ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​បើក​ល្បែ.ង​ជល់​មាន់​អន​ឡាញ​ ត្រូវ​សមត្ថកិច្ច​ឆ្ម.ក់​បង្ក្រាប​ចាប់ខ្លួន​បាន​ពីរ​នាក់

1 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគ​បាល​ក្រុង​បាន​លុង​ធ្វើការ​ឃាត់ខ្លួន​ពី​បទ​បើក​ល្បែងស៊ីសង​ដោយ​ខុសច្បាប់ តាម​ប្រព័ន្ធ​អន​ឡាញ​បញ្ជូន​ទៅ​សាលា​ដំបង​ខេត្ត​ចាត់​តាម​ច្បាប់ ។ ការ​ចុះ​បង្ក្រាប​នោះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង នៅ​វេលា​ម៉ោង​១៥.៣០​នាទី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៤…

ខេត្តរតនគិរី ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគ​បាល​ក្រុង​បាន​លុង​ធ្វើការ​ឃាត់ខ្លួន​ពី​បទ​បើក​ល្បែងស៊ីសង​ដោយ​ខុសច្បាប់ តាម​ប្រព័ន្ធ​អន​ឡាញ​បញ្ជូន​ទៅ​សាលា​ដំបង​ខេត្ត​ចាត់​តាម​ច្បាប់ ។

ការ​ចុះ​បង្ក្រាប​នោះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង នៅ​វេលា​ម៉ោង​១៥.៣០​នាទី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៤ ដោយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​អធិការ​ក្រុង​បាន​លុង​សហការ និង​ប៉ុស្តិ៍​រដ្ឋបាល​ឡា​បាន​សៀ​កបាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ពី​នាក់​បើក​លេងល្បែង​ស៊ីសង​ខុស (​ល្បែង​ជល់​មាន់​អន​ឡាញ​) ស្ថិត​ក្នុងភូមិ​អភិវឌ្ឍន៍​សង្កាត់​ឡា​បាន​សៀ​ក​ក្រុង​បាន​លុង ខេត្តរតនគិរី ដោយ​មានការ​សម្របសម្រួល​ដឹកនាំ​លោក​កែវ ភក្តី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ។

ជនសង្ស័យ​ពីរ​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះ ទី​១.​ឈ្មោ​ហៀ​ប ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ ជា​បុគ្គលិក​ក្រុមហ៊ុន រស់នៅ​ភូមិ​ថ្មី​សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី ។ ទី​២.​ឈ្មោះ វ៉ាំ​ង ឌៀង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​អភិវឌ្ឍន៍​សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​ឧបករណ៍​អន​ឡាញ​មួយ​ចំនួន​ផង​ដែរ​។ ចំពោះ​ជនសង្ស័យ និង​វត្ថុ​តាង​សមត្ថកិច្ច​ប​ញ្ជូ​ទៅ​អធិការដ្ឋាន​ក្រុង​បាន​លុង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ