ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន ប្រកាស​ទទួលស្គាល់​សមាជិក​បក្ស​ថ្មី ជាអតីត​សកម្មជន​មក​ពី​គណបក្ស​នយោបាយ​នានា

5 ខែ មុន

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ​ បាន ស្រី​មុំ សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៤…

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ​ បាន ស្រី​មុំ សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​គណបក្ស​ថ្មី ចំនួន ៨២​នាក់ ដែល​ជា​អតីត​សកម្មជន​មក​ពី​គណបក្ស​នយោបាយ​នានា ដោយ​ក្នុង​ពិធី​នោះ​ដែរ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់លោក យូ សិរី​វុ​ឌ្ឍ ប្រធាន​ក្រុម​ចលនា​សមាជិក​គណបក្ស​នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​ជាន់ថ្នាក់​យ៉ាងច្រើន​កុះករ​ផង​ដែរ ។

លោក​ជំទាវ បាន ស្រី​មុំ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​ស្វាគមន៍ និង​ចូលរួម​អបអរសាទរ​ចំពោះ​ការ​សម្រេចចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​មហា​គ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​នេះ​គឹ​ជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​បំផុត ដោយ​ការ​ជឿ​ទុកចិត្ត មាន​ក្តី​សង្ឃឹម និង​ផ្តល់​ទំនុកចិត្ត​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​ធំ​ជាងគេ និង​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា និង​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​ប៉ុណ្ណោះ បាន​រំដោះប្រទេស និង​ប្រជាជន​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍ កសាង​ជាតិ​មាតុភូមិ បង្កើន​ការងារ និង​ប្រាក់​ចំណូល​យ៉ាងច្រើន​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ។

លោក​ជំទាវ​ប្រធាន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ​៖ កត្តា​សំខាន់​៣ សម្រាប់​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ជាន់ថ្នាក់ ត្រូវ​អនុវត្តន៍ រួម​មាន​ ៖
១. ក្តាប់​ឲ្យ​ជាប់​នូវ​កម្មវិធី​របស់​គណបក្ស​ប្រជាជន គោលការណ៍​ដឹកនាំ​របស់​គណបក្ស បង្កើត​ការ​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​
២. ថែរក្សា​ឲ្យ​បាន​សាមគ្គី​ឯកភាព​ផ្ទៃក្នុង របស់​គណបក្ស
និង​៣. ក្នុង​នាម​ជា​មន្ត្រី​គណបក្ស ត្រូវ​បន្ត​ចូលរួម​គាំទ្រ​រាល់​គោលនយោបាយ របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស និង​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ នៃ​រដ្ឋសភា ។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ជំទាវ បាន ស្រី​មុំ ក៍បាន​មាន​ប្រសាសន៍​ជំរុញ​ឲ្យ​សមាជិក​-​សមាជិកា​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី ដើម្បី​ផលប្រយោជន៍​គណបក្ស និង​ប្រជាជន ជា​ពិសេស​បន្ត​ជួយ​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល​នានា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ណែនាំ​ឱ្យ​ក្រុម​គ្រួសារ សាច់ញាតិ មិត្តភក្តិ​ទាំងអស់ បន្ត​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​រៀង​រហូត ដើម្បី​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ ។

បើ​តាម​ការ​អាន​សេចក្តីសម្រេច​បញ្ចូល​សមាជិក​គណបក្ស​ប្រជាជន ដោយ ឯកឧត្តម ហុ​ក សុផល ប្រធាន​គណៈ​ចាត់តាំង​គណបក្ស​ខេត្ត បានឱ្យ​ដឹង​ថា​៖ សមាជិក​សមាជិកា​បក្ស ដែល​បាន​ប្រកាស​បញ្ចូល​ថ្មី មាន​ចំនួន ៨២​នាក់ ក្នុង​នោះ​មក​ពី​អតីត​ដែល​មក​គណបក្ស​ភ្លើងទៀន ចំនួន ៦៨​នាក់​, គណបក្ស LDP ចំនួន ៣​នាក់​, គណបក្ស​ឆន្ទៈ​ខ្មែរ ចំនួន ៦​នាក់​, និង​គណបក្ស​ខ្មែរ​រួម​រួម​ជាតិ ចំនួន ៥​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ