ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈ​៤​មុខ! បើ​ផឹក​លើស​កម្រិត​អាច​មាន​គ្រោះថ្នា.ក់

1 ខែ មុន

ការ​ញ៉ាំ​អ្វីមួយ​ច្រើន​ពេក លើស​ពី​អ្វី​ដែល​រាង​កាយ​ត្រូវការ មិនល្អ​ចំពោះ​សុខភាព​នោះ​ទេ មិន​ថា​វា​ជា​

ការ​ញ៉ាំ​អ្វីមួយ​ច្រើន​ពេក លើស​ពី​អ្វី​ដែល​រាង​កាយ​ត្រូវការ មិនល្អ​ចំពោះ​សុខភាព​នោះ​ទេ មិន​ថា​វា​ជា​ប្រភេទ​ផ្លែ​ឈើ បន្លែ អាហារ​សុខភាព​នោះ​ទេ​។ គួរតែ​ញ៉ាំ​ក្នុង​កម្រិត​មួយ​ដែល​រាង​កាយ​ត្រូវការ​បាន​ហើយ ដូចនេះ​ហើយ​ទើប​ភេសជ្ជៈ ៤ ប្រភេទ​នេះ មិន​គួរ​ផឹក​ច្រើន​ពេក​ទេ ព្រោះ​អាច​មាន​គ្រោះថ្នាក់​ដល់​សុខភាព​។

១-ទឹក​សណ្តែក​ដាក់​ស្ករ
ទឹក​សណ្តែក​សម្បូ​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​ដូច​ជា កាល់ស្យូម ជាតិ​ដែក និង​ម៉ា​ញ៉េ​ស្យូ​ម​។ ទោះជា​បែប​នេះ​មែន ការ​ផឹក​ភេសជ្ជៈ​ពណ៌​ស​នេះ​ច្រើន​ពេក អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​បាន​។ ដោយសារ​យើង​មិន​បានដឹង​ទេ​ថា​សណ្តែក​ឆៅ​ចម្រាញ់​ចូល​ទៅ​ក្នុង​ទឹក​សណ្តែក ដែល​មាន​ផ្ទុក​ដោយ​រ៉ែ​មិនល្អ ហើយ​បាន​បំផ្លាញ​សារធាតុ​ល្អ​ៗ​ទាំងឡាយ និង​មាន​ជាតិ​ផ្អែម​ច្រើន​ទៀត​បើសិនជា​ដាក់​ស្ករ​ច្រើន​។

២-ទឹក​ផ្លែ​ឈើ​ស្រស់​លក់​តាម​ផ្សារ
វា​ជា​ការ​ពិត ដែល​ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ​ល្អ​ចំពោះ​សុខភាព​យើង​។ តែ​វា​នឹង​ល្អ​បើសិនជា​យើង​ជ្រើសរើស​បន្លែ និង​ផ្លែ​ឈើ​ស្រស់​ល្អ​មុន​នឹង​យក​មក​កិន​ធ្វើ​ជា​ទឹក​សម្រាប់​ញ៉ាំ ហើយ​គួរតែ​កិន​ដោយ​ខ្លួនឯង ជា​ជាង​ទិញ​គេ ព្រោះ​យើង​មិនដឹង​ទេ​ថា គេ​ថែម​ស្ករ​ចូល​ឬ​អត់ ឬ​បាន​ផ្លែ​ឈើ និង​បន្លែ​ល្អ និង​មាន​អនាម័យ​អត់​មុន​ពេល​កិន​។ អ៊ីចឹង​ហើយ​មុន​ពេល​ផឹក​គួរតែ​ជ្រើសរើស​ឲ្យ​បាន​ត្រឹមត្រូវ​។

៣-ភេសជ្ជៈ​កំប៉ុង និង​គ្រឿង​ស្រវឹង
នៅ​ពេល​ចង់​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស ត្រូវ​ប្រាកដ​ថា​កុំ​ញ៉ាំ​ពេល​កំពុង​ញ៉ាំ​អាហារ ព្រោះ​ជាតិ​ស្ករ​មួយ​ចំនួន​ធំ​នឹង​ត្រូវ​បាន​ស្រូប​ចូល​ទៅ​ក្នុង​ខ្លួន ដែល​ធ្វើ​ឲ្យ​យើង​ធាត់ និង​មាន​បញ្ហា​សុខភាព​ផ្សេង​ៗ​ទៀត​។ តាម​ពិត​ទៅ​យើង​អាច​ញ៉ាំ​ភេសជ្ជៈ​ទាំងនេះ​បាន តែ​មិន​ត្រូវ​ផឹក​ច្រើន​លើស​កម្រិត​ទេ ឬ​ក៏​អាច​ជំនួស​ដោយ​ទឹក​ផ្លែ​ឈើ​ធ្វើ​ខ្លួនឯង​វិញ​កាន់តែ​ល្អ​។

៤-ទឹក​ផ្លែ​ឈើ​កំប៉ុង
ទឹក​ផ្លែ​ឈើ​សម្បូរ​ដោយ​ជាតិ​រ៉ែ វីតាមីន និង​កាក​សរសៃ​។ អ៊ីចឹង​គួរតែ​ទិញ​របស់​ស្រស់​ៗ​មក​ធ្វើ​ខ្លួនឯង​វិញ​ទើប​ល្អ បើសិនជា​ជ្រើសរើស​យក​ទឹក​ផ្លែ​ឈើ​កំប៉ុង ក៏​នៅ​តែ​មិនល្អ​ចំពោះ​សុខភាព​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ