បើកទ្វារទឹកអាងស្តុបទឹកស្ទឹងស្រែងទី១និងទី២ ដើម្បីបញ្ជូនទឹកទៅស្រោចស្រពស្រូវវស្សាជាង២ពាន់ហិកតា នៅស្រុកក្រឡាញ់ ខេត្តសៀមរាប
- ឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្ឧត្តរមានជ័យ នៅថ្ងៃទី១៣ ខែកក្កដា
ខេត្តឧត្តរមានជ័យ ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្ឧត្តរមានជ័យ នៅថ្ងៃទី១៣ ខែកក្កដា
ខេត្តឧត្តរមានជ័យ ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្ឧត្តរមានជ័យ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានបើកទ្វារទឹក អាងស្តុបទឹកស្ទឹងស្រែងទី១ និងអាងស្តុបទឹកស្ទឹងស្រែងទី២ ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីបញ្ជូនទឹកតាមរយៈដងស្ទឹងស្រែងនិងចែកចាយ តាមរយៈសំណង់ស្ទាក់ទឹកស្ទឹងក្រឡាញ់ ដើម្បីស្រោចស្រពស្រូវវស្សាចំនួន២៣០០ហិកតា ដែលកំពុងត្រូវការទឹកចាំបាច់ ស្ថិតនៅឃុំតាអាន កំពង់ថ្កូវ សំបួរ និងឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ជាមួយនឹងការបើកទ្វារទឹកអាងស្តុបទឹកស្ទឹងស្រែងទី១និងស្ទឹងស្រែងទី២នេះលោកញឹន កួនប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ក៏បានថ្លែងសំណូមពរដល់ប្រជាកសិករដែលកំពុងដាំដុះដំណាំស្រូវវស្សា ក៏ដូចជាដំណាំរួមផ្សំផ្សេងទៀតនៅតាមភូមិឃុំមួយចំនួនក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប សូមមេត្តាយកចិត្តទុកដាក់ប្រើប្រាស់ទឹកដែលទទួលបានពីខេត្តឧត្តរមានជ័យ ប្រើប្រាស់ឱ្យចំគោលដៅ និងប្រើដោយការសន្សំសំចៃ។
លោកញឹន កួន បានបញ្ជាក់ទៀតថា អាងទឹកដ៏មានសក្តានុពល នៅក្នុងខេត្តឧត្តរមានជ័យ គឺអាងស្តុបទឹកស្ទឹងស្រែង១និងអាងស្តុបទឹកស្ទឹងស្រែង២ស្ថិតនៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរគឺមានជ័យ ខណៈនោះប្រភពទឹកមកពីទំនប់០៥ ទំនប់តាម៉ុក ទំនប់ថ្មី និងផ្ទៃរងទឹកភ្លៀងរបស់វា។
លោកបានបន្ថែមថា អាងស្តុបទឹកស្ទឹងស្រែង១ ត្រូវបានសាងសង់ និងអភិវឌ្ឍឡើងនៅក្នុងឆ្នាំ២០១០ និងបញ្ចប់នៅក្នុងឆ្នាំ២០១៥ ដែលមានសមត្ថភាពអាចស្តុបទឹកបាន១៥៣លានម៉ែត្រគូប។
ដោយឡែកអាងទឹកស្ទឹងស្រែង២ ត្រូវបានសាងសង់ និងអភិវឌ្ឍឡើងនៅក្នុងឆ្នាំ២០១៣ និងបញ្ចប់នៅក្នុងឆ្នាំ២០១៩ ដែលមានសមត្ថភាពស្តុបទឹកបាន ២៥៨លានម៉ែត្រគូប និងមានតួនាទីផ្គត់ផ្គង់ទឹកបន្ថែមឱ្យអាងទឹកស្ទឹងស្រែង១ ផងដែរ ៕
ចែករំលែកព័តមាននេះ