ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​នេសាទ​០២​ថ្ងៃ តែលទ្ធផល​ទទួល​បាន​បង្ហាញ​ជា​សញ្ញា​មិន​ថមថយ​ឡើយ

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ យោង​លើ​របាយ​ការ​ណ៍នៃ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​រយៈពេល​០២​ថ្ងៃ នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ របស់​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​បង្ហាញ​នូវ​លទ្ធ​ផល​ជា​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់ តែ​ក៏​សញ្ញា​បង្ហាញ​ថា «​បទល្មើស​ហាក់​ពុំ​មានការ​ថមថយ​ឡើយ​»​។ របាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា…

ខេត្តបាត់ដំបង​៖ យោង​លើ​របាយ​ការ​ណ៍នៃ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​រយៈពេល​០២​ថ្ងៃ នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ របស់​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​បង្ហាញ​នូវ​លទ្ធ​ផល​ជា​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់ តែ​ក៏​សញ្ញា​បង្ហាញ​ថា «​បទល្មើស​ហាក់​ពុំ​មានការ​ថមថយ​
ឡើយ​»​។

របាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​នេះ កម្លាំង​ចម្រុះដែល​ដឹកនាំ​ដោយ​មន្ត្រី​ជលផលបាន​ធ្វើ​ឡើង​ក្នុង​រយៈ​០២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី១០​និង​១១ ក​ក្កដា នៅ​ក្នុងភូមិ​សាស្ត្រ​ទឹកដី ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​។ រយៈពេល​០២​ថ្ងៃនេះ កម្លាំង​ចម្រុះ​បាន​ធ្វើការ​បង្ក្រាប​ និង​រឹបអូស​នូវ​ឧ​បករ​ណ៍​នេសាទ​ខុសច្បាប់​នានាបាន​ចំនួន​សរុប​១២​ករណី តែ​គ្មាន​ការ​ឃាត់ខ្លួន​ជនល្មើស​ណា​បាន​ម្នាក់​ទេ ក្រៅពី​រឹបអូស​យក​វត្ថុ​តាង​ដ៏​ច្រើន​សន្ធឹកសន្ធាប់់​យក​ទៅ​កំទេច​ចោល​។

សម្រាប់​កិច្ច​ប្រតិបត្តិការ​រយៈពេល​០២​ថ្ងៃនេះ លទ្ធផល​ដែល​កម្លាំង​សម្រុះ​បាន​ធ្វើ និងរឹបអូស​បាន​វត្ថុ​តាង បើ​យោង​លើ​របាយ​ការ​ណ៍បូក​សរុប​រួម​មាន ១-​របាំង​សាច់​អួន​ប្រវែង​ សរុប​ចំនួន​៥,២៥០​
ម៉ែត្រ ២-​របាំង​ស្បៃ​មុង​ប្រវែង​សរុប​ចំនួន​៥,៧០០​ម៉ែត្រ ៣-​បង្គោល​ឈើ​សរុប​ចំនួន​២,៤១០​ដើម ៤-​ឡុ​ក​ចាប់​ត្រី​សរុប​ចំនួន​២៦​ឡុ​ក និង៥-​លូ​ស្បៃ​មុង​សរុប​ចំនួន​១០០​លូ​ ។

សមត្ថកិច្ច​បាន​និយាយ​ថា នេះ​ជា​លទ្ធផល ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ ក្នុងស្រុក​ឯក​ភ្នំ បាន​ចុះ​បង្ក្រាប​ត្រឹម​រយៈពេល​តែ​០២​ថ្ងៃ​ប៉ុណ្ណោះ ដែល​ទ​ទូល​បាន​លទ្ធផល​គួរឲ្យ​កត់សម្គាល់ តែ​វា​មិនមែន​ជា​សញ្ញា​ល្អ​ប្រសើរ​ទេ ​។ ផ្ទុយ​ទៅ​វិញ លទ្ធផល​នេះ​ បាន​បង្ហាញ​ថា វា​ជា​លទ្ធផល​ដែល​បាន​បង្ហាញ​ពី​សញ្ញា​គ្មាន​ការ​ថមថយ​ឡើយ ចំពោះ​បទល្មើស​នៅ​ក្នុង​តំបន់​ទន្លេសាប​។ ជា​ពិសេស​ នៅ​ក្នុងភូមិ​សាស្ត្រ​នានា ក្នុងស្រុក​ឯក​ភ្នំ​នេះ​តែ​ម្ដង​។

បើ​ទោះជា​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​ក្នុងស្រុក​នេះ តែង​បើក​កិច្ច​ប្រតិបត្តិការ​ចេញ​ល្បាត​និង​ចុះ​បង្ក្រាប​ជា​ប្រចាំ​នៅ​តំបន់​នោះ​ស្ទើរ​រាល់ថ្ងៃ​ក្ដី​។ សមត្ថកិច្ច​តែង​ធ្វើ​ការងារ​នេះ​ជា​ប្រចាំ តែ​បង្ក្រាប​និង​រឹបអូស​បាន​តែ​វត្ថុ​តាង (​ឧ​បករ​ណ៍​នេសាទ​ខុសច្បាប់​) តែ​មិន​ដែល​រកមុខ​ជនល្មើស​ឃើញ និង​ធ្លាប់​ឃាត់ខ្លួន​ជនល្មើស​នេសាទ​ណា​បាន​ម្នាក់​យក​ទៅ​ដាក់គុក​ឡើយ ដែល​នាំ​ឲ្យ​ជនល្មើស​កាន់តែ​ផ្គើន ក្នុង​ការ​បង្កើន ពង្រីក​បទល្មើស​នេសាទ​ទ្វេ​ដង ​។

ព្រោះ​បើ​តាម​ប្រភព​ពី​ប្រជា​នេសាទ​តូចតាច ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ធំ​ៗ ភាគច្រើន​សុទ្ធតែ​អ្នកមាន​អំណាច និង​មានទ្រព្យ​ស្ដុកស្ដម្ភ មាន​ដើមទុន​ច្រើន​សម្រាប់​ទិញ​ឧ​បករ​ណ៍​នេសាទ​។ ដូច្នេះ​ហើយ ទើប​សមត្ថកិច្ច​បង្ក្រាប​មិន​ចេះ​ថមថយ​ ។ បង្ក្រាប​មួយ​កន្លែង ជនល្មើស​ពង្រីក​ថែម​ពីរ​កន្លែង​ពាសពេញ​តំបន់​ទន្លេសាប ​។ ប៉ុន្តែ​យ៉ាងណា​ក្ដី បើ​តាម​ពិនិត្យ​លើ​កិច្ច​ប្រតិបត្តិការ​ជាក់ស្ដែង កម្លាំង​សមត្ថកិច្ច​ចម្រុះ នៅ​តែ​បន្ត​ចុះ​បង្ក្រាប​ជា​ប្រចាំ ហាក់​មិន​បន្ធូរ​ដៃ​ទេ បើ​ទោះជា​មិន​ទាន់​មាន​ជនល្មើស​នេសាទ​ណា​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ក្ដី ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ