ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នមែនទែន! ខេត្ត៣របស់កម្ពុជាអាចនឹងរង​គ្រោះ​ដោយសារព្យុះសង្ឃរាយ៉ាកជី

1 ខែ មុន

(វៀតណាម) ៖ ក្រៅពីវៀតណាម ព្យុះទីហ្វុងយ៉ាកជីដែលវិវត្តន៍ទៅជាព្យុះស្ឃរា នឹងធ្វើឱ្យខេត្តមណ្ឌលគីរី រតនគិរី និងស្ទឹងត្រែង ប្រឈមនឹងទឹកជំនន់រហ័សពីថ្ងៃទី០៨ ដល់១១ កញ្ញា…

(វៀតណាម) ៖ ក្រៅពីវៀតណាម ព្យុះទីហ្វុងយ៉ាកជីដែលវិវត្តន៍ទៅជាព្យុះស្ឃរា នឹងធ្វើឱ្យខេត្តមណ្ឌលគីរី រតនគិរី និងស្ទឹងត្រែង ប្រឈមនឹងទឹកជំនន់រហ័សពីថ្ងៃទី០៨ ដល់១១ កញ្ញា ២០២៤។

គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC បានចេញសេចក្តីព្រមានឱ្យបណ្តាប្រទេសនៅជាប់ដងទន្លេមេគង្គត្រូវ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះកំលាំងដ៏បំផ្លិចបំផ្លាញនៃព្យុះស្ឃរាយ៉ាកជី ដែលរួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម ដោយសង្កត់ធ្ងន់ថា វាគឺជាព្យុះដ៏កំណាចបំផុតនៅសមុទ្រខាងកើតក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ។

ការព្យាករណ៍របស់គណៈកម្មការទន្លេមេគង្គ នៅថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឥទ្ធិពលព្យុះសង្ឃរាយ៉ាក់ជី នឹងធ្វើឱ្យមានភ្លៀងធ្លាក់ជោគជាំនៅភាគខាងជើងប្រទេសឡាវ អាចបណ្តាលឱ្យមានទឹកជំនន់នៅតំបន់ទំនាប ទឹកជំនន់ភ្លាមៗនៅតាមដងទន្លេ និងព្រែកតូចៗ រួមនឹងការបាក់ដីនៅតាមជម្រាលភ្នំ។ បន្ថែមលើនេះ ដោយសារឥទ្ធិពលដ៏ខ្លាំងក្លានៃព្យុះមួយនេះ ចាំបាច់ត្រូវប្រុងប្រយ័ត្នចំពោះហានិភ័យនៃបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងខ្យល់កំបុតត្បូង។

បន្ថែមលើនេះ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខាងលើ និងខាងកើតអាងទន្លេមេគង្គក្រោម អាចនឹងបណ្តាលឱ្យទឹកជំនន់រហ័ស កើតមាននៅក្នុងខេត្តចំនួន៣ របស់កម្ពុជា រួមាន ខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងខេត្តរតនគិរី ក៏ដូចជា ខេត្តខាំមួន និងខេត្តអត្តាពើ ក្នុងប្រទេសឡាវ និង ក្នុងប្រទេសវៀតណាម។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៦ ខែកញ្ញា ចំណុចកណ្តាលនៃព្យុះមានចម្ងាយប្រហែល១៦០គីឡូម៉ែត្រភាគខាងកើតនៃកោះហៃណាននៃប្រទេសចិន ដោយកម្លាំងខ្យល់បោកបក់ក្នុងចំណុចកណ្តាលនៃព្យុះគឺចាប់ពី ១៨៤ ទៅ ២០១គីឡូម៉ែត្រក្នុងមួយម៉ោង។ តាមការព្យាករណ៍ នៅម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃសៅរ ទី៧ ខែកញ្ញា ព្យុះសង្ឃរាយ៉ាកជី នឹងចូលទៅដល់ឈូងសមុទ្រតុងកឹងភាគខាងជើង ចម្ងាយប្រហែល ២៣០គីឡូម៉ែត្រពីខេត្តក្វាងនិញ ហើយពេលថ្ងៃត្រង់វានឹងបោកបក់ចូលដល់ដីគោកនៃខេត្តក្វាងនិញ និងណាំឌីញ ហើយនៅពេលយប់នឹងទៅដល់ខេត្តទាំង៦ទៀតក្នុងភាគឦសានប្រទេសវៀតណាម។

ជាក់ស្តែង នៅថ្ងៃទី៦ ខែកញ្ញា ទីក្រុងវីញ របស់ខេត្តញ៉េអាន ស្រាប់តែត្រូវបានគ្របដណ្តប់ ដោយពកករលកយក្សស៊ូណាមិ គួរឱ្យភ័យខ្លាច ដែលបាតុភូតពពកចម្លែកដ៏កម្រនេះទើបតែកើតមានកាលពីប៉ុន្មានថ្ងៃមុនប៉ុណ្ណោះនៅក្នុងប្រទេសវៀតណាម។ ពេលនេះ អាជ្ញាធរវៀតណាម កំពុងដុតដៃដុតជើងត្រៀមទប់ទល់នឹងព្យុះសង្ឃរាមួយនេះ ដោយចល័តកងកម្លាំងជាង៤៥ម៉ឺននាក់ ដើម្បីដាក់ពង្រាយ ក្នុងតំបន់ដែលព្យុះបោកបក់ ខណៈដែលប្រជាជនវៀតណាមរាប់សែននាក់ ដែលត្រូវណែនាំកុំឱ្យចេញក្រៅពេលជួយព្យុះ បាននាំគ្នាសម្រុកទិញស្បៀងទុកឡើងអស់ពីផ្សារ។

សាលារៀន ជើងហោះហើរ ខ្សែរថភ្លើង កប៉ាល់ដឹកទំនិញ និងទូកនេសាទ ទាំងអស់ត្រូវបានផ្អាកដំណើការបណ្តោះអាសន្ន ស្របគ្នានេះដើមឈើតូចធំរាប់រយដើមត្រូវបានបាក់រលំជាបន្តបន្ទាប់ ចំពេលដែលអ្នកស្រុក និងទាហានព្យាយាមពង្រាយបៅខ្សាច់លើដំបូលដើម្បីទប់ទល់នឹងខ្យល់។ បើតាមអ្នកបរិស្ថានវិទ្យាដ៏ល្បីល្បាញ លោក ថុន ថារ៉ុងណាវ៉ាសាវ៉ាត បានអះអាងថា ការវិវត្តន៍ខ្លួនរបស់ព្យុះទីហ្វុងយ៉ាកជី ពីល្បឿន ៩០គីឡូម៉ែត្រក្នុងមួយម៉ោង កើនដល់ ២៤០គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលតិចជាង២ ថ្ងៃ ក្លាយទៅជាព្យុះសង្ឃរា គឺដោយសារតែការឡើងកំដៅផែនដី ដែលបណ្តាលអោយសីតុណ្ហភាពសមុទ្រកើនឡើង។

លោកបន្តថា ទៅថ្ងៃមុខភពផែនដី នឹងកើតមានព្យុះបែបនេះកាន់តែញឹកញាប់ ដូចជា ព្យុះOtisកាលពីឆ្នាំមុន និងព្យុះYagi នាឆ្នាំនេះ ហើយនឹងព្យុះដ៏ទៃនឹងវិវត្តន៍កាន់តែអាក្រក់ជាងនេះ ព្រោះកំដៅផែនដីនៅតែបន្តកើនឡើង។

សូមជម្រាបថា កម្លាំងរបស់ព្យុះ Yagi ត្រូវគេចាត់ចូលជា Super Typhoon ដែលត្រូវបានគេចាត់ថ្នាក់ថា ជាព្យុះខ្លាំងបំផុតទីពីរនៅក្នុងពិភពលោកនាឆ្នាំ២០២៤នេះ ហើយក៏ជាព្យុះដ៏ខ្លាំងបំផុតក្នុងរយៈពេល ១០ឆ្នាំចាប់តាំងពីព្យុះទីហ្វុងឈ្មោះ រ៉ាមម៉ាស៊ុន ដែលបានវាយប្រហារ កាលពីឆ្នាំ២០១៤៕

កែសម្រួលដោយ