ទីតាំងល្បែងជល់មាន់តាមអនឡាញ២កន្លែងបានបង្ក្រាបនិងឃាត់មនុស្ស៥នាក់
- ឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ ៖ លោកគង់ កន្ធារិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ លោក អ៊ិន កាយ ស្នងការរងខេត្តឧត្តរមានជ័យ ដោយមានការចូលរួមធ្វើការសម្របសម្រួលលោកម៉ៅ…
ខេត្តឧត្តរមានជ័យ ៖ លោកគង់ កន្ធារិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ លោក អ៊ិន កាយ ស្នងការរងខេត្តឧត្តរមានជ័យ ដោយមានការចូលរួមធ្វើការសម្របសម្រួលលោកម៉ៅ…
ខេត្តឧត្តរមានជ័យ ៖ លោកគង់ កន្ធារិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ លោក អ៊ិន កាយ ស្នងការរងខេត្តឧត្តរមានជ័យ ដោយមានការចូលរួមធ្វើការសម្របសម្រួលលោកម៉ៅ គឹមហួរ ព្រះរាជអាជ្ញារងអមតុលាការសាលាដំបូងខេត្តឧត្តរមានជ័យ បានចុះបង្ក្រាបទីតាំងល្បែងឡូតូ ល្បែងជល់មាន់តាមអនឡាញដោយដកហូតវត្ថុតាង និងឃាត់ខ្លួនមនុស្ស៥នាក់ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ស្ថិតនៅក្នុងឃុំចំនួន២ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
លោកអ៊ិន កាយ ស្នងការរងនគបាលខេត្តឧត្តរមានជ័យបានឲ្យកោះសន្តិភាពថា ការបង្ក្រាបករណីទីតាំងល្បែងឡូតូ និងល្បែងជល់មាន់តាមកញ្ចក់ទូរទស្សន៍ និងតាមឡេបថបមានចំនួន២ទីតាំង ដែលទីមួយ នៅក្នុងភូមិឃុំត្រពាំងប្រាសាទ និងទី២នៅភូមិអូរត្រាំប៉ោង ឃុំព្រះប្រឡាយ ដោយមានការដឹកនាំកំលាំងសមត្ថកិច្ច លោកគង់ កន្ធារិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ លោកម៉ៅ គឹមហួរ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យជួយសម្របសម្រួល ។
លោកស្នងការរងបានបន្តថា ការចុះបង្ក្រាបនេះមានគោលដៅចំនួន៤ តែ២គោលដៅ មិនមានវត្ថុតាងដាក់បន្ទុកបាន ខណៈគ្មានវត្ថុតាង ។ សម្រាប់២គោលដៅផ្សេងទៀត សមត្ថកិច្ចមានវត្ថុតាងដកហូតបានដូចជាកញ្ចក់ទូស្សន៍ម៉ាកSamSungចំនួន២គ្រឿង កុំព្យូទ័រឡេបថបចំនួន២គ្រឿង Lenovoចំនួន១គ្រឿង កុំព្យូទ័រម៉ាកtoshibaចំនួន១គ្រឿង ម៉ូតូចំនួន៤គ្រឿង និងឃាត់ខ្លួនម្ចាស់ទីតាំង ១-ឈ្មោះនិល ណាន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ និងម្ចាស់ទីតាំងមួយកន្លែងទៀតឈ្មោះយឿង យ៉ាន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិអូរត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងអ្នកលេងល្បែងចំនួន៣នាក់នាំខ្លួនមកធ្វើការសាកសួចម្លើយនៅអធិការស្រុកត្រពាំងប្រាសាទ។
បុរសដែលមានវ័យចំណាស់ម្នាក់សុំមិនបញ្ចេញឈ្មោះ រស់នៅស្រុកត្រពាំងប្រាសាទបានរៀប
រាប់ឲ្យដឹងថា រូបគាត់បានសង្កេតឃើញល្បែងជល់មាន់ និងល្បែងឡូតូដែលគេបានអះអាងថា ជាល្បែងស្របច្បាប់បានកើតឡើងជាច្រើនកន្លែង ទៅដល់ជណ្តើផ្ទះប្រជាពលរដ្ឋទៅហើយ ។ទោះបីជាល្បែងស្របមិនស្របក៏មានឈ្មោះថា ល្បែងដែរ ។
ចែករំលែកព័តមាននេះ