ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា នឹង​ចាប់ផ្តើម​គ្រប់គ្រង​អាជីវកម្ម​ដឹក​ជញ្ជូន​តាម​ទន្លេ និង​សមុទ្រ

1 ខែ មុន
  • ភ្នំពេញ

ខណៈ​ដែល​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ជិត​បើក​ការដ្ឋាន អ្នកជំនាញ​អន្តរក្រសួង​ជា​ច្រើន​បាន​រៀបចំ​ប្រជុំ​ពិនិត្យ​លើ​ការ​រៀបចំ​ក្រប​ខណ្ឌ​អភិវឌ្ឍន៍ និង​គ្រប់គ្រង​អាជីវកម្ម​កំពង់​ផែ​ទន្លេ និង​

ខណៈ​ដែល​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ជិត​បើក​ការដ្ឋាន អ្នកជំនាញ​អន្តរក្រសួង​ជា​ច្រើន​បាន​រៀបចំ​ប្រជុំ​ពិនិត្យ​លើ​ការ​រៀបចំ​ក្រប​ខណ្ឌ​អភិវឌ្ឍន៍ និង​គ្រប់គ្រង​អាជីវកម្ម​កំពង់​ផែ​ទន្លេ និង​កា​រត​.​ភ្ជាប់​បណ្តាញ​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ទន្លេ​ជាមួយ​ផ្លូវ​សមុទ្រ​នៅ​កម្ពុជា ។

កិច្ចប្រជុំ​នេះ បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្រោម​ការ​ដឹកនាំ​ដោយ​លោក អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​អន្តរក្រសួង ដោយ​មានការ​ចូលរួម​ដោយ​លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​ជំនាញ​ជា​ច្រើន ។

លោក ស៊ុន ចាន់​ថុ​ល បាន​ឲ្យ​ដឹង​ថា ក្រប​ខណ្ឌ​អភិវឌ្ឍន៍ និង​គ្រប់គ្រង​អាជីវកម្ម​កំពង់​ផែ​ទន្លេ និង​កា​រត​.​ភ្ជាប់​បណ្តាញ​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ទន្លេ​ជាមួយ​ផ្លូវ​សមុទ្រ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រីក និង​បង្កើន​ការ​ប្រើប្រាស់​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក លើកកម្ពស់​ប្រសិទ្ធភាព​សេវា​កំពង់​ផែ កាត់​បន្ថយ​ចំណាយ​សេវា​ដឹក​ជញ្ជូន និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ក្នុង​តំបន់ និង​សកល​ផង​ដែរ​។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា បណ្តាញ​ដឹក​ជញ្ជូន​ផ្លូវទឹក រួម​មាន ៖ ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ដែល​មាន​ប្រវែង​សរុប​១.៧៥០ គីឡូម៉ែត្រ​។

បណ្តាញ​ដឹក​ជញ្ជូន​ផ្លូវទឹក​ទាំងនេះ បាន​និង​កំពុង​ជួយ​សម្រួល​ដល់​ចរាចរណ៍​តាម​នាវា ដូច​ជា​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​។

ប្រទេស​កម្ពុជា មាន​កំពង់​ផែ​ចំនួន ១០៣ ក្នុង​នោះ ២៦ ជា​កំពង់​ផែ​សមុទ្រ និង ៧៧ ជា​កំពង់​ផែ​ទន្លេ​។ កំពង់​ផែ​ទន្លេ​នេះ មា​នទី​តាំងនៅ​តាម​ដង​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់​។ ក្នុង​ចំណោម​កំពង់​ផែ​ទាំងនេះ មាន​កំពង់​ផែ​អន្តរជាតិ​ចំនួន​២​ធំ​ៗ គឺ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ