ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជកម្ម​កម្ពុជា​-​ចិន មាន​ទំហំ​ដល់​ទៅ​ជាង​៧​ពាន់​លាន​ដុល្លារ

1 ខែ មុន
  • ភ្នំពេញ

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ប្រទេស​ចិន មាន​ទំហំ​សរុប រហូត​ដល់​ទៅ​ប្រមាណ​ជា​ជាង ៧,៣១ ពាន់​លាន​ដុល្លារ នៅ​ឆមាស​ទី​១ ឆ្នាំ​២០២៤

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ប្រទេស​ចិន មាន​ទំហំ​សរុប រហូត​ដល់​ទៅ​ប្រមាណ​ជា​ជាង ៧,៣១ ពាន់​លាន​ដុល្លារ នៅ​ឆមាស​ទី​១ ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ​។

ស្ថិតិ​ស្តី​អំពី​ជញ្ជីងពាណិជ្ជកម្ម​ទំនិញ​ជាមួយ​ប្រទេស​សំខាន់​ៗ ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២៥ បាន​បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ចិន គឺ​មាន​កំណើន​១៨,៨ ភាគរយ ។

ប្រភព​ដដែល បាន​ឲ្យ​ដឹង​ថា ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២៤ កម្ពុជា​នាំ​ចេញ​ទៅ​ចិន គឺ​មាន​តម្លៃ​ជិត​៨១៥​លាន​ដុល្លារ កើនឡើង​១៤,២​ភាគរយ ហើយ​នាំ​ចូល​ទំនិញ​ពី​ចិន​មក​វិញ​នោះ គឺ​មាន​បរិមាណ​ដល់​ទៅ ៦,៤៩ ពាន់​លាន​ដុល្លារ កើនឡើង​ដល់​ទៅ​១៩,៤ ភាគរយ ។

មក​ដល់​ពេល​នេះ ផលិតផល​ដែល​កម្ពុជា នាំ​ចេញ​ទៅ​ចិន គឺ​មាន​ផលិតផល​កសិកម្ម រួម​មាន ៖ អង្ករ មៀន និង​ស្វាយ​ជាដើម ហើយ​នាំ​ចូល​ពី​ចិន​មក​វិញ ភាគច្រើន គ៊ឹ​ជា​វត្ថុធាតុដើម​សម្រាប់​ផលិតកម្ម​ឧស្សាហកម្ម គ្រឿងសំណង់ រថយន្ត និង​ផលិតផល​ប្រើប្រាស់ ក៏​ដូច​ជា​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ជាដើម ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ