លោកអុី លាងអេង តំណាងថៅកែចិន គេចវេសមិនព្រមជួបដោះស្រាយជាមួយម្ចាស់ដី ទំនងចង់ស៊ីដា.ច់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាម្ចាស់ដី បានដាក់ពាក្យប្តឹងលោកវរសេនីយ៍ទោអុី លាងអេង មន្ត្រីយោធានៅក្រសួងការពារជាតិ ជាតំណាងឱ្យថៅកែចិន ចូលទៅមេឃុំត្រពាំងគង ដើម្បីឲ្យជួយដោះស្រាយរឿងពួកគាត់ លក់ដីឲ្យលោកអុី លាងអេង ដែលរហូតមកដល់ពេលនេះពួកគាត់នៅមិនទាន់ទទួលបានលុយថ្លៃដីនៅឡើយទេ ហើយគិតតែពីចាក់រំលោភយក ។ នេះយោងតាមលិខិតដែលអង្គភាពពត៌មានយើងទទួលបាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ។
យោងតាមប្រភពបានឲ្យដឹងថា ពេលនេះ ពលរដ្ឋជាច្រើនគ្រួសារបាននឹងកំពុងរង់ចាំមើលថាតើលើកនេះ លោកហែម ហ៊ន មេឃុំត្រពាំងគង មានចិត្តក្លាហានជួយដោះស្រាយជូនពលរដ្ឋដែរឬទេ? ទឹកប្រាក់សរុបថ្លៃដីរបស់ពលរដ្ឋទាំងអស់មានចំនួនច្រើនគឺជិត៣លានដុល្លារឯណោះ។
ប្រជាពលរដ្ឋឈ្មោះ នឹម លីនី ភេទស្រី អាយុ៥៦ឆ្នាំ នៅភូមិអូរក្រាំងអំបិល បានឲ្យដឹងទៀតថា តាមដឹងគឺថៅកែចិនដែលទិញដីបំរុងសាងសង់រោងចក្របានទម្លាក់លុយមកឲ្យលោកអុី លាងអេង អស់ហើយ តែអស់រយ:ពេលច្រើនខែមកហើយ មន្ត្រីយោធារូបនេះមិនបានទម្លាក់លុយឲ្យមកប្រជាពលរដ្ឋដែលជាម្ចាស់ដីនោះទេ សង្ស័យចង់ស៊ីដា.ច់។
ពេលនេះពលរដ្ឋសង្ស័យថា លោកអុី លាងអេង មានគំនិតទុច្ចរិតមិនបើកលុយថ្លៃដីឲ្យពួកគាត់នោះទេ រឿងនេះក្នុងនាមរូបគាត់ និងពលរដ្ឋជាច្រើនរូបមានតែសំណូមពរ និងទទូចស្នើសុំទៅថៅកែចិនដែលជាអ្នកទិញដីផ្ទាល់សុំឈប់បន្តទម្លាក់លុយថ្លៃដីរបស់ពួកគាត់តាមរយៈលោកអុី លាងអេង តទៅទៀត សូមលោកថៅកែមេត្តាចុះមកជួបពលរដ្ឋម្ចាស់ដីផ្ទាល់ ទើបដឹងការពិតថា រហូតមកដល់ពេលនេះលោកអុី លាងអេង មិនបានបើកលុយថ្លៃដីឲ្យពួកគាត់បន្តនោះទេ ហើយគិតតែពីកចាក់ដីលុបធ្វើរោងចក្រ។
លោក ផាត់ សុផល អាយុ៥៩ឆ្នាំ នៅភូមិអូរក្រាំងអំបិល ក្នុងនាមជាប្រជាពលរដ្ឋដែលជាម្ចាស់ដី សូមទទូចស្នើសុំដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ សូមមានចំណាត់ការលើលោកវរៈសេនីយ៍ទោអ៊ី លាងអេង ផង ព្រោះពេលនេះលោកអ៊ី លាងអេង ដែលបានប្រើអំណាចយោធារបស់ខ្លួនកឹបកេងលុយថ្លៃដីរបស់ពលរដ្ឋមិនបើកឲ្យពួកគាត់នោះឡើយ។
អ្នកយកព័ត៌មានយើងពុំអាចសុំការបកស្រាយពីលោកអុី លាងអេង បានឡើយដោយសារពុំមានលេខសម្រាប់ទំនាក់ទំនង ។ អង្គភាពពត៌មានយើងពុំមានចេតនាអាក្រក់ណាមួយនោះទេការផ្សាយនេះគឺចង់ឲ្យថ្នាក់លើបានដឹងនិងជ្រាបតែប៉ុណ្ណោះ និងរង់ចាំស្វាគមន៍គ្រប់ពេលវេលានៅពេលមានការបកស្រាយច្បាស់លាស់ណាមួយពីលោកអុី លាងអេង ។
ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ