ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ខ្លាំង ច្រោះ​ដី​មាត់​ស្ទឹង​បា.ក់​ស្រុត​ហាង​គុយទាវ​​និង​ផ្ទះបាយ​អ្នក​ភូមិ​០៣​ខ្នង​

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ហាង​លក់​កាហ្វេ​គុយទាវ និង​ផ្ទះបាយ​របស់​អ្នក​ភូមិ​ចំនួន​០៣​ខ្នង ដែល​សាងសង់​ជាប់មាត់​ស្ទឹង​សង្កែ​បាន​បាក់​ស្រុត​រអិល​ធ្លាក់​ចូល​ក្នុង​ស្ទឹង ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឲ្យ​ច្រោះ​ដី​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៨ កក្កដា ស្ថិត​នៅ​ចំណុច​ភូមិ​ស្នា​ពីមុខ ឃុំ​ព្រែក​ខ្ទប…

ខេត្តបាត់ដំបង ៖ ហាង​លក់​កាហ្វេ​គុយទាវ និង​ផ្ទះបាយ​របស់​អ្នក​ភូមិ​ចំនួន​០៣​ខ្នង ដែល​សាងសង់​ជាប់មាត់​ស្ទឹង​សង្កែ​បាន​បាក់​ស្រុត​រអិល​ធ្លាក់​ចូល​ក្នុង​ស្ទឹង ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឲ្យ​ច្រោះ​ដី​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៨ កក្កដា ស្ថិត​នៅ​ចំណុច​ភូមិ​ស្នា​ពីមុខ ឃុំ​ព្រែក​ខ្ទប ស្រុក​ឯក​ភ្នំ តែ​ពុំ​មាន​គ្រោះថ្នាក់​មនុស្ស​ទេ ។

យោង​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ហាង​គុយទាវ និង​ម្ចាស់ផ្ទះ​ទាំង​០៣​គ្រួសារ​នោះ​រួម​មាន​៖ ១-​ឈ្មោះ សំ ឃឿ​ត ខូចខាត​ផ្ទះបាយ​ទាំងស្រុង ២-​ឈ្មោះ នូ សា​វិ​ន ខូចខាត​ផ្ទះបាយ បង្គន់​អនាម័យ និង​បន្ទប់​ក្រោមផ្ទះ និង​៣-​ឈ្មោះ ឡា ណែ​ត ខូចខាត​ហាង​លក់​គុយទាវ ។

មន្ត្រី​មូលដ្ឋាន​បាន​និយាយ​ថា ហាង​លក់​គុយទាវ និង​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ដែល​រង​ការ​ខូចខាត​ខាងលើ​នេះ បាន​សាងសង់​ជាប់មាត់​ស្ទឹង​សង្កែ​នៅ​ប៉ែក​ខាងក្រោម​នៃ​ទំនប់​សាលា​តា​អន ក្នុងស្រុក​ឯក​ភ្នំ ហើយ​បាន​បាត់​ស្រុក​ចូល​ក្នុង​ស្ទឹង​តែ​ម្ដង នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង តែ​សំណាងល្អ ពុំ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។

អភិបាលស្រុក​ឯក​ភ្នំ លោក​ម៉ិ​ល សុផល បាន​ប្រាប់​ថា ភ្លៀង​បាន​ធ្លាក់​ខ្លាំង​ជាប់​ៗ​គ្នា​មិន​ដាច់​នៅ​ប៉ុន្មាន​ថ្ងៃនេះ ធ្វើ​ឲ្យ​ចំណុច​ខ្លះ នៃ​មាត់​ស្ទឹង​ត្រូវ​ទឹកភ្លៀង​ហូរ​ច្រោះ​ដាច់ និង​បាត់​ស្រុត​តែ​ម្ដង ។ លោក​ថា លំនៅ​ឋាន​ប្រជាពលរដ្ឋ និង​ហាង​លក់​គុយទាវ​ខាងលើ​នេះ មួយ​ផ្នែក​បាន​បាត់​ស្រុក​ធ្លាក់​ចូល​ស្ទឹង ដោយសារ​តែ​ទឹកភ្លៀង​ហូរ​ច្រោះ ព្រោះ​ផ្ទះ និង​ហាង​គុយទាវ ពួក​គាត់​សាងសង់​ជាប់មាត់​ស្ទឹង​ពេក ។

លោក ម៉ិ​ល សុផល បាន​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃនេះ (១៨ ០៧ ២៤) លោក​នឹង​ចុះ​ទៅ​ពិនិត្យ​ចំណុច​កើតហេតុ​នោះ ដើម្បី​ដោះស្រាយ​ជា​បណ្ដោះអាសន្ន ចំពោះ​ទីតាំង​ដែល​រង​ការ​ខូចខាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ