ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ សម្រេច​ផ្តល់​អគារសិក្សា​១​ខ្នង​តាម​​សំណើ​យុវតី​ ​សាយ ស៊ី​ណា

11 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖​ សម្តេច​តេ​ជោ​ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ បាន​សម្រេច​ផ្តល់អគារ​សិក្សា​មួយ​ខ្នង​​តាម​សំណើ​​របស់​យុវតី​ សាយ ស៊ី​ណា ដើម្បី​ទុកជា​ប្រយោជន៍​រួម…

​រាជធានី​ភ្នំពេញ ៖​ សម្តេច​តេ​ជោ​ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ បាន​សម្រេច​ផ្តល់អគារ​សិក្សា​មួយ​ខ្នង​​តាម​សំណើ​​របស់​យុវតី​ សាយ ស៊ី​ណា ដើម្បី​ទុកជា​ប្រយោជន៍​រួម ​។ ​ការ​ផ្តល់​អគារ​សិក្សា​នេះ​ បន្ទាប់​ពី​យុវតី សាយ ស៊ី​ណា​ បាន​ស្នើ​សុំ​ក្រោយ​សម្តេចតេ​ជោ បាន​ពេញចិត្ត​សម្លេង​ចម្រៀង​របស់​យុវតី ដែល​បាន​បង្ហើរ​ទឹក​សំនៀង​ក្នុង​កម្មវិធី​ប្រ​តួ​ក​ប្រជែងក្នុង​សាលារៀន​កាលពី​ថ្មី​ៗ​នេះ​។​

សម្តេច​តេ​ជោ​ ហ៊ុន សែន ​បាន​សរសេ​រលើ​បណ្តាញ​សង្គម ​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ ២០២៤​ យ៉ាង​ដូច្នេះ​ថា​ ​«កាលពី​ម្សិលមិញ ​ខ្ញុំ​បាន​បង្ហោះ​ពី​ចៅស្រី​សាយ ស៊ី​ណា​ ដែលពេល​​នោះ​ មិន​ទាន់​ស្គាល់ឈ្មោះ​ និង​ទីកន្លែង​រស់នៅ​។ ​ខ្ញុំ​ព្យាយាម​ជួប​ចៅស្រី​តាមTelegram ដើម្បី​សួរនាំ​ពី​ការ​រៀនសូត្រ ​និង​ជីវភាព​គ្រួសារ​ព្រមទាំង​បាន​ជួយ​ថវិកាខ្លះ​សម្រាប់​ចៅស្រី ​និង​ឪពុក​ម្តាយ​»​។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ទៀត​ថា​ ថ្ងៃនេះ ​លោក​អ៊ួ​ន សា​រ៉ាត់ ​បាន​ទៅ​ដល់​ផ្ទះ ដើម្បី​សួរនាំ​ឪពុក​ម្តាយ​និង​ចៅស្រី ​ព្រមទាំង​ឲ្យ​ចៅស្រី​ច្រៀង​ចម្រៀង​២​បទ​ ដោយ​គ្មាន​ភ្លេង​(​ច្រៀង​គោក​)​ ដែល​បទ​ទី​មួយ​(​ស្ពាន​សាង​ស្នេហ៍​)​ ឯ​បទ​ទី​ពីរ​(​វ​ណ្ណះ​សង្គម​)​ ទោះ​អត់​ភ្លេងក៏​ចៅ​នៅ​តែ​ច្រៀងបាន​ពីរោះ​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ទៀត​ថា​៖ «​តា​សូម​សរសើរ​ចៅ​ ដែល​ចៅ​បាន​ផ្ញើ​សារ​មក​តា ​សូម​ស្នើ​ឲ្យ​តា​ជួយ​កសាង​អគារ​សិក្សា​១​ខ្នង ​៣​ជាន់ ​៣០​បន្ទប់ ដើម្បី​ជា​ប្រយោជន៍​រួម​របស់​សិស្ស ​។​ តា​បាន​បញ្ជូន​សំណើ​ចៅ​ទៅ​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត​រួច​ហើយ​»​ ។

សម្តេច​តេ​ជោ​ក៏​បាន​បាន​សរសេ​រទៀត​ថា​ ចុង​ក្រោយ​ ខ្ញុំ​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​កូនក្មួយ​ដែល​មក​ Like ជិត​កន្លះ​លាន​នាក់ ​និង​ចូល​មក ​Comments ជាង​២​ម៉ឺន​​នាក់ ក្រោយ​​ខ្ញុំ​បង្ហោះ​បាន​
១៨​ម៉ោង​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ