Kim Kardashian ចូលរួមពិធីមង្គលការរបស់មហាសេដ្ឋីឥណ្ឌា ត្រូវបានគេរិះគន់ ព្រោះតែងខ្លួនលេចធ្លោជាងកូនក្រមុំ
(ឥណ្ឌា)៖ យោងតាម Page Six បានឱ្យ ដឹងថាសេដ្ឋីនី Kim Kardashian បានចូលរួមក្នុងពិធីមង្គលការរបស់មហាសេដ្ឋីឥណ្ឌាលោក Anant…
(ឥណ្ឌា)៖ យោងតាម Page Six បានឱ្យ ដឹងថាសេដ្ឋីនី Kim Kardashian បានចូលរួមក្នុងពិធីមង្គលការរបស់មហាសេដ្ឋីឥណ្ឌាលោក Anant…
(ឥណ្ឌា)៖ យោងតាម Page Six បានឱ្យ ដឹងថាសេដ្ឋីនី Kim Kardashian បានចូលរួមក្នុងពិធីមង្គលការរបស់មហាសេដ្ឋីឥណ្ឌាលោក Anant Ambani និងនាង Radhika Merchant បានធ្វើឱ្យមហាជន ក៏ដូចជាសារព័ត៌មានទូទាំងពិភពលោកចុះផ្សាយជាហូរហែនូវវត្តមានរបស់នាង។
Kim Kardashian ពិតជាលេចធ្លោជាមួយនឹងឈុតប្រពៃណីឥណ្ឌាពណ៌ក្រហម អមជាមួយនឹងគ្រឿងពេជ្រតម្លៃរាប់លានដុល្លារ។ ជាមួយគ្នានោះ នាងក៏រងការរិះគន់ពីមហាជន ដោយមនុស្សជាច្រើនជឿថា Kardashian មិនគួរស្លៀកឈុតពណ៌ក្រហម ស្របពេល នៅក្នុងប្រទេសឥណ្ឌា ថាពណ៌ក្រហមគឺសម្រាប់តែកូនក្រមុំនៅថ្ងៃរៀបការ។
មានការលើកឡើងថាពីអ្នកនិយមលេងអ៊ីនធឺណិត ថាវាមិនសមរម្យ ព្រោះនាងមើលទៅលេចធ្លោ ជាងកូនក្រមុំទៅទៀត ហើយមានអ្នកបញ្ចេញមតិថា «ខ្ញុំនឹងជៀសវាងការស្លៀកពាក់ពណ៌ក្រហមទៅក្នុងកម្មវិធីមង្គលការ មិនថាអ្នកជាភ្ញៀវប្រុសឬស្រីទេ»។
ហាក់ដូចជាមិនខ្វល់នឹងការរិះគន់នោះ Kim បានចែករំលែករូបថតមួយសន្លឹកទៀតកាលពីថ្ងៃចន្ទ។ លើកនេះនាងបានបង្អួតឈុតប្រពៃណីឥណ្ឌាពណ៌សជាមួយនឹងអង្កាំមាស និងប៉ាក់ដ៏ប្រណិត ព្រមទាំងគ្រឿងអលង្ការប្រាក់ដ៏ស្រស់ស្អាតផងដែរ៕ ប្រភព៖ Daily Mail
ចែករំលែកព័តមាននេះ