ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាន់​កាំ​ភ្លើ.ង​​ប៉ុន​ប៉ងធ្វើ​ឃា.ត​លោក​ត្រាំ​ត្រូវ​គេ​ស្គាល់​អត្ត​សញ្ញាណ​ហើយ​

5 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ពាក់​ព័ន្ធ​នឹង​ហេតុ​ការណ៍​បាញ់​​​លោក​​ត្រាំ​​កាល​ពី​យប់​មិញ​នោះ​ ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​ដែល​ហៅ​កាត់​ថា​អែហ្វ​ប៊ីអាយ​ (FBI) ​កំពុង​បន្ត​តាម​ដាន​យ៉ាង​ក្ដៅ​គគុក​ និង​ចាត់​ទុក​ថា​នេះ​ជា​ «ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​​​​» ​​លោក​ត្រាំ​ អតីត​ប្រធានា​ធិបតី​អាមេរិក និង​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ថ្មី​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ពាក់​ព័ន្ធ​នឹង​ហេតុ​ការណ៍​បាញ់​​​លោក​​ត្រាំ​​កាល​ពី​យប់​មិញ​នោះ​ ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​ដែល​ហៅ​កាត់​ថា​អែហ្វ​ប៊ីអាយ​ (FBI) ​កំពុង​បន្ត​តាម​ដាន​យ៉ាង​ក្ដៅ​គគុក​ និង​ចាត់​ទុក​ថា​នេះ​ជា​ «ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​​​​» ​​លោក​ត្រាំ​ អតីត​ប្រធានា​ធិបតី​អាមេរិក និង​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ថ្មី​។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​នៅ​រដ្ឋ​ផឹន​ស៊ីល​វេនៀ​។ ខាង​លើ​នេះ​ជា​អ្វី​ដែល​​អាជ្ញាធរ​​ចេញ​សេច​ក្ដី​ជូន​ដំណឹង​ស្ដី​ពី​បច្ចុប្បន្ន​​ភាព​ចំពោះ​ហេតុ​ការណ៍​នេះ​។

លោក​ខេវីន រ៉ូជេក (Kevin Rojek) ជា​ទី​ភ្នាក់​ការ​ពិសេស​របស់​អែហ្វ​ប៊ីអាយ​ទទួល​បន្ទុក​ខាង​ការិយា​ល័យ​​​ប្រចាំ​​ទី​ក្រុង​​​ភីត​ស្បឺក (Pittsburgh)​ រដ្ឋ​ផឹន​ស៊ីល​វេនៀ ​ថ្លែង​ថា​អែហ្វ​ប៊ីអាយ​គ្មាន​ចេតនា​បញ្ចេញ​អត្ត​សញ្ញាណ​ខ្មាន់​កាំ​ភ្លើង​ដែល​បាញ់​លោក​ត្រាំ​នោះ​ទេ​ ហើយ​ក៏​មិន​ទាន់​រក​ឃើញ​មូល​ហេតុ​ពិត​ប្រាក​នៃ​ការ​បាញ់​នេះ​នៅ​ឡើយ​ដែរ​។ ទង្វើ​របស់​ខ្មាន់​កាំ​ភ្លើ​​ង​រូប​នោះ​​​បណ្ដាល​ឱ្យ​លោក​ត្រាំ​ត្រូវ​របួស​ត្រង់​ស្លឹក​ត្រចៀក​ខាង​ស្ដាំ ព្រម​ទាំង​បណ្ដាល​ឱ្យ​របួស​មនុស្ស​២​នាក់​ផ្សេង​ទៀត​ និង​ស្លាប់​ម្នាក់​​។

មន្ត្រី​អែហ្វ​ប៊ីអាយ​ខាង​លើ​នេះ​ថ្លែង​ថា «​នៅ​ល្ងាច​នេះ យើង​សូម​ចាត់​ទុក​ទង្វើ​នោះ​ជា​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​អតីត​ប្រធានា​ធិបតី​ដូណាល់​ត្រាំ​។ នេះ​ជា​អំពើ​ឧក្រិដ្ឋ​ដែល​នៅ​តែ​បន្ត​ការ​ស៊ើប​អង្កេត​យ៉ាង​ក្ដៅ​គគុក​។ ប៉ុន្តែ​សម្រាប់​ពេល​នេះ​ គ្មាន​អ្វី​​​​គួរ​ឱ្យ​បារម្ភ​ត​ទៅ​ទៀត​ទេ​»។​ ​សូម​ជម្រាប​ថា​​នៅពេល​នេះ គេ​អាច​ស្គាល់​អត្ត​សញ្ញាណ​របស់​ខ្មាន់​កាំ​ភ្លើង​ជា​បណ្ដើរ​ៗ​ហើយ​​​។ បុរស​រូប​នេះ​​​ឈ្មោះ​ថូម៉ាស់ មេ​​តធូ គ្រូក​ (Thomas Matthew Crook) អាយុ​២០​ឆ្នាំ​។

រូប​ខ្មាន់​កាំ​ភ្លើង​ឈ្មោះ​ថូម៉ាស់ មេតធូ គ្រូក (Thomas Matthew Crook) ក្រោយ​ពេល​ត្រូវ​កង​ការ​ពារ​សម្ងាត់​អាមេរិក​បាញ់​សម្លាប់​នៅ​លើ​ដំបូល​រោង​ចក្រ

គាត់​​រស់​នៅ​ទី​ក្រុង​បេ​ថែល ​ផាក​ (Bethel Park​) ​ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង​៦០​គីឡូម៉ែត្រ​​ពី​កន្លែង​ជួប​ជុំ​របស់​លោក​ត្រាំ​​​។ ​នៅ​ក្នុង​ចំណោម​គ្រាប់​កាំ​ភ្លើង​ដែល​បាញ់​តម្រង់​ទៅ​រក​ក្បាល​របស់​លោក​ត្រាំ​នោះ ១​គ្រាប់​ប៉ះ​ត្រូវ​ចំ​ស្លឹក​ត្រ​ចៀក​លោក​ត្រាំ​ខាង​ស្ដាំ​, គ្រាប់​ខ្លះ​ហោះ​ទៅ​ចំ​មនុស្ស​បី​នាក់​បណ្ដាល​ឱ្យ​២​នាក់​រង​របួស និង​ម្នាក់​ស្លាប់​​។ ប្រភព​ខ្លះបង្ហើប​ឱ្យ​ដឹង​ថា​​បុរស​ឈ្មោះ​គ្រូក​​បានដឹង​ថា​មាន​ការ​រៀប​ចំ​ពិធី​ជួប​ជុំ​របស់​លោក​ត្រាំ។ ដូច​នេះ គ្រូក​ក៏​ត្រៀម​កាំ​ភ្លើង​ និង​ឡើង​ទៅ​លើ​រង់​ចាំ​ទុក​មុន​នៅ​លើ​ដំបូល​​រោង​ចក្រ​​ដែល​ស្ថិត​នៅ​ចម្ងាយ​ពី​វេទិកា​នោះ​​ប្រហែល​១១៨​ម៉ែត្រ​។​

រូប​ខ្មាន់​កាំ​ភ្លើង​ឈ្មោះ​ថូម៉ាស់ មេតធូ គ្រូក (Thomas Matthew Crook) ក្រោយ​ពេល​ត្រូវ​កង​ការ​ពារ​សម្ងាត់​អាមេរិក​បាញ់​សម្លាប់​នៅ​លើ​ដំបូល​រោង​ចក្រ

ក្រោយ​ពេល​​បុរស​រូប​នោះ​​បាញ់​កាំ​ភ្លើង​ប្រាវ​ៗ​ជា​ច្រើន​គ្រាប់​, កង​ការពារ​សម្ងាត់​ក៏​កំណត់​ទី​តាំង​របស់​ជន​ដៃ​ដល់ និង​សម្រេច​ចិត្ត​បាញ់​សម្លាប់​ជន​រូប​នោះ​តែ​ម្ដង​​។ ​​សាក្សី​​និយាយ​ថា​ពួក​គេ​​ឃើញ​​បុរស​ឈ្មោះ​គ្រូក​​​ឡើង​ទៅលើ​ដំបូល​រោង​ចក្រ​​ ហើយ​ពួកគេ​បាន​យក​ដំណឹង​នេះ​ប្រាប់​​សមត្ថ​កិច្ច។ ពួក​គេ​ប្រាប់​​ថា​មាន​​​អ្នកកាន់​កាំ​ភ្លើង​វែង​មួយ​ដើម​​​កំពុង​​ស្ថិត​​នៅ​លើ​ដំបូល​អគារ​។

រូប​ខ្មាន់​កាំ​ភ្លើង​ឈ្មោះ​ថូម៉ាស់ មេតធូ គ្រូក (Thomas Matthew Crook) ក្រោយ​ពេល​ត្រូវ​កង​ការ​ពារ​សម្ងាត់​អាមេរិក​បាញ់​សម្លាប់​នៅ​លើ​ដំបូល​រោង​ចក្រ

​សម្រាប់​ពេល​នេះ គេ​​ស៊ើប​ដឹង​ត្រឹម​តែ​បន្តិច​បន្តួច​ពី​​​តម្រុយ​ ឬ​​​ប្រវត្តិ​សាវ​តារ​របស់​ខ្មាន់​កាំ​ភ្លើង​។ យោង​តាម​ការ​ផ្សាយ​​របស់​កាសែត​ញូយ៉ក​ប៉ុស្តិ៍ (New York Post), ​បុរស​ឈ្មោះ​គ្រូក​ជា​អ្នក​រស់​នៅ​​ទី​ក្រុង​​បេថែល ផាក (Bethel Park)​ ​នៃ​រដ្ឋ​ផឹន​ស៊ីលវេនៀ​។ នៅ​នឹង​កន្លែង​កើត​ហេតុ, ​គេ​​​​ឃើញ​កាំ​ភ្លើង​វែង​ម៉ាក​អេ​អ័រ (AR) មួយ​ដើម​​។​ ​​ភ្នាក់​ងារ​​អែហ្វ​ប៊ី​អាយ (FBI) ​ថ្លែង​ថា​គេ​នៅ​តែ​មិន​ទាន់​ស្រាវ​ជ្រាវ​ដឹង​អំពី​​គោល​បំណង ឬ​មូល​ហេតុ​ពិត​ប្រាកដ​ដែល​នាំ​​ឱ្យ​​ជន​ដៃ​ដល់​រូប​នោះ​ប៉ុន​ប៉ង​ធ្វើ​ឃាត​លោ​ក​ត្រាំ​ទេ​។

​ទីក្រុង​បេថែលផាក (Bethel Park)​ ដែល​ជា​ទី​កន្លែង​រស់​នៅ​របស់​​ខ្មាន់​កាំ​ភ្លើង​ឈ្មោះ​គ្រូក​នោះ​​ស្ថិត​នៅ​ចម្ងាយ​​ជាង​៦០​គីឡូ​ម៉ែត្រ​​ពី​កន្លែង​រៀប​ចំ​វេទិកា​​​របស់​លោក​ត្រាំ​។ មាន​ន័យ​ថា​បុរស​រូប​នេះ​បាន​ធ្វើ​ដំណើរ​ចម្ងាយ​រាប់​សិប​គីឡូម៉ែត្រ​មក​រង​ចាំ​បាញ់​លោក​ត្រាំ​​។ គេ​ដឹង​ថា​​ភ្នាក់​ងារ​​អែហ្វ​ប៊ី​អាយ​ជា​អ្នក​ទទួល​រ៉ាប់​រងតាម​ដាន​ ស្រាវ​ជ្រាវ និង​​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​​​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ