ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វែ.កមុខចោរលួចមាន់ ព្រលប់មិនទាន់កា.ត់ខ្ទិ.ចកា.ត់ខ្ទី ចូលលួចមាន់អ្នកស្រុក ទីបំផុតជាប់អន្ទា.ក់

1 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ កាល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឧត្តម​សូ​រិ​យា ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​ទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ឈ្មោះ ប៊ិ​ន…

ខេត្តតាកែវ ៖ កាល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឧត្តម​សូ​រិ​យា ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​ទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ឈ្មោះ ប៊ិ​ន សុខា ភេទ​ស្រី អាយុ​៣៩ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​ស្តី​ពី​សកម្មភាព​ចោរ​កាត់​របង​លួស​ចូល​ធ្វើ​លួច​មាន់​ស្ទើរ​រៀង​រាល់​យប់ ។

ពាក្យបណ្តឹង​នោះ​បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២ ៤ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វើ​សកម្មភាព​កាត់​លួស​សំណាញ់​ចូល​លួច​មាន់​របស់​គាត់​ជា​ញឹកញាប់​ឲ្យ​តែ​ព្រលប់​មិន​ទាន់ ដឹង​តែ​មាន​ចោរ​ចូល​លួច​មាន់ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ លោក​ឧត្តម​ទោ ស្នងការ​នគរបាល​ខេត្តតាកែវ បញ្ជា​ទៅ​ស្នងការ​រង​ទទួល​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ឲ្យ​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​ស្រាវជ្រាវ​ជា​បន្ទាន់ ដើម្បី​ស្វែងរក​មុខសញ្ញា​ដែល​ជា​ចោរលួច​មាន់​នោះ ។ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​នគរបាល​ប៉ុស្តិ៍​ឧត្តម​សូ​រិ​យា​សហការ​ជាមួយ​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក បើក​ការ​ស្រាវជ្រាវ​ទើប​ឈាន​ទៅ​ដល់កំណត់​មុខសញ្ញា​ជនសង្ស័យ ដែល​ជា​ចោរលួច​មាន់ លុះ​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤ សមត្ថកិច្ច​ក៏​បាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស៊ឹ​ម ខេ​តា ភេទ​ប្រុស អាយុ​២២ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ប្រប​សៀម ឃុំ​ឧត្ដម​សុរិយា ស្រុក​ត្រាំកក់​យក​ទៅ​ធ្វើការ​សាកសួរ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​មាន់​អ្នកស្រុក និង​ធ្លាប់​លួច​មាន់ផ្ទះ​របស់​ឈ្មោះ ប៊ិ​ន សុខា ចំនួន​៦​លើក​ពិតប្រាកដ​មែន ។ ក្រោយ​ពេល​ទទួល​បាន​ចម្លើយ​របស់​ជនសង្ស័យ និង​ពាក្យបណ្តឹង​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ