ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចីម៉ូតូថៅកែទៅលេងផ្ទះបងប្អូនដល់ពាក់កណ្ដាលផ្លូវត្រូវចោរស្ទា.ក់គំរា.មប្ល.ន់យកម៉ូតូបាត់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខ្ចី​ម៉ូតូ​ស្កុប​ពី របស់​ថៅកែ​ជិះ​ទៅ​លេង​ផ្ទះ​បងប្អូន លុះ​មក​ដល់​កណ្ដាលផ្លូវ ក៏​ស្រាប់តែ​ជនសង្ស័យ​មួយ​ក្រុម​បាន​ស្ទាក់​កាក់ ហើយ​យក​កំ​បិ​.​ត​គំ​រា​.​ម​ប្ល​.​ន់​យក​ម៉ូតូ​ទៅ​បាត់ នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​១១ ខែកក្កដា​នេះ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខ្ចី​ម៉ូតូ​ស្កុប​ពី របស់​ថៅកែ​ជិះ​ទៅ​លេង​ផ្ទះ​បងប្អូន លុះ​មក​ដល់​កណ្ដាលផ្លូវ ក៏​ស្រាប់តែ​ជនសង្ស័យ​មួយ​ក្រុម​បាន​ស្ទាក់​កាក់ ហើយ​យក​កំ​បិ​.​ត​គំ​រា​.​ម​ប្ល​.​ន់​យក​ម៉ូតូ​ទៅ​បាត់ នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​១១ ខែកក្កដា​នេះ នៅ​ចំណុច​ជិត​ទីលាន​ចាក់សំរាម​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ គ្រាន់តែ​ដឹង​ថា ម៉ូតូ​ដែល​ជនសង្ស័យ​ប្ល​.​ន់​យក​ទៅ​ម៉ាក​ហុងដា ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HT 9436 ជា​ម៉ូតូ​របស់​ថៅកែ ។

តាម​សម្តី​របស់​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ខ្ចី​ម៉ូតូ​របស់​ថៅកែ​នៅ​កន្លែងធ្វើការ​បោច​មាន់ នៅ​ម្តុំ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ គោលបំណង​ទៅ​លេង​ផ្ទះ​បងប្អូន លុះ​ជិះ​ត្រឡប់​មក​វិញ​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​ជនសង្ស័យ​២​នាក់ បាន​ចេញ​មក​ស្ទាក់​ឃាត់​ម៉ូតូ ហើយ​មាន​កាំ​បិ​.​ត​និយាយ​ថា ពួក​គេ​មាន​ថ្នាំជក់ ហើយ​បង្ខំ​អោយ​ចូល​ទៅ​ក្នុងផ្ទះ ទោះបីជា​ខ្លួន​បដិសេធន៍​យ៉ាងណា​ក៏​ត្រូវ​ជនសង្ស័យ​អូស​ទាញ​ចូល​ទៅ​ក្នុងផ្ទះ ស្រាប់តែ​ឃើញ​មនុស្ស​៣​នាក់​បន្ថែម​ទៀត ហើយ​ក្រុម​ជនសង្ស័យ​ទាំងនោះ បាន​យក​សោ​ម៉ូតូ​ពី​រូបគេ​ជា​ជន​រង​គ្រោះ​នាំ​គ្នា​ជិះ​ចេញ​ទៅ​បាត់​អស់​តែ​ម្ដង​ទៅ ។

ករណី​នេះ​ផង​ដែរ ដោយសារ​តែ​ខាង​ម្ចាស់​ម៉ូតូ​ចាំ​បាត់​ៗ​ក៏​តេ​ទូរស័ព្ទ​សួរនាំ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា រូបគេ​ត្រូវ​បាន​គេ​ធ្វើ​ស៊ី​យក​ម៉ូតូ​ទៅ​បាត់​ហើយ ទើប​ថៅកែ​ជា​ម្ចាស់​ម៉ូតូ បាន​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​២ អោយ​ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ និង​អន្តរាគមន៍​ផង​ដែរ ។
ក្រោយ​ពេល​កើតហេតុ ទោះជា​យ៉ាងណា​ក៏​សមត្ថកិច្ច​សម្រេច​នាំ​ជន​រង​គ្រោះ​យក​ទៅ​សួរនាំ​និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​២ ដើម្បី​ស្រាវជ្រាវ​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ