ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបិទខិត្តប័ណ្ណផ្សព្វផ្សាយការហាមជក់បារី នៅទីប្រជុំជន និងទីសាធារណៈនានាក្នុងសង្កាត់កំពង់បាយ ក្រុងកំពត

4 ខែ មុន
  • កំពត

ខេត្តកំពត ៖ ដើម្បីអបអរសាទរទីក្រុងស្អាតអាស៊ាននិងទីក្រុងគ្មានផ្សែងបារីកាលពីថ្ងៃទី១០​និង១១

ខេត្តកំពត ៖ ដើម្បីអបអរសាទរទីក្រុងស្អាតអាស៊ាននិងទីក្រុងគ្មានផ្សែងបារី កាលពីថ្ងៃទី១០​ និង១១ ខែកក្កដាឆ្នាំ ២០២៤ មន្ត្រីក្រុមប្រឹក្សាសង្កាត់កំពង់បាយ ក្រុងកំពត បានចុះតាមទីសាធារណ:និងទីប្រជុំជនដូចជាហាងលក់កាហ្វេ សាលារៀន វត្តអារាមនិងការិយាល័យបម្រើការងារផ្សេងៗដើម្បីយកខិតប័ណ្ណការហាមជក់បារីនៅទីប្រជុំជនបិទផ្សព្វផ្សាយនៅទូទាំងសង្កាត់នៃក្រុងកំពត។

តាមប្រសាសន៍របស់លោកងួន សារឿន ចៅសង្កាត់កំពង់បាយបានឲ្យដឹងកាលពីរសៀលថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២៤នេះថា ក្រោយពីបានផ្សព្វផ្សាយនៅអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្ដីពីការហាមឃាត់ការជក់បារីឬបង្ហុយផ្សែងបារីនៅក្នុងទីប្រជុំជននិងកន្លែងសាធារណៈដូចជាការិយាល័យធ្វើការសាលារៀន វត្តអារាមនិងផ្ទះលក់កាហ្វេជាដើម។ល។ អាជ្ញាធរសង្កាត់កំពុងបាយបានរៀបចំចាត់ក្រុមការងារក្នុងសមាជិកក្រុមប្រឹក្សាសង្កាត់ដើម្បីចុះបិទខិតប័ណ្ណផ្សព្វផ្សាយការហាមឃាត់ជក់បារីនៅទីប្រជុំជននិងទីសាធារណៈនានាទូទាំងសង្កាត់និងពន្យល់ពីហានិភ័យនៃការជក់បារីប៉ះពាល់សុខភាពខ្លួនយើង អ្នកដទៃនិងបង្ហុយផ្សែងប៉ះពាល់ដល់សុខភាពអ្នកដទៃដែលរងផ្សែងបារីពីរអ្នកជក់ ។

ជាពិសេសស្ត្រីមានផ្ទៃពោះឬអ្នកនៅក្នុងបន្ទុកគ្រួសារអាចប៉ះពាល់សុខភាពដល់កូនប្រពន្ធក្នុងក្រុមគ្រួសារផងបើយើងជក់ឬបង្ហុយផ្សែងបារីប៉ះពាល់ដល់ពួកគេ។ លោកចៅសង្កាត់បានបន្តទៀតថា ការចុះបិទខិតបណ្ណ័ផ្សព្វផ្សាយការហាមជក់បារីនៅទីសាធារណៈខាងលើ ក៏ជាការឆ្លើយតបការផ្ដល់ពានរង្វាន់ទីក្រុងស្អាតគ្មានផ្សែងបារីអាស៊ានផងដែរ។

លោកចៅសង្កាត់ក៏បានបញ្ជាក់អំពីលទ្ធផលនៃការចូលរួមរបស់ប្រជាពលរដ្ឋនៅទូទាំងសង្កាត់កំពង់បាយជាមួយអាជ្ញាធរសង្កាត់ជុំវិញការបិទប្រកាសផ្សព្វផ្សាយខិតប័ណ្ណខាងលើនៅទូទាំងក្រុងកំពតផងដែរ។ លោកបានបន្តទៀតថា:តាមការពិនិត្យនៅការចុះអនុវត្តបិទខិតបណ្ណ័ផ្សព្វផ្សាយការហាមជក់បារីនៅទីប្រជុំជន កន្លែងសាធារណៈនាពេលកន្លង មកអាជ្ញាធរសង្កេតឃើញថាមានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានចូលរួមតាមការផ្សព្វផ្សាយខាងលើប្រមាណជា 90%។

បន្ទាប់ពីចប់ការផ្ដល់ព័ត៌មានជុំវិញការផ្សព្វផ្សាយខិតបណ្ណ័ការហាមជក់បារីដល់ភ្នាក់ងារយើងរួចមក មានខ្លឹមសារដាច់ដោយឡែកពីលោក ងួន សារឿន ចៅសង្កាត់កំពង់បាយដែលមានខ្លឹមសារថា លោកសូមថ្លែងអំណរគុណដ៏ជ្រៀលជ្រៅបំផុតចំពោះឯកឧត្តមបណ្ឌិតម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតដែលជានិច្ចជាកាលលោកតែងតែគិតគូរនិងមានចក្ខុវិស័យវែងឆ្ងាយមើលឃើញការខ្វះខាតរបស់អាជ្ញាធរថ្នាក់ក្រោមជាពិសេសសង្កាត់កំពុងបាយ ដែលជួបការខ្វះខាតកន្លងមកពុំទាន់មានសាលាសង្កាត់ត្រឹមត្រូវ ដើម្បីបំរើការងារលោកបានជួយឧបត្ថម្ភដល់ការសាងសង់សាលាសង្កាត់កំពង់បាយ ទាំងដី ទាំងអគារ ទាំងមូលដោយចាប់ផ្តើមសាងសង់ពីខែឧសភាឆ្នាំ២០២៣ ដល់ខែតុលា ឆ្នាំ២០២៣ អស់រយះពេល៥ខែបានហើយរួចរាល់ជាស្ថាពរជូនដល់សង្កាត់កំពង់បាយដើម្បីបង្កលក្ខណះងាយស្រួលដល់មន្រី្តក្រុមប្រឹក្សាសង្កាត់យើងខ្ញុំ។

យើងខ្ញុំតំណាងអាជ្ញាធរសង្កាត់ជំនួសមុខឲ្យមន្រ្តីក្រុមប្រឹក្សាសង្កាត់កំពង់បាយ ក្រុងកំពតទាំងមូលសូមសំដែងនូវអំណរគុណជាថ្មីម្តងទៀតដ៏ជ្រាលជ្រៅបំផុតចំពោះឯកឧត្តមបណ្ឌិតអភិបាលខេត្ត សូមឯកឧត្តមបណ្ឌិតបានប្រកបដោយពុទ្ធពរ៥ប្រការគឺ: អាយុ វណ្ណ: សុខ: ពល: និងបដិភានៈ កុំបីឃ្លាងឃ្លាតឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ