ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពេល​ភ្លៀង ស្រាប់​តែ​​ប្រទះ​ឃើញ​គ្រា.ប់​មីន​​៤​គ្រា.ប់​ផុស​ចេញពី​ដី​ ភ័.យ​បះសក់

2 ខែ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ គ្រាប់​មីន​ប្រភេទ «៧២ ឬ​សញ្ញា​លេខបូក​» ចំនួន​០៤​គ្រាប់ ត្រូវ​បាន​ម្ចាស់​ចម្ការ​ប្រទះ​ឃើញ​ផុស​ចេញពី​ក្នុង​ដី​នៅ​ក្នុង​ចម្ការពោត​របស់​គាត់ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ក​ក្ក​ដា ស្ថិត​នៅ​ចំណុច​ក្បែរ​ជើងភ្នំ​ចាក់​អង្កាម…

​ខេត្តបាត់ដំបង ​៖ គ្រាប់​មីន​ប្រភេទ «៧២ ឬ​សញ្ញា​លេខបូក​» ចំនួន​០៤​គ្រាប់ ត្រូវ​បាន​ម្ចាស់​ចម្ការ​ប្រទះ​ឃើញ​ផុស​ចេញពី​ក្នុង​ដី​នៅ​ក្នុង​ចម្ការពោត​របស់​គាត់ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ក​ក្ក​ដា ស្ថិត​នៅ​ចំណុច​ក្បែរ​ជើងភ្នំ​ចាក់​អង្កាម ខាង​មុខ​ច្រកចូល​ល្អាង​ទូរ ស្ថិត​ក្នុងភូមិ​ស្នឹង​កើត ឃុំ​ស្នឹង ស្រុក​បាណ​ន់  ហើយ​ត្រូវ​បាន​មន្ត្រី​មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ​ និង​ប្រមូល​យក​ភ្លាម​ៗ​ដែរ ​។

​ម្ចាស់​ចម្ការពោត និង​ជា​អ្នក​ប្រទះ​ឃើញ​គ្រាប់​មីន​នេះ លោក អឿ​ន ម៉ៅ អាយុ​៤៤​ឆ្នាំ  បាន​ថ្លែងប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ថា គ្រាប់​មីន​ចំនួន​០៤​គ្រាប់​នោះ  ត្រូវ​បាន​ប្រទះ​ឃើញ​ជា​បន្តបន្ទាប់​​នៅ​ក្នុង​ចម្ការពោត​របស់​គាត់​ខាងលើ​នេះ​ ។   គាត់​បាន​ប្រាប់​ថា គ្រាប់​មីន​ចំនួន​០២​គ្រាប់​ដំបូង ត្រូវ​កូនប្រុស​គាត់​ប្រទះ​ឃើញ ក្រោយ​ពេល​ភ្លៀង​កាលពី​ថ្ងៃ​ទី​១៥ កក្កដា ហើយ​វា​បាន​ប្រាប់​គាត់​ដែរ តែ​ដោយសារ​ជាប់រវល់​ពេក ទើប​គាត់​មិន​បាន​ទៅ​មើល​ ។

​លុះ​នៅ​រសៀល​ថ្ងៃ​ទី​១៧ ​កក្កដា គាត់​បាន​ដើរទៅ​មើល​គ្រាប់​មីន​នោះ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ចំនួន​០២​គ្រាប់​ថែម​ទៀត​នៅ​ក្បែរ​ៗ​គ្នា​ក្នុង​ចម្ការពោត​ដែល​ទើប​ដុះ​បាន​មួយ​ចំអាម ​។ បើ​ពិនិត្យ​លើ​រូបភាព​ដែល​ម្ចាស់​ចម្ការ​បាន​ថត​ទុក​ គ្រាប់​មីន​នោះ​ត្រូវ​គេ​ស្គាល់​ថា ជា​ប្រភេទ «​មីន​៧២ ឬហៅ​មីន​សញ្ញា​លេខបូក​»​។  គ្រាប់​មីន​នោះ អ​ណ្ដែ​ត​ឡើង​រាយ​ប៉ាយ​នៅ​លើ​ដី​ក្នុង​ចម្ការពោត ដែល​ម្ចាស់​ធ្លាប់​ភ្ជួរ​ដាំ​ដំណាំ​រាល់​ឆ្នាំ​ ។  ហើយ​បើ​តាម​អឿ​ន ម៉ៅ បាន​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ដំបូង​ទេ ដែល​គាត់​ប្រទះ​ឃើញ​គ្រាប់​មីន​ប្រភេទ​នេះ នៅ​ក្នុង​ចម្ការពោត​របស់​គាត់​ត្រង់​ចំណុច​ដដែល​ៗ​ខាងលើ​នេះ​ ។

​លោក អឿ​ន ម៉ៅ បាន​ប្រាប់​ថា  កាលពី​ឆ្នាំទៅ​​មិញ​ ក្រោយ​ភ្ជួរ​ដី​រួច គាត់​បាន​ប្រទះ​ឃើញ​គ្រាប់​មីន​ប្រភេទ​នេះ ជា​បន្តបន្ទាប់ និង​បាន​រាយ​ការ​ណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរា​គម​ន៍​យក​គ្រាប់​មីន​នោះ​ ។  បើ​គិតដល់​ពេល​នេះ គាត់​បាន​ប្រទះ​ឃើញ​គ្រាប់​មីន​ប្រភេទ​នេះ​សរុប​ចំនួន​១១​គ្រាប់​ហើយ​ ។  ​ប៉ុន្តែ​រហូត​ដល់​ពេល​នេះ គាត់​មិន​ធ្លាប់​ឃើញ​អង្គភាព​កំចាត់​មីន ជួយ​ចុះ​ពិនិត្យ​ឬ​ចុះ​រុករក​គ្រាប់​មីន​នៅ​ក្នុង​ចម្ការ​គាត់​ម្ដងណា​ទេ​ ។

​ពាក់ព័ន្ធ​នឹង​ការ​ប្រទះ​ឃើញ​គ្រាប់​មីន​ដ៏​គ្រោះថ្នាក់​ជា​បន្តបន្ទាប់​នៅ​ក្នុង​ចម្ការពោត​ខាងលើ​នេះ បើ​តាម​ប្រភព​ពី​អតិ​ត​យោធា ដែល​ធ្លាប់​ដឹង​ពី​ប្រវត្តិ​ខ្លះ​ៗ នៃ​តំបន់​នោះ​បាន​និយាយ​ថា  នៅ​តំបន់​នោះ​មាន​គេ​បង្កប់​គ្រាប់​មីន​ជា​ច្រើន​រាយ​ប៉ាយ​រ៉​ប​ជើងភ្នំ​ចាក់​អង្កាម​ ។  ជា​ពិសេស​ នៅ​ម្ដុំ​ច្រកចូល​ «​ល្អាង​ទូរ​នេះឯង​» តាំងពី​ក្នុង​អំឡុង​ទស​វត្ស​ឆ្នាំ​១៩៨០​ម្ល៉េះ ហើយ​កន្លង​មក​ នៅ​តំបន់​នោះ​ក៏​មិន​ធ្លាប់​មាន​កម្លាំង​កំចាត់​មីន​ក្នុង​អង្គភាព​ណាមួយ​ធ្លាប់​ចូល​ទៅ​រុករក​ ឬ​បោសសំអាត​ដែរ ដូច្នេះ​ហើយ​ទើប​គ្រាប់​មីន​នៅ​តែ​មាន​សេសសល់​តាម​ចម្ការ​នៅឡើយ​ ។

​អភិបាលស្រុក​បាណ​ន់ លោក ស្រេង សុខា បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្ក​ដា នេះ​ដែរ​ថា លោក​បាន​ទ​ទូល​ព័​ត៌​មាន​នេះពី​មន្ត្រី​មូលដ្ឋាន ហើយ​ភ្លាម​ៗ​មន្ត្រី​មូលដ្ឋាន​បាន​ចុះ​អន្តរា​គម​ន៍ប្រមូល​យក​គ្រាប់​មីន​នោះ​​យក​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​ហើយ​ដែរ​ ។

​ជុំវិញ​ករណី​ប្រទះ​ឃើញ​គ្រាប់​មីន​ដ៏​គ្រោះថ្នាក់​ជា​បន្តបន្ទាប់​នេះ តាម​រយៈ​កោះសន្តិភាព លោក អឿ​ន ម៉ៅ ដែល​ជា​ម្ចាស់​ចម្ការ​បាន​សំណូមពរ​សុំ​ឲ្យ​អាជ្ញាធរ ឬ​មន្ត្រី​អង្គភាព​កំចាត់​មីន​«​ស៊ី​ម៉ាក់​» ជួយ​ចុះ​រុករក​គ្រាប់​មីន ឬ​យុទ្ធ​ភ​ណ្ឌ​មិន​ទាន់​ផ្ទុះ​នានា នៅ​តំបន់​ដីចម្ការ​របស់​គាត់​ផង ​។ ព្រោះ​គាត់​យល់​ថា គ្រាប់​មីន ឬ គ្រាប់​ដទៃ​អាច​នៅ​មាន​សេសសល់ នៅ​ក្នុង​ដីចម្ការ​គាត់​នៅឡើយ​ ។ ​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​ប្រជា​កសិករ​រូប​នេះ លោក ស្រេង សុខា បាន​បញ្ជាក់​ថា លោក​បាន​រាយ​ការ​ណ៍ និង​បាន​ស្នើ​សុំ​ទៅ​កាន់​កម្លាំង​អង្គភាព​ស៊ី​ម៉ាក់​រួច​ហើយ ដើម្បី​សុំ​ឲ្យ​ជួយ​ចុះ​រាវរក​គ្រាប់​យុទ្ធ​ភ​ណ្ឌ​នៅ​តំបន់​នោះ ចៀសវាង​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ ដោយ​យថាហេតុ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ