ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមបង្កើន​ការប្រុងប្រយ័ត្ន​! ​នៅ​ស្រុក​កំពង់​សីលា​​​ភ្លៀង​ធ្លា.ក់​ជាប់ៗ​គ្នា​

4 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ​កាលពីថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤ លោក មីន កុម្ភៈ អភិបាលរងនៃ​គណៈ​អភិ​បាលខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងស្រុក​កំពង់​សីលា…

ខេត្ត​ព្រះ​សីហ​នុ ៖ ​កាលពីថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤ លោក មីន កុម្ភៈ អភិបាលរងនៃ​គណៈ​អភិ​បាលខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងស្រុក​កំពង់​សីលា សូម​​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូនចៅ​តូច​ៗ និង​មានការ​យកចិត្តទុកដាក់​ទឹកភ្លៀង​ធ្លាក់ និង​ជំនន់​ទឹកភ្លៀង​រួម​​ទាំង​ខ្យល់​កន្ត្រាក់​ឱ្យ​​បាន​ប្រយ័ត្ន​ខ្ពស់​បំផុត ខណៈ​ពេល​​មាន​ជំនន់​ទឹកភ្លៀង​ឡើង​ខ្ពស់ ​ដូច្នេះ​​ ​យើង​ត្រូវ​រក​កន្លែង​ទី​ទួល​​ខ្ពស់ ដើម្បី​ធានា​បាន​សុវត្ថិភាព ​​។

នៅក្នុង​​ឱ​កាស​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​តំបន់​មួយ​ចំនួន​ដែល​រង​នូវ​ជំនន់​ទឹកភ្លៀង​ជន់​លិច ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់​សីលា  ​។ ​ បន្ទាប់​ពី​ខេត្ត​ព្រះ​សីហ​នុ​បាន​ទទួល​រង​នូវ​ឥ​ទ្ធិពល​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​​ក៏​​ធ្វើ​ឱ្យ​​តំបន់​មួយ​ចំនួន​នៃ​ខេត្ត​ព្រះ​សីហ​នុបាន​រង​នូវ​ទឹក​ជន់​ចូល​ភូមិ​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រស្រុក​កំពង់​សិលា ​តែម្តង ។

សូមរំលឹកថា ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ​២០២៤​ថា ស្ថានភាព​ទឹក​នៅ​តាម​ទន្លេ​នានា​ នៅ​កម្ពុជា​ចាប់ផ្តើម​កម្រើក​ឡើង ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា កម្ពស់​ទឹក​នៅ​ទន្លេមេគង្គ​ នៅ​ខេត្តស្ទឹងត្រែង ទឹក​មានកម្ពស់៦,៦៥ ហើយ​អាច​នឹង​ឡើង​ដល់​៦,៩៦​ម ស្រប​ពេល​ដែល​ទឹក​នៅ​ខេត្តក្រចេះ ​មានកម្ពស់​១៤,៩២​ម ហើយនឹង​ឡើង​ដល់​១៥,៥៨​ម​ នៅ​ថ្ងៃ​ទី២០ ខែកក្កដា ។

ប្រភព​ដដែល​បាន​បន្ថែម​ថា ទឹក​នៅ​ទន្លេមេគង្គ​អ្នក​លឿង ​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា មាន​កម្ពស់​៣,២៥​ម នឹង​ឡើង​ដល់​៣,៦៧​ម នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ដោយឡែក​នៅ​ទន្លេសាប​-​កោះ​ខែល​វិញ​ គឺ​ទឹក​មាន​កម្ពស់​៤,២៧​ម​នឹង​ឡើង​ដល់​៤,៧៥​ម​។

ដោយឡែក​ ទឹក​នៅ​ទន្លេសាប​ព្រែក​ក្តាម ​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា មាន​កម្ពស់​៣,៤៦​ម និង​មាន​កម្ពស់​៣,៩២ នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ។ ប៉ុន្តែ​កម្ពស់​ទឹក​មិន​ទាន់​ដល់​កម្រិត​ប្រុង​ប្រយ័ត្ន​នៅឡើយ​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ថា កម្ពស់​ទឹកទន្លេ​មេគង្គ​ នៅ​កំពង់ចាម​ ថ្ងៃ​ទី១៧ ខែកក្កដា មាន​កម្ពស់​៨,២៧ ម នឹង​កើនឡើង​ដល់​៩,០២ ម​នៅ​ថ្ងៃ​ទី ២០ ខែកក្កដា ស្រប​ពេល​ដែល ទន្លេ​សាក់​ និង​ចតុមុខ មានកម្ពស់ ៤,៤៤ ម​នឹង​ឡើង​ដល់​៤,៩០​មក ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ