ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចង់ជិះឡូរី មិនបាច់ទៅណាឆ្ងាយទេ គប្បីទៅកម្សាន្តនៅតំបន់កសិទេសចរណ៍

2 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​យើង​ធ្វើ​ដំណើរ​ពី​រាជធានីភ្នំ​​ពេញ​តាម​​ផ្លូវជាតិ​លេខ​៤ ទៅដល់​គី​​ឡូម៉ែត្រ​លេខ​៤៣

ខេត្តកំពង់ស្ពឺ ៖ បើ​យើង​ធ្វើ​ដំណើរ​ពី​រាជធានីភ្នំ​​ពេញ​តាម​​ផ្លូវជាតិ​លេខ​៤ ទៅដល់​គី​​ឡូម៉ែត្រ​លេខ​៤៣ យើង​នឹង​ឃើញ​មាន​ផ្លូវ​បត់​​​ឆ្វេង រួច​ហើយ​បន្តដំណើរ​ទៅ​តាម​ផ្លូវ​លេខ​១៤៣ ​ប្រមាណ​១៧​គី​ឡូ​​ម៉ែត្រ​ពី​ទីរួមខេត្ត ​នឹង​បានទៅ​ដល់​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​ នោះគឺ​តំបន់​​ក​សិ​ទេសចរណ៍​ម៉ុង​ ឫ​ទ្ធី ។ នៅ​ទីនោះ ​យើង​នឹង​បាន​ឃើញ​ផ្លូវ​ឡូ​រី​ក្នុង​តំបន់​កសិទេសចរណ៍​នេះ ដែល​មាន​ប្រវែង​ជិត​១០​គីឡូម៉ែត្រ និង​ជិត​ដាក់​ឱ្យ​ដំណើរការ​ហើយ ។

បងប្អូន​ប្រាកដជា​បានដឹង​ហើយ​ថា នៅ​ក្នុង​តំបន់​ក​សិ​ទេសចរណ៍​មួយ​នេះ របស់​អ្នកឧកញ៉ា​មុង​ ឫ​ទ្ធី គឺជា​ទីកន្លែង​ទេសចរណ៍ធម្មជាតិ​មួយ​ដ៏​ស្រស់​ស្អាត ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ជា​ច្រើន​ទៀត​ក្នុង​ខេត្តកំពង់ស្ពឺ ។

ថ្មី​ៗ​នេះ អ្នកឧកញ៉ា ម៉ុង ឫ​ទ្ធី កំពុង​សាងសង់​ផ្លូវ​ឡូ​រី​ប្រវែង​ជិត​១០​គីឡូម៉ែត្រ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ​បាន​ជិះ​មើល​ទេសភាព​ព្រៃ​ព្រឹក្សា​ដ៏​ខៀវស្រងាត់​នា​រដូវវស្សា ក្នុង​តំបន់​ក​សិ​ទេសចរណ៍​មួយ​នេះ ។

ផ្លូវ​ឡូ​រី​នេះ អ្នកឧកញ៉ា​បាន​ចាប់ផ្តើម​សាងសង់​​ប្រមាណ​ជិត​៧​ខែ​ហើយ ហើយ​ការ​ជិះ​កម្សាន្ត​នឹង​​បើក​ដំណើរការ​ទទួលភ្ញៀវ​​នា​ពេល​ឆាប់​ៗ​ខាង​មុខ​ ។ ​ផ្លូវ​ឡូ​រី​នេះមាន​២​ខ្សែ​ ដែល​មានប្រវែង​ជាង​៩គីឡូ​ម៉ែត្រ ។ អ្វី​ដែល​ជា​ចំណុច​ទាក់ទាញ គឺ​មាន​ផ្លូវ​រូង​ក្រោម​ដី​ចំនួន​៣​កន្លែង ​ត្រូវ​បាន​សាងសង់​ចប់​រួចរាល់ និង​ស្ថាបនា​ឡូ​រី​បាន​ចំនួន​៣០​គ្រឿង​ផង​ដែរ ។

ចំណុច​គួរ​ឲ្យ​កត់សម្គាល់គឺ ឡូ​រី​ទាំងអស់​ប្រើ​ថាមពល​អា​គុយ ដូច្នេះ​អ្នកទេសចរ​ដែល​មក​កម្សាន្ត​នៅ​តាម​តំបន់​ទេសចរណ៍​ក្នុង​ខេត្តកំពង់ស្ពឺ អាច​មក​លេង និង​ជិះ​ឡូ​រី​បាន​ដូច​នៅ​ខេត្តបាត់ដំបង​ដែរ ក្នុង​តំបន់​ក​សិ​ទេសចរណ៍​ដែល​មា​នទី​តាំងនៅ​ភូមិ​សំរោង​ជើងភ្នំ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ។ ក្រៅពី​ការ​ជិះ​ឡូ​រី​កម្សាន្តហើយ​ នៅ​ទីនោះ​ក៏​មាន​សួនសត្វ និង​កសិដ្ឋានផងដែរ ។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា ការ​ជិះ​ឡូ​រី​កម្សាន្ត​នេះ នៅ​ឯ​ភ្នំ​វល្លិ​ខេត្តកំពត​ក៏​មានការ​ធ្វើ​ឡូ​រី​សម្រាប់​ការ​ជិះ​កម្សាន្ត​​ដែរ ឆ្លងកាត់​ព្រៃ​ភ្នំ​ជ្រលង​ដងអូរ ដែល​កោះសន្តិភាព​ព្យាយាម​នាំ​ព័ត៌មាន​នេះមក​ផ្សាយ​ជូន​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ