ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋប្រមាណជាង៥០គ្រួសារ ផ្តិតមេដៃស្នើ​សុំ​បើក​ផ្លូវទាល់

1 ខែ មុន
  • ភ្នំពេញ

អាជ្ញាធរ​ខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានចុះទៅវាស់វែង

រាជធានីភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានចុះទៅវាស់វែងក្បាលដីចំនួន២ ដែលម្ចាស់ បានសាងសង់ផ្ទះបិទផ្លូវនិងរំលោភលើចិញ្ចើមផ្លូវ​លំមួយកន្លែង ដែល​​ភ្ជាប់​មកផ្លូវលេខ ៥៩៨ ក្នុងភូមិ​គង្គាផុស សង្កាត់ទួលសង្កែទី២ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ការចុះវាស់វែង​នោះ ត្រូវគេដឹងថា បន្ទាប់ពី​ប្រជាពលរដ្ឋ​ចំនួន៥៥គ្រួសារបាននាំគ្នាផ្តិតមេដៃ ស្នើសុំទៅ លោកអភិបាលខណ្ឌឬស្សីកែវ បើកផ្លូវទាល់នេះដើម្បីសម្រួលចរាចរណ៍ ដល់រថយន្តចេញចូលនៅពេលដែលមានគ្រោះអគ្គីភ័យកើតឡើង ។ នៅក្នុងការចុះវាស់វែងក៍មានប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករផងដែរ ។

តាមលិខិតស្នើសុំរបស់ប្រជាពលរដ្ឋ បានអោយដឹងថា ផ្លូវទាល់ ដែលទាមទារបើកភ្ជាប់មក ផ្លូវលេខ ៥៩៨ មានលក្ខណះតូចចង្អៀត ដែលពិបាកក្នុងការចតយានជំនិះគ្រប់ប្រភេទហើយមិនអាចរថយន្តចេញចូលយកសំរាមតាមគ្រួសារនិមួយៗបានឡើយជាពិសេសក្នុងពេលពិធីរៀបអាពាហ៍ពិពាហ៍និងពិធីបុណ្យផ្សេងៗធ្វើអោយប្រជាពលរដ្ឋ ពុំមានផ្លូវណាចេញចូលបានឡើយ ហើយប្រជាពលរដ្ឋភាគច្រើនប្រកបមុខរបរកាត់ដេរ , សំណង់ពុំទាន់រៀបរយ ភាគច្រើនផ្ទះធ្វើពីឈើដែលប្រឈមមុខ និងគ្រោះអគ្គិភ័យកើតឡើង។

នៅក្នុងពាក្យស្នើសុំក៍បានអោយដឹងទៀតថា ដើមឡើយ ផ្លូវនោះជាផ្លូវលំចេញចូលមកផ្លូវលេខ ៥៩៨ ។ លុះក្រោយមក មានជនខិលខូចឃុបឃិតគ្នា លក់អោយអ្នកផ្សេងកាន់កាប់ ហើយ​សព្វថ្ងៃនេះ ឈ្មោះគួច ម៉េង ធឹប បានសាងសង់ផ្ទះឈើប្រក់ស័ង្កសី១ខ្នងទំហំ៤ម៉ែត្រគុណ៧ម៉ែត្របិទផ្លូវតែម្តង តែពុំមានប័ណ្ណកម្មសិទ្ធិនោះទេ ។ ដោយឡែកចំណែក ផ្ទះឈ្មោះសេង គឹមឡី ដែលមានក្បាលដីលេខ ៥១២ ដែលសព្វបានលក់ទៅអោយឈ្មោះងិន សុខលី បានសាងស់រំលោភចូលចំណីផ្លូវប្រវែង១,៥ម៉ែត្រគុណ៨ម៉ែត្រ ។

តាមព័ត៌មានបានអោយដឹងទៀតថា បន្ទាប់ពីមានការស្នើសុំបើកផ្លូវ អាជ្ញាធរ ក៍បានអញ្ជើញ ភាគីទាំងអស់ទៅជួបដោះស្រាយជាច្រើនលើកមកហើយ ។

តាមភាគី ឈ្មោះ គួយ ម៉េង ធឹប ដែលបានសង់ផ្ទះរំលោភ​លើផ្លូវ បានអោយអាជ្ញាធរដឹងថា គាត់បាន​ទិញ​ដីនោះត្រឹមត្រូវក្នុងតម្លៃជាង១០តម្លឹងមាស ដោយពុំមានប្លង់​តាំងពីឆ្នាំ១៩៩៧ មកម៉្លេះ។

បើសិន​មានការបើកផ្លូវគាត់ពុំជំទាស់នោះទេ តែសុំអោយគិតគូរដោះស្រាយអោយគាត់បានទិញផ្ទះដើម្បីរស់នៅផង។ដោយមានការគិតគួរនិងជំរុញ ក្នុងការដោះស្រាយបើកផ្លូវ អាជ្ញាធរ រួមនឹងមន្រ្តីជំនាញខណ្ឌឬស្សីកែវ ក៍បានចុះទៅវាស់វែង ដើម្បីដោះស្រាយបើកផ្លូវជូនប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ