បន្ទាយមានជ័យ ៖ ឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ៣នាក់ មានអាវុ.ធខ្លី៤ដើម កាំបិតសាំម៉ូរ៉ៃ១ និងគ្រឿងញៀ.នមួយចំនួន ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា ៖ ជនសង្ស័យ៣នាក់ ជាជនជាតិថៃមាន ១.ឈ្មោះ សាយឈុន វង់អានុ ហៅណាត់ ភេទប្រុស អាយុ៣៤ឆ្នាំ ២.ឈ្មោះ ស៊ុរ៉ាស៊ីត តាំងបូវ៉ូកិត ភេទប្រុស អាយុ២៩ឆ្នាំ ៣.ឈ្មោះ វ៉ងសាក់ថន អាក់ដុនផាន់ឆាក់ឡាផុន ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យបានប្រាប់ថា ៖ ក្រោយទទួលពាក្យបណ្តឹងជនរងគ្រោះជាជនជាតិថៃ២នាក់ មាន១.ឈ្មោះ ផុងភីផាក់ ឆៃឆាត ភេទប្រុស អាយុ២២ឆ្នាំ ២.ឈ្មោះ បូរមី អាក់សនផុមរាថ ភេទប្រុសអាយុ២៧ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានប្តឹងជនជាតិថៃ៣នាក់ ដែលធ្វើសកម្មភាពវ៉ៃទៅលើជនរងគ្រោះម្នាក់ បណ្តាលបែកក្បាល និងយកលុយអស់ចំនួន៨,០០០បាត និងសៀវភៅឆ្លងដែន១ក្បាល ទូរស័ព្ទអាហ្វូន១៣ ១គ្រឿងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ចំណុចអគារ១២ជាន់ដីស ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ៖ ក្រោយទទួលពាក្យបណ្តឹងជនរងគ្រោះ២នាក់ ជាជនជាតិថៃ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានស្រាវជ្រាវឃាត់ខ្លួន មាន៣នាក់មានអាវុ.ធខ្លី ៤ដើម មាន១.ម៉ាក់COL MKចំនួន១ដើម ២.ម៉ាក់RELO ចំនួន១ដើម ៣.ម៉ាក់M1911ចំនួន១ដើម ៤.ម៉ាក់RELOចំនួន១ដើម និងគ្រាប់អាវុ.ធខ្លី ចំនួន១០០គ្រា.ប់ បង់អាវុ.ធខ្លីចំនួន២ ស្រោមអាវុ.ធខ្លីចំនួន៤ និងកាំបិតសាំម៉ូរ៉ៃ១ និងកូនកាំបិតស្រួច១ និងកាំបិតឆ្នៃរាងប៊ិច១ ដំបូងឈើឆ្នៃចំនួន១ និងគ្រឿងញៀ.នប្រភេទម្ស៉ៅក្រាមសថ្លា និងគ្រាប់ចំនួន១២ថង់តូច មាន៤ប្រភេទ មាន១.ម្ស៉ៅក្រាមសថ្លាចំនួន៥ថង់តូច ២.គ្រឿងញៀ.នប្រភេទគ្រា.ប់ក្រហមក្បឿង ចំនួន២ថង់ ស្មើ១៨៦គ្រា.ប់ ៣.គ្រឿងញៀ.នប្រភេទគ្រា.ប់ ពណ៌ស្វាយចំនួន១ថង់ ៤.គ្រឿងញៀ.ន ប្រភេទពណ៌ក្រហមរូបសេះ ១កញ្ចប់ និងសម្ភារៈមួយចំនួនទៀត ដែលឃាត់ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចអគារ១២ជាន់ដីស ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកបានបញ្ជាក់ថា ៖ ក្រោយឃាត់ខ្លួនជនសង្ស័យជា ជនជាតិថៃ៣នាក់ វត្ថុតាងមួយចំនួនត្រូវបាននាំយកមកសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលពាក់ព័ន្ធ៤ករណីមាន១.ហិ.ង្សាដោយចេតនាស្ថានទម្ងន់ទោស ២.លួចមានស្ថានទម្ងន់ទោស ៣.កាន់កាប់ដឹកជញ្ជូនអាវុ.ធដោយគ្មានការអនុញ្ញាត ឬខុសច្បាប់ ៤.រក្សាទុកគ្រឿងញៀ.នល្មើសច្បាប់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដោយខុសច្បាប់ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ