ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរំលោ.ភចាក់ដីនៅទំនប់អូរក្រាំងអំបិល នៅ​តែ​មានបញ្ហា ព្រោះមានជើងកា.ងទទួលផល

5 ខែ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ៖ មន្ត្រីយោធាស័ក្តិ៤កន្លះ លោក អ៊ី លាងអេង ដែលគេដឹងថាបើកប្រាក់ខែពីរាជការ

ខេត្ត​កំពង់ស្ពឺ ៖ មន្ត្រីយោធាស័ក្តិ៤កន្លះ លោក អ៊ី លាងអេង ដែលគេដឹងថាបើកប្រាក់ខែពីរាជការហើយយកពេលវេលារបស់រាជការមកធ្វើការរកស៊ីខាងក្រៅទៀត ។ ពេលនេះបានបញ្ចេញអំណាចខ្លួនបង្ហាញឲ្យបហាជនឃើញយ៉ាងច្បាស់ក្រឡែតថា កុំថាឡើយសេចក្តីសម្រេចរបស់តុលាការ សូម្បីតែលោកមេឃុំក៏ត្រូវតែធ្វើតាមបញ្ជារបស់គាត់ដែរ ជាពិសេសគឺលោកស្វាយ សារុន អភិបាលរងស្រុកសំរោងទងតែម្តង ។

យោងតាមលិខិតមួយច្បាប់ដែលអង្គភាពយើងទទួលបានដែលលោកអ៊ី លាងអេង គោរពចូលមេឃុំត្រពាំងគង ស្តីពីការជូនដំណឹង និងចាត់វិធានការតាមផ្លូវច្បាប់ ជាបន្ទាន់លើបុគ្គលឈ្មោះ ទឹម​កំសាន ដោយចោទប្រកាន់ថាបានចូលទៅធ្វើសកម្មភាពជីកដីចាក់ដី នឹងកាយដីស្ថិតនៅលើទីតាំងទំនប់អូរក្រាំងអំបិល ដែលហាមឃាត់ដោយដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នលេខ 267«ឋ»ចុះថ្ងៃទី 7 ខែមិថុនា ឆ្នាំ 2024 របស់សាលា ដំបូងខេត្តកំពង់ស្ពឺ ។

ជាក់ស្ដែង ក្រោយពីស្ថាប័នតុលាការចុះទៅអនុវត្តដីកា សម្រេចរក្សាការពារលេខ២៦៧«ឋ» របស់លោកទឹម គឹមសាន ដែលជាម្ចាស់បំណុលទៅលើកូនបំណុល គេមិនដែលឃើញលោកមេឃុំត្រពាំងគងនិងលោកអភិបាលរងចេញមុខអន្តរាគមន៍ ខណៈពេលដែលលោកអ៊ី លាងអេង ប្រើប្រាស់អំណាចជាមន្ត្រីយោធារបស់ខ្លួន ហៅឡានដឹកដីក្រុមថៅកែថុល ដែលជាប្អូនថ្លៃលោកស័ក្តិ៣ អាវុធហត្ថខេត្តកំពង់ស្ពឺ គឺលោក ម៉ុន សំអាត និងក្រុមឡានផ្សេងទៀត ទៅចាក់លើទីតាំងដែលមានដីការក្សាការពារលេខ២៦៧«ឋ»នោះទេ ដែលធាតុពិតគឺលោកអ៊ី លាងអេង នេះមិនមានកិច្ចសន្យាកុងត្រាចាក់ដីជាមួយលោក ទឹម គឹមសាន ឡើយ។

ចំពោះដីកាលេខ២៦៧«ឋ»គឺលោកទឹម គឹមសាន ជាអ្នកស្នើសុំរក្សាការពារទីតាំងដែលលោកបានចាក់ដីពីមុនមក ចុះហេតុអ្វីពេលនេះលោកស័ក្តិ៤កន្លះ អុី លាងអេង យកលិខិតលេខ២៦៧«ឋ»មកស្មើសុំឲ្យមេឃុំអនុវត្តទៅវិញ ឬមួយលោកចង់បង្ហាញឲ្យថ្នាក់ដឹកនាំមើលឃើញថាលោកជាមនុស្សខ្លាំង? លោកមានដឹងទេថាក្នុងនាមលោកជាតតិយជនលោកអាចស្នើសុំបែបនេះបានដែរឬយ៉ាងណា? ចុះកាលពីលោកទឹម គឹមសាន ស្នើសុំអនុវត្តម្តេចក៏លោកបំពានហ៊ានហៅឡានមកដឹកដីចាក់បំពានដីកាសម្រេចរបស់តុលាការបាន?

មហាជនឆ្ងល់ថាចុះហេតុអ្វីគ្រាន់តែលោកអ៊ី លាងអេង ធ្វើលិខិតដាក់ចូលទៅសាលាឃុំភ្លាម លោកមេឃុំក៏ខ្នះខ្នែងលឿនម៉្លេះឬមួយក៏លោកមេឃុំនិងលោកស្វាយ សារុន បានទទួលលាភសក្ការៈពីលោក អុីលាងអេង?

រឿងរ៉ាវវិវាទនេះគឺកើតឡើងរវាងលោកទឹម គឹមសាន ជាមួយលោក អុឹម សុជាតិ ក្នុងដីការក្សាការពារលេខ 267«ឋ» ដែលលោក ទឹម គឹមសាន បានស្នើសុំរក្សាការពារគឺបានចែងយ៉ាងច្បាស់ថាគេហាមឃាត់តែកូនបំណុលនិងតតីយជន ។ ដោយឡែកលោកទឹម គឹមសាន ម្ចាស់បំណុលតុលាការមិនបានហាមឃាត់លោកទឹម គឹមសាន មិនឲ្យចូលចាក់ដីនោះទេ ចុះហេតុអីពេលនេះបានជាមន្ត្រីយោធាដ៏មហិមាពាក់ស័ក្តិ៤កន្លះ អុីលាងអេង មានសិទ្ឋិហាមឃាត់ លោកទឹមគឹមសាន បើនិយាយពីសិទ្ឋិគឺរារាំងមានតែលោកអុឹម សុជាតិទេ ដែលជាអ្នកមានសិទ្ឋិ ។ និយាយជារួមតាមច្បាប់គឺលោកវរសេនីយ៍ទោ អុីលាងអេង និងអាជ្ជាធរមិនមានសិទ្ឋិមកហាមឃាត់នោះទេ។

លោកអូី លាងអេង ធ្វើនេះហាក់បីចង់បង្ហាញឱ្យ​មហាជនឃើញថាសូម្បីតែដីការក្សាការពាររបស់តុលាការក៏លោកមិនខ្លាចដែរ ដោយសារតែលោកជាមន្ត្រីយោធាបំរើការនៅក្រសួងការពារជាតិ។

ករណីលោកអុី លាងអេង នេះមហាជនកំពុងរង់ចាំមើលថា តើថ្នាក់ដឹកនាំក្រសួងមានវិធានការបែបណាចំពោះបុគ្គលរូបនេះដែលបើកប្រាក់ខែរដ្ឋ តែបែរជាលួចម៉ោងដែលបើកប្រាក់ខែពីរដ្ឋមកធ្វើការរកសុីខាងក្រៅបែបនេះទៅវិញ ។

ពលរដ្ឋម្ចាស់ដីជាច្រើនរូបស្នើសុំឲ្យថ្នាក់ដឹកនាំជួយអន្តរាគមន៍ជួយដល់ពួកគាត់ផង ព្រោះពេលនេះតាមអ្វីដែលពួកគាត់ដឹងគឺលោកអុី លាងអេង មានគំនិតទុច្ចរិតប្រុងលេបយកលុយថ្លៃដីរបស់ពួកគាត់ ខណ:ចិនបានទម្លាក់លុយមកឲ្យលោកអុី លាងអេង មួយចំនួនហើយ។

បច្ចុប្បន្នប្រជាពលរដ្ឋជាច្រើនរូបដាក់ពាក្យបណ្ដឹងចូលលោកមេឃុំត្រពាំងគងរួចរាល់ហើយដែរ ក៏ប៉ុន្តែមកដល់ពេលនេះមិនទាន់មានដំណោះស្រាយណាមួយនោះទេ ឬមួយលោកមេឃុំបានទទួលលាភសក្ការៈពីលោកអ៊ី លាង​អេងបានជាមិនព្រមដោះស្រាយជូនប្រជាពលរដ្ឋ?

តាមប្រភពពត៌មានចុងក្រោយបានប្រាប់ថានៅព្រឹកថ្ងៃ​ទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ លោកស្វាយ សារុន បានដឹកនាំមន្ត្រីចុះទៅពិនិត្យទីតាំងចាក់ដីនៅទំនប់អូរក្រាំងអំបិលនេះហើយ ។​

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ