ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ពិការ​ជើងមាន​ជំងឺ​ប្រចាំ​កាយ អស់សង្ឃឹមប៉ង​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ ប៉ូលិស​ឃាត់​ទាន់

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជន​ពិការ​ម្នាក់ បាន​អស់សង្ឃឹម​ក្នុង​ជីវិត ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​លោតទឹក​សម្លាប់​ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វារ តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​មន្ត្រី​នគរបាល នាំ​គ្នា​ឃាត់​ទាន់ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជន​ពិការ​ម្នាក់ បាន​អស់សង្ឃឹម​ក្នុង​ជីវិត ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​លោតទឹក​សម្លាប់​ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វារ តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​មន្ត្រី​នគរបាល នាំ​គ្នា​ឃាត់​ទាន់ ។

ការ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​០៩​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ ២០២៤ នៅ​លើ​ស្ពាន​ជ្រោយចង្វារ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

បុរស​រូប​នោះ ពុំ​ប្រាប់​អោយ​ស្គាល់​អត្តសញ្ញាណ​ឡើយ ហើយ​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ជា​ជន​ពិការ​ជើង​ឆ្វេង ដើរ​ដោយ​ឈើច្រត់​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រូប​នោះ បាន​ឈប់​នៅ​លើ​ស្ពាន ហើយ​បាន​តោង​បង្កាន់ដៃ​ឡើង​ទៅ ហើយ​ជើង​នៅ​ខាងក្រៅ​បង្កាន់ដៃ ក្នុង​គោលបំណង​លោតទឹក តែ​ពុំ​ដាច់​ចិត្ត​ទេ ។ ភ្លាម​ៗ ប្រជាពលរដ្ឋ ក៍បាន​រាយការណ៍​ទៅ​នគរបាល​ប្រចាំការ​នៅ​គល់​ស្ពាន ហើយ​ចុះ​ទៅ​ឃាត់ រួច​ដឹក​តាម​ម៉ូតូ​កង់​៣ យក​ទៅ​រង្វង់​មូល​តា​ព្រហ្ម ក្នុង​សង្កាត់​ជ្រោយចង្វារ ។

តាម​បុរស​រូប​នោះ​បានអោយ​ដឹង​ថា មូលហេតុ ដែល​ធ្វើ​អោយ​រូប​គាត់​គិត​ខ្លួន ដោយ​តែ​អត់​លុយកាក់ ហើយ​ខ្លួន​ជា​ជន​ពិការ​ហើយ​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត ។ បន្ទាប់​ពី​ឃាត់​សួរនាំ មាន​ស្ត្រី​ម្នាក់ ក៍បាន​ណែនាំ កុំអោយ​គិត​ខ្លី រួច​ក៍បាន​នាំ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាត់​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ