវិញ ហើយត្រូវសមត្ថកិច្ច ឃាត់ខ្លួនតែម្តង ។ បច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ