ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងជួសជុលទូរស័ព្ទម្នាក់ ជួបគ្រោះអកុសលតាមផ្លូវយ៉ាងរន្ធ.ត់

1 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ ៖ រថយន្តធុនធំ១គ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយម៉ូតូ១គ្រឿង ដែលជិះ

ភ្នំពេញ ៖ រថយន្តធុនធំ១គ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយម៉ូតូ១គ្រឿង ដែលជិះដោយយុជនម្នាក់ បណ្ដាលឲ្យដួលរួចកិនថែមស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់ ហើយប្រជាពលរដ្ឋដែលជាអ្នកដំណើរបានដេញតាម លុះពេលបើករត់បានឆ្ងាយបន្តិច រថយន្តនោះក៏ឈប់ហើយអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោល ។

ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅលើផ្លូវលេខ១០៤ ស្ថិតនៅក្នុងភូមិគយនយ សង្កាត់គយនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រថយន្តបង្កខាងលើម៉ាកហុីយ៉ាន់ដាយពណ៍សឆ្នូតបៃតង ពាក់ស្លាកលេខ តាកែវ3A -1724 ជារថយន្តទទេអត់មានដឹកសម្ភារអ្វីឡើយ ។ ចំណែកយុវជនរងគ្រោះដល់ស្លាប់បាត់បង់ជីវិតនោះឈ្មោះស ផានិត ហៅ បារាំង អាយុ២៤ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ ។ មានស្រុកកំណើត នៅភូមិព្រែកតាតូច ឃុំបឹងខ្យា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

អ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុយុវជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកYAMAHA MT-155CC ពណ៍ទឹកសណ្ដែក ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតតាមផ្លូវលេខ១០៤ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ មានរថយន្តដឹកដី១គ្រឿងបើកចេញពីផ្លូវលំក្នុងទិសដៅពីត្បូងទៅជើងឡើងផ្លូវលេខ១០៤នោះដែរ ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះយុវជនរងគ្រោះបានបន្ថយល្បឿន ដើម្បីឲ្យរថយន្តដឹកដីនោះទៅមុន ក៏ស្រាប់តែរថយន្តបង្កម៉ាកហុីយ៉ាន់ខាងលើ បើកលឿនក្នុងទិសដៅស្របគ្នា ទៅដល់បុកម៉ូតូពីក្រោយ បណ្ដាលឲ្យដួលរួចកិនយុវជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ។ បន្ទាប់មករថយន្តនោះបានព្យាយាមបើករត់ ហើយអ្នកដំណើរតាមផ្លូវនោះបានដេញតាម លុះពេលបើករត់បានឆ្ងាយបន្តិច ទើបរថយន្តនោះឈប់ ហើយអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុនគរបាលខណ្ឌដង្កោ រួមជាមួយនគរបាលប៉ុស្តិ៍គងនយ បានចុះទៅសម្រួលចរាចរ ព្រមទាំងរាយការណ៍ជូននគរបាលការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ដើម្បីចុះទៅធ្វើការវាស់វែងប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី និងនាំយករថយន្តព្រមទាំងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយតាមច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ