ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដេក​ក្បែរ​ទីលាន​ចាក់សំរាម​ដោយ​វង្វេង​បាត់ស្មារតី កំពុង​ប្រកា​សរកសាច​ញាតិ

3 ខែ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​សង្កែ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ ប្រទះ​ឃើញ​ដេក​នៅ​ក្បែរ​ទីលាន​ចាក់សំរាម ដោយ​និយាយ​មិន​ចេញ ដើរ​មិន​រួច ព្រមទាំង​មិន​ស្គាល់​អត្តសញ្ញាណ​ហើយ​ខាង​រដ្ឋបាល​ខេត្តព្រះវិហារ ក៏​បាន​ប្រកាស​ស្វែងរក​ក្រុម​គ្រួសារ​សាច់​ញាតិ…

ខេត្តព្រះវិហារ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​សង្កែ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ ប្រទះ​ឃើញ​ដេក​នៅ​ក្បែរ​ទីលាន​ចាក់សំរាម ដោយ​និយាយ​មិន​ចេញ ដើរ​មិន​រួច ព្រមទាំង​មិន​ស្គាល់​អត្តសញ្ញាណ​ហើយ​ខាង​រដ្ឋបាល​ខេត្តព្រះវិហារ ក៏​បាន​ប្រកាស​ស្វែងរក​ក្រុម​គ្រួសារ​សាច់​ញាតិ កាលពី​ថ្ងៃ​ទី​១៥ កក្កដា ២០២៤ ។

បុរស​ដែល​ពុំ​ស្គាល់​អត្តសញ្ញាណ​នោះ​មាន​ភិនភាគ​ដូច​ក្នុង​រូបថត ដែល​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​សង្កែ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ ប្រទះ​ឃើញ​ដេក​នៅ​ក្បែរ​ទីលាន​ចាក់សំរាម ដោយ​និយាយ​មិន​ចេញ ដើរ​មិន​រួច ព្រមទាំង​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

បច្ចុប្បន្ន បុរស​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត និង​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ។ ករណី​ក្រុម​គ្រួសារ​សាច់ញាតិ និង​សាធារណៈជន បាន​ស្គាល់​បុរស​ខាងលើ​នេះ សូម​ធ្វើការ​ទំនាក់ទំនង​មក​កាន់​លេខ​ទូរស័ព្ទ 097 504 6504 ឬ​ស្នងការ​រង​នគរបាល​ខេត្តព្រះវិហារ​លេខ 095 998 953 មន្ត្រី​ប្រចាំ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​
សូ​វៀត ដើម្បី​ទទួល​បាន​ព័ត៌មាន​អំពី​បុរស​ខាងលើ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ