ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្ត​ឆាបឆេះ​បង្គោល​ភ្លើង​យ៉ាង​សន្ធោសន្ធៅ នៅ​ខាងកើត​វត្ត​សំរោង​អណ្តែត

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ បង្គោល​ភ្លើង​ចំនួន០២​ដើម ​បាន​ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង ទៅ​អន្តរា​គន៍​បាញ់​ពន្លត់​។ ទោះបីជា​យ៉ាងណា ពុំ​ឆេះ​រាល់ដាល់​ដល់​លំនៅ​ដ្ឋា​ន​ឡើយ គ្រាន់តែ​បង្ក​អោយ​ខ្សែភ្លើង​ដាច់​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ…

រាជធានី​ភ្នំពេញ ៖ បង្គោល​ភ្លើង​ចំនួន០២​ដើម ​បាន​ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង ទៅ​អន្តរា​គន៍​បាញ់​ពន្លត់​។ ទោះបីជា​យ៉ាងណា ពុំ​ឆេះ​រាល់ដាល់​ដល់​លំនៅ​ដ្ឋា​ន​ឡើយ គ្រាន់តែ​បង្ក​អោយ​ខ្សែភ្លើង​ដាច់​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​ចូល​វត្ត​សំរោង​អណ្តែត ក្នុងភូមិ​ក្រុង​ខ្មែរ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​ព័ត៌មាន បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ចរន្តអគ្គិសនី​បាន​ឆ្លង​ហើយ​ទុ​ស្សេ​ខ្សែភ្លើង បាន​ឆាបឆេះ​ខ្សែភ្លើង​យ៉ាង​សន្ធោសន្ធៅ លាយឡំ​នឹង​សំឡេង​ផ្ទុះ ឆេះ​បែក​ផ្កាភ្លើង​។ ភ្លាម​ៗ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល និង​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ហើយ​បាន​ទាក់ទង​រថយន្ត​ពន្លត់​អគ្គិភ័យ ទៅ​អន្តរាគមន៍ និង​ទាក់ទង​មន្ត្រី​អគ្គិសនី ផ្តាច់​ចរន្តអគ្គិសនី ហើយ​ភ្លើង​បាន​រលត់​ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល់​ឡើយ ។

តាម​នគរបាល បានអោយ​ដឹង​ថា អគ្គិភ័យ​នេះ​បាន​បណ្តាល់​អោយ​ខ្សែភ្លើង បាន​រង​ការ​ខូចខាត​ដាច់​ធ្លាក់​ពេញ​ផ្លូវ ពុំ​បណ្តាល​អោយ​ឆេះ​រាល់ដាល់​ឡើយ ។ គួរ​បញ្ជាក់​ថា បង្គោល​ភ្លើង​ក្បែរ​គ្នា តាម​ច្រកចូល​វត្ត​សំរោង​អណ្តែត នេះ​បាន​ទុ​ស្សេ​ឆាប់ឆេះ​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ