ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​យាមបារ៉ាស់ផ្លូវរថភ្លើងម្នាក់ ត្រូវគេជិះម៉ូតូ​បុ.ក ខណៈជនរងគ្រោះកំពុងបំពេញការងារ​

1 ខែ មុន
  • កំពត

ខេត្តកំពត ៖ មានករណីគ្រោះចរាចរណ៍មួយ​បាន​កើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់

ខេត្តកំពត ៖ មានករណីគ្រោះចរាចរណ៍មួយ​បាន​កើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បង្កឡើងដោយអ្នកបើកបរម៉ូតូមួយគ្រឿងស្រវឹងស្រាបើកបុក បុគ្គលិកបំរើការងារយាមបារ៉ាស់ផ្លូវរថភ្លើង កំពុងឈរបិទបារ៉ាស់ឲ្យរថភ្ល់ើងឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ រីឯជនបង្ករងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

លោកវរៈសេនីយទោ ឆែម ហាក់ អធិការរងក្រុងកំពតបានឲ្យដឹងថា ហេតុការណ៍កើតឡើងខាងលើនៅចំណុចលើផ្លូវបេតុងម៉ាកេងឆ្លងកាត់ផ្លូវរថភ្លើង រវាងអ្នកបើកម៉ូតូនឹងបុគ្គលិកឈរស្ងៀមកំពុងបិទបារ៉ាស់ឲ្យរថភ្លើងឆ្លង ត្រង់ចំណុចផ្លូវរថភ្លើងកាត់ផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូខេត្តកំពត។

ម៉ូតូបង្កម៉ាកប៊ីត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HO-6876 បើកដោយឈ្មោះដួង វាសនា ភេទប្រុស អាយុ28ឆ្នាំ មានទីលំនៅភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។

បើកបរក្នុងទិសដៅពីជើងទៅត្បូងលុះទៅដល់ត្រង់ចំណុចខាងលើបានបុកបុគ្គលិកបំរើការងារផ្លូវរថភ្លើងម្នាក់ឈ្មោះកូវ ស៊ីណាត ភេទប្រុស អាយុ45ឆ្នាំ មានទីលំនៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដែលកំពុងឈរបិទបារ៉ាស់ ពេលរថភ្លើងឆ្លងកាត់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ រីឯជនបង្កបានរងរបួសស្រាលត្រូវបានព្យាបាលនៅមន្ទីរពេទ្យបង្កែកដែរ។

វត្ថុតាងម៉ូតូបង្កត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាលយ័ចរាចរក្រុងរង់ចាំការដោះស្រាយតាមនីតិវិធី។

តាម​ប្រភពពត៌មានពីក្រុមគ្រូពេទ្យសាល​សង្គ្រោះ​បន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តកំពត បានឲ្យកោះសន្តិភាពដឹងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះថា ដោយសារ​ស្ថានភាពរបួសជនរងគ្រោះក្នុងហេតុការខាងលើរងរបួសធ្ងន់ធ្ងរ(ត្រង់ក្បាល) ទើបនៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៥ ខែកក្កដានេះ ត្រូវ​បានបបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យទីក្រុងភ្នំពេញ ៕

អ្នកបើកបរម៉ូតូ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ