ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតរដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ី ត្រូវកាត់ទោសដាក់ពន្ធនាគារ១០ឆ្នាំ ពីបទពុ.ករលួ.យ

1 ខែ មុន

ទីក្រុងហ្សាការតា ៖ តុលាការប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានកាត់ទោស

0:00
0:00

ទីក្រុងហ្សាការតា ៖ តុលាការប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានកាត់ទោសលោក Syahrul Yasin Limpo ដែលជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម ដាក់ពន្ធនាគាររយៈពេល​១០​ឆ្នាំពីបទពុករលួយ ដោយរួមទាំងការធ្វើដំណើរតាមយន្តហោះឯកជន ក៏ដូចជាគ្រឿងអលង្ការដ៏មានតម្លៃសម្រាប់ភរិយារបស់គាត់។

យោងតាមប្រភពពីសារព័ត៌មាន The Straits Times របស់សិង្ហបុរី បានរាយការណ៍ថា ព្រះរាជអាជ្ញាបានអះអាងថា លោក Limpo បានជំរិតទារប្រាក់ពីមន្ត្រីក្នុងក្រសួងកសិកម្មចំនួនជាង៤៤ពាន់លានរូពី ដែលស្មើនឹងជាង ២.៧លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការលើការចំណាយផ្ទាល់ខ្លួន។

លោកចៅក្រម Rianto Adam Pontoh បានប្រកាសថា លោក Limpo ក៏ត្រូវបានពិន័យជាទឹកប្រាក់ជាង ១៨,០០០ដុល្លារ ហើយត្រូវបានបញ្ជាឱ្យបង់ប្រាក់សំណងប្រហែល ៩០ម៉ឺនដុល្លារផ្សេងទៀតផងដែរ។ ចុងចោទចំនួន២នាក់ផ្សេងទៀតក្នុងសំណុំរឿងនេះ គឺជាអតីតមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដែលត្រូវបានកាត់ទោសជាប់ពន្ធនាគារម្នាក់ៗរយៈពេល៤ឆ្នាំ។

គួរឱ្យដឹងថា លោក Syahrul Yasin Limpo គឺជារដ្ឋមន្ត្រីទី៦ហើយ នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោកប្រធានាធិបតី Joko Widodo ដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទពុករលួយ។ ជាក់ស្តែងនៅដើមឆ្នាំនេះ អតីតរដ្ឋមន្ត្រីទំនាក់ទំនងរបស់ឥណ្ឌូណេស៊ីម្នាក់ ត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ពីបទចោទប្រកាន់អំពើពុករលួយ។ រដ្ឋមន្ត្រីកិច្ចការសង្គម និងរដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងនេសាទនៃរដ្ឋបាលលោក Joko Widodo ក៏ត្រូវបានកាត់ទោសដាក់ពន្ធនាគារនៅក្នុងឆ្នាំ ២០២១ ផងដែរ ពីបទចោទប្រកាន់ដូចគ្នានេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ