ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនឃើញក្រោកទៅទិញសណ្តែកបណ្តុះ! ម្ដាយធំ​ទៅដាស់ក្មួយប្រុស ទើបដឹង និងផ្អើលយ៉ាងរន្ធ.ត់

2 ខែ មុន
  • ភ្នំពេញ

រាជភ្នំពេញ ៖ ស្រ្តីជាម្ដាយធំម្នាក់ដែលជាអ្នកលក់គុយទាវ និងបាយស្រូប ខណៈឃើញយុវជនម្នាក់ដែល

រាជភ្នំពេញ ៖ ស្រ្តីជាម្ដាយធំម្នាក់ដែលជាអ្នកលក់គុយទាវ និងបាយស្រូប ខណៈឃើញយុវជនម្នាក់ដែលត្រូវជាក្មួយប្រុសបង្កើតដេកយូរមិនឃើញក្រោកទៅទិញសណ្ដែកបណ្ដុះឲ្យគាត់ ដើម្បីយកមកដាក់គុយទាវ គាត់ក៏បានស្រែកហៅដាស់ ។ ប៉ុន្តែមិនឮឆ្លើយសោះ បន្ទាប់មកគាត់ក៏បានចូលទៅចាប់អង្រួន ស្រាប់តែមានការតក់ស្លុតយ៉ាងខ្លាំង ព្រោះតែក្មួយប្រុសរូបនោះស្លាប់រឹងក្រញង់បាត់ទៅហើយ ។ ដោយពុំដឹងថាស្លាប់តាំងពីពេលណានោះទេ ខណៈនោះគាត់ក៏បានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ សាច់ញាតិ និងអ្នកភូមិទាំងព្រឹកតែម្ដង ។

ហេតុការណ៍ខាងលើនោះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង២៥នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅ​ទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្រ្តីជាម្ដាយធំរូបនោះមិនបានប្រាប់ឲ្យដឹងពីឈ្មោះរបស់គាត់នោះទេ គាត់បាននិយាយថា យុវជនដែលដេកស្លាប់នោះគឺជាក្មួយប្រុសរបស់គាត់ ឈ្មោះហុិន ពិសិដ្ឋ អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រផលិតខ្សែភ្លើង ។ មានស្រុកកំណើតភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងបានមកស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើនោះ ដោយបន្ទប់មួយដេកតែម្នាក់ឯងប៉ុណ្ណោះ ។

គាត់បានប្រាប់ឲ្យដឹងបន្តទៀតថា កាលពីវេលាល្ងាចថ្ងៃទី១៧ ខែកក្កដា មុនពេលស្លាប់ក្រោយពេលត្រលប់មកពីធ្វើការរោងចក្រដល់បន្ទប់ជួលវិញ ក្មួយប្រុសគាត់រូបនេះបានហូបបាយល្ងាចរួច ក៏បានចូលដេកជាធម្មតាដោយពុំឃើញមានអាការៈអ្វីប្លែកឡើយ ។ ក្រោយមកពុំបានដឹងថាមានរឿងអ្វីកើតឡើងឡើយ ព្រោះក្មួយប្រុសដេកក្នុងបន្ទប់នោះម្នាក់ឯង ពុំមាននរណាស្នាក់ជាមួយឡើយ ហើយក៏មិននឹកស្មានដល់ថាអាចមានរឿងដ៏សោកសៅបែបនេះកើតឡើងឡើយ ។

ស្រ្តីជាម្ដាយធំរូបនោះបានប្រាប់ឲ្យដឹងបន្ថែមទៀតថា រហូតដល់វេលាម៉ោង៦និង២៥នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ដោយឃើញក្មួយដេកយូរពេក គាត់ក៏បានទៅស្រែកហៅដាស់ឲ្យក្រោក ដើម្បីប្រើឲ្យទៅទិញសណ្ដែកបណ្ដុះឲ្យគាត់យកមកដាក់គុយទាវ ។ ប៉ុន្តែស្រែកហៅច្រើនដងអត់ឮឆ្លើយ គាត់ក៏បានចូលទៅចាប់អង្រួនដាស់ ស្រាប់រន្ធត់ស្ទើរតែគាំងបេះដូងស្លាប់ខ្លួនឯង ព្រោះឃើញក្មួយប្រុសស្លាប់រឹងក្រញង់ៗបាត់ហើយ ។ គាត់ក៏បានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនសាច់ញាតិ ក្រុមគ្រួសារ និងអ្នកភូមិនាំគ្នាទៅមើលទាំងព្រឹក បន្ទាប់មកបានរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចភ្លាមៗដែរ ។

ក្រោយពេលទទួលបានដំណឹងនោះហើយ នគរបាលប៉ុស្តិ៍ចោមចៅទី៣ ក៏បានចុះទៅកាន់កន្លែងកើតហេតុពិនិត្យជាក់ស្ដែង ប៉ុន្តែមិនទាន់បានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារតែមូលហេតុអ្វីឲ្យប្រាកដនៅឡើយ ។ គ្រាន់តែការសន្និដ្ឋានជំហ៊ានដំបូងសង្ស័យថា ស្លាប់ដោយជំងឺខ្យល់គរ បន្ទាប់មកបានរាយការណ៍បន្តទៅកាន់នរគបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីធ្វើកោសល្យវិច័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ