ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការលក់ និង ប្រាក់ចំណេញរបស់ ក្រុមហ៊ុនផលិតនាឡិកាដ៏ធំបំផុតរបស់ពិភពលោក ធ្លាក់ចុះខ្លាំង

10 ខែ មុន

(អន្តរជាតិ)៖ ការលក់ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន SWATCH Group ក្រុមហ៊ុនផលិតនាឡិកាដ៏ធំបំផុតរបស់ពិភពលោក បានធ្លាក់ចុះ មិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ យោងតាម ទីភ្នាក់ងារព័ត៌មាន…

(អន្តរជាតិ)៖ ការលក់ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន SWATCH Group ក្រុមហ៊ុនផលិតនាឡិកាដ៏ធំបំផុតរបស់ពិភពលោក បានធ្លាក់ចុះ មិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ យោងតាម ទីភ្នាក់ងារព័ត៌មាន Bloomberg ស្ថានភាពសេដ្ឋកិច្ចដ៏លំបាក និងអំណាចទិញរបស់អតិថិជនចិន លែងមានភាពរឹងមាំដូចពីមុនទៀត ដែលប៉ះពាល់ដោយផ្ទាល់ដល់ក្រុមហ៊ុននាឡិកា និងម៉ាកប្រណីតជាទូទៅ។

Swatch Group ក្រុមហ៊ុនផលិតនាឡិកាម៉ាក Tissot, Longines និង Omega របស់ប្រទេសស្វីស បានចេញរបាយការណ៍ ដោយក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ ប្រាក់ចំណេញបានថយចុះ ៧០% ហើយប្រាក់ចំណូលបានថយចុះ ១៤% ។ មូលហេតុចម្បងនៃការធ្លាក់ចុះ ក៏មកពីធ្លាក់ចុះនៃតម្រូវការសម្រាប់ទំនិញប្រណីតនៅក្នុងប្រទេសចិន។ លោក Nick Hayek នាយកប្រតិបត្តិនៃ Swatch Group បាននិយាយថា ក្រុមហ៊ុនបានកាត់បន្ថយផលិតកម្មជាង ២០% ខណៈពេលដែលរក្សាកម្លាំងការងារឱ្យនៅដដែល ដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច។

លោក​បាន​និយាយ​ថា ផល​ប៉ះពាល់​ធំ​បំផុត​គឺ​មក​ពី​ប្រទេស​ចិន។ លោកព្យាករណ៍ថាទីផ្សារចិន រួមទាំងហុងកុង និងម៉ាកាវនឹងនៅតែជាបញ្ហាប្រឈមសម្រាប់ឧស្សាហកម្មប្រណីតទាំងមូលរហូតដល់ចុងឆ្នាំនេះ៕ ប្រភព៖ businesstimes

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ