ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ពិការ​អនា​ថា​ម្នាក់ អង្គុយ​លេង​ទូ​រសព្ទ​មាត់​ស្រះ ក្នុង​វត្ត​តាំងក្រសាំង ​ដាច់​ផ្ងារ​ធ្លាក់ទឹក​លិច​បាត់រក​ពុំ​ឃើញ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជន​ពិការ និង​អនា​ថា​ម្នាក់ ស្នាក់​អាស្រ័យ​នៅ​ក្នុង​វត្ត​តាំងក្រសាំង​ខាងជើង បាន​រអិល​ជើងដាច់​ផ្ញា​រ​ធ្លាក់​ចូល​ស្រះ​ទឹក ​លិច​បាត់រក​​ពុំ​ទាន់ឃើញ ។ ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​០៥​និង​៥៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជន​ពិការ និង​អនា​ថា​ម្នាក់ ស្នាក់​អាស្រ័យ​នៅ​ក្នុង​វត្ត​តាំងក្រសាំង​ខាងជើង បាន​រអិល​ជើងដាច់​ផ្ញា​រ​ធ្លាក់​ចូល​ស្រះ​ទឹក ​លិច​បាត់រក​​ពុំ​ទាន់ឃើញ ។

ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​០៥​និង​៥៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ក្នុង​វត្ត​តាំងក្រសាំង​ខាងជើង ក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ ដែល​បាន​លង់ទឹក​រូប​នោះ ឈ្មោះ​សុខ វ​ណ្ណះ អាយុ​ជាង​៣០​ឆ្នាំ ជា​ជន​ពិការ​ស្វិតជើង​ខាងស្តាំ និង​ជា​ជន​អនា​ថា ស្នាក់​នៅ​សាលា​បាលី ក្នុង​វត្ត​កន្លែង​កើតហេតុ និង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ។

តាម​សាក្សី បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​ពិការ​រូប​នោះ បាន​មក​អង្គុយ​លេង​ទូរ​សព្ទ​លើ​ខឿន​មាត់​ស្រះ​ទឹក ក្បែរ​ស្លាក​ឈ្មោះ ហើយក៍​បាន​រអិល​ជើង ដាច់​ផ្ញា​រ​ទៅ​ក្រោយ ធ្លាក់ទឹក​លិច​បាត់​ខ្លួន ។

តាម​ព័ត៌មាន អោយ​ដឹង​ទៀត​ថា មុន​ដំបូង​មាន​មនុស្ស​២​នាក់ បានឃើញ​ហើយ​ពុំ​ហ៊ាន​ចុះ​ជួយ​ឡើយ ។ ក្រោយមក គេ​ឃើញ​ជន​រង​គ្រោះ​អណ្តែត​ទៅ​កណ្តាល ហែល​ទឹក​ខ្វៃ រួច​ក៍៏​លិច​បាត់​ទៅ​វិញ​ភ្លាម​ៗ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ប្រជាពលរដ្ឋ​នាំ​គ្នា ជួយ​រាវរក តែ​ពុំ​ទាន់​ឃើញ​ឡើយ ។

តាម​ព័ត៌មាន​ដឹង​ថា ជន​រង​គ្រោះជា​ជន​អនា​ថា និង​ពិការ រូប​នេះ ដើម​ឡើយ​គាត់​បាន​មក​ស្នាក់​អាស្រ័យ នៅ​ក្នុង​ចេ​តី​យ៍ ហើយ ត្រូវ​បាន​ព្រះសង្ឃ ហៅ​អោយទៅ​ស្នាក់​នៅ​ក្នុង​សាលា​បាលី រស់នៅ​ដោយសារ​ការ​អាណិតអាសូរ​ពី​ពុទ្ធបរិស័ទ និង​ដើរ​សុំទាន តែ​អកុសល ក៍បាន​ជួប​គ្រោះថ្នាក់​លង់ទឹក​ស្លា​.​ប់​បែប​នេះ ។

គួរ​បញ្ជាក់​ថា ស្រះ​ទឹក​វត្ត​តាំងក្រសាំង​ខាងជើង​នេះ មាន​ជម្រៅ ប្រមាណ​៥​ម៉ែត្រ ។ កន្លង​មក ធ្លាប់​ព្រះសង្ឃ​មួយ​១​អង្គ ក៍បាន​លង់ទឹក​លិច​បាត់ រហូត​ដល់​អណ្តែត ទើប​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល ហើយ​លើក​នេះ​ជន​ពិការ​ម្នាក់​ទៀត ក៍បាន​លង់ទឹក​លិច​បាត់ រក​សព​ពុំ​ទាន់​ឃើញ នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ