ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​គាស់​ផ្ទះ​លួច​ខ្ទេច​លួច​ខ្ទី​រ ​សមត្ថកិច្ច​អះ​អាង​ស្គាល់​មុខសញ្ញា​ តែ​គ្មាន​ភស្ដុ​តាង

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ លំនៅ​ឋាន​ដ៏​ធំ​មួយ​ខ្នង ត្រូវ​ជន​មិន​ស្គាល់​មុខ​ចូល​គាស់​ទំ​ម្លុះ​ទម្លាយ លួច​គាស់​យក​ប​ង្អូ​ច ទ្វារ ខ្សែភ្លើង និងសម្ភារៈចំនួន​០៣​លើក​ជា​បន្ត​បន្តា​ប់​អស់​គ្មាន​សល់ លុះ​ដាក់​បណ្ដឹង សមត្ថកិច្ច​មូលដ្ឋាន​អះអាង​ថា…

ខេត្តបាត់ដំបង​ ៖ លំនៅ​ឋាន​ដ៏​ធំ​មួយ​ខ្នង ត្រូវ​ជន​មិន​ស្គាល់​មុខ​ចូល​គាស់​ទំ​ម្លុះ​ទម្លាយ លួច​គាស់
​យក​ប​ង្អូ​ច ទ្វារ ខ្សែភ្លើង និងសម្ភារៈចំនួន​០៣​លើក​ជា​បន្ត​បន្តា​ប់​អស់​គ្មាន​សល់ លុះ​ដាក់​បណ្ដឹង សមត្ថកិច្ច​មូលដ្ឋាន​អះអាង​ថា គឺជា​មុខសញ្ញា​ដដែល​ៗ តែ​មិន​អាច​បង្ក្រាប​បាន ព្រោះ​គ្មាន​ភស្ដុ​តាង​ដាក់​បន្ទុល​លើ​ជនសង្ស័យ​ ។

លោក កែវ សំណាង អាយុ​៣៧​ឆ្នាំ ដែល​ជា​ម្ចាស់ផ្ទះនៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង បាន​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី ១៤ ក​ក្ដ​ដា ថា ផ្ទះ​របស់​លោក​បាន​បិត​ទ្វារ​ទុក​ចោល​គ្មាន​អ្នក​ស្នាក់​នៅ​ជាង​មួយ​ឆ្នាំ​កន្លង​មក​ហើយ​។ ហើយ​ត្រូវ​ជន​មិន​ស្កាល់​មុខ​ដែល​អាច​មាន​គ្នីគ្នា​លើស​ពី​០២​នាក់ កាត់​សោរ​ទ្វារ​ផ្នែក​ខាង​មុខ ចូល​លួច​យក​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ជា​បន្តបន្ទាប់​ចំនួន​០៣​លើក​។

លោក​បាន​ប្រាប់​ថា លោក​មិន​បានដឹង​ពេលវេលា​ចោរ​ប្រព្រឹត្ត​ទេ តែ​បានដឹង​នៅ​ពេល​លោក​មក​មើល​ផ្ទះ​ម្ដង​ៗ​។ លោក​និយាយ​ថា លើក​ទី​មួយ​លោក​មិន​ចាំ​ថ្ងៃខែទេ តែ​ពេល​លោក​មក​ដល់​ផ្ទះ ឃើញ​ស្នាម​កាត់​សោរ​ទ្វារ​ខាង​មុខ​ចូ​លលួច ដែក ស័ង្ក​សី ទ្វារ​ឈើ​ចំនួន​០៤​សន្លឹក គិត​ជា​ទឹកប្រាក់​ប្រមាណ​២,០០០​ដុល្លា​រ ។

លោក​មិន​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ទេ ព្រោះ​គិត​ថា បាត់បង់​តិចតួច​ ។ ប៉ុន្តែ​នៅ​ពេល​កើតហេតុ​លើក​
ទី​២ ទើប​លោក​ដាក់​ពាក្យបណ្ដឹង​ទៅ​អធិការ​នគរបាល​ក្រុង​បាត់ដំបង ដោយសារ​បាត់បង់​ច្រើន​ពេក​។ ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ពេល​លោក​មក​មើល​ផ្ទះ​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៨ មិថុនា កន្លង​ទៅ​នេះ ស្រាប់តែ​ឃើញ​មាន​ស្នាម​ចោរ​គាស់​ចូល​លួច​សម្ភារៈ​ក្នុងផ្ទះ​ទៀត​។

លើក​ទី​២​នេះ បាត់បង់​ធ្ងន់ធ្ងរ​រួម​មាន​៖ ទ្វារ​ឈើ​ចំនួន​១០​សន្លឹក បង្កាន់ដៃ​ដែក​អ៊ី​ណុ​ល​ចំនួន​០៣​ថ្នាក់ ចម្រឹង​ដែក​ប​ង្អូ​ច​ចំនូ​ន​១០​ផ្ទាំង គាស់​យក​ខ្សែភ្លើង​តាម​ជញ្ជាំង និងអំ​ពូ​ល​ភ្លើង​ជា​ច្រើន​ទៀត គិត​ជា​ទឹកប្រាក់​​ជាង​៥,០០០​ដុល្លារ ​។ ប៉ុន្តែ​លើក​ទី​៣ ដែល​ជា​លើក​ចុង​ក្រោយ ពេល​លោក​មក​មើល​កាលពី​ថ្ងៃ​ទី១២ ក​ក្កដា មិន​មាន​បាត់បង់​អ្វី​ទេ មាន​តែ​ស្នាម​គាស់​ទម្លុះ​ទ្វារ​ប​ង្អូ​ច​ខាងក្រោយ ដែល​ទំនង​ពួក​ចោរ​គ្រង​ចូល​លួច​ទ្រព្យសម្បត្តិ​ទៀត​ ។

បើ​តាម​ពិនិត្យ​ជាក់ស្ដែង នៅ​កន្លែង​កើតហេតុ គេ​ឃើញ​មាន​ស្លាកស្នាម​កាត់​ទ្វារ​ដែក​ទ្វាររបង​ខាង​មុខ និង​ទ្វារផ្ទះ​ខាង​មុខ​។ ស្នាម​ឡើង​តាម​របង​លួស​ចំហៀង​ខាងកើត​ ។ បើ​តាម​ជន​រង​គ្រោះ​បាន​ដាក់​ការ​សង្ស័យ​ថា ជនល្មើស​អាច​ប្រើប្រាស​រទេះដឹក​ស​ម្ភារៈ ឬ ប្រើ​រថយន្ត​ដឹក​តែ​ម្ដង​ទើប​លួច​រុះរើ​អស់​គ្មាន​សល់​បែប​នេះ​ ។

​បើ​តាម​លោក កែវ សំណាង បាន​បញ្ជាក់​ថា ទ្រព្យ​ស​ម្ប្ត​ត្តិ និង​សម្ភារៈ ដែល​បាត់បង់​ទាំង​គិត​ជា​ទឹក​ប្រាក់​មិន​ក្រោម​១០,០០០​ដុល្លា​រ ។ ប៉ុន្តែ​យ៉ាងណា លោក​បាន​រាយ​ការ​ណ៍​​ជា​ថ្មី ទៅ​កាន់​សមត្ថកិច្ច​ហើយ ដើម្បី​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​ចាត់វិធានការ ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​។ មន្ត្រី​ជំនាញ​អធិការ​ក្រុង​បាត់ដំបង បាន​និយាយ​ថា អធិការ​ក្រុង​បាន​ទ​ទួល​បណ្ដឹង​ជន​រង​គ្រោះ​រួច​ហើយ តែ​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​ស៊ើបអង្កេត​លើ​មុខសញ្ញា​ជនសង្ស័យ ហើយ​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​រង​ចាំ​សហការ​ជាមួយ​ជន​រង​គ្រោះ ដើម្បី​ចាត់ការ​លើ​ករណី​នេះ​ ។

បើ​តាម​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា លោក​បាន​សួរនាំ​រឿង​នេះ​ទៅ​មន្ត្រី​ប៉ុ​ស្ដិ៍​​រដ្ឋបាល តែ​មន្ត្រី​ប៉ុ​ស្ដិ៍​​ប្រាប់​ថា គេ​ស្គាល់​មុខសញ្ញា​ជនសង្ស័យ តែ​គ្មាន​ភស្ដុ​តាង គេ​មិន​អាច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឡើយ​។ ប៉ុន្តែ​យ៉ាងណា លោក​សំណូមពរ សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​ព​ន្លឿ​ន​ចំពោះ​វិធាន​ទៅ​លើ​ជនសង្ស័យ ព្រោះ​មន្ត្រី​ប៉ុ​ស្តិ៍​​រដ្ឋបាល​បាន​អះអាង​ថា បាន​ស្គាល់​មុខសញ្ញា​ហើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ