ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកដំណើរ​ជាច្រើននាក់​លើ​យន្តហោះបានពុល ក្រោយពី​ញ៉ាំ​អាហារ​ទាំងនេះ ​

1 ខែ មុន

អ្នកដំណើរ​២៧៧​នាក់ ​ត្រូវ​បាន​ក្រុមហ៊ុន​អាកាសចរណ៍ Delta បម្រើ​អាហារ​មាន​ដុះ​ផ្សិត និង​ផ្អូម​ជូរ បណ្តាល​ឱ្យ​មនុស្ស​ជា​ច្រើន​នាក់​ពុល និង​បង្ខំ​ឱ្យ​យន្តហោះ​បង្វែរ​ទិស​ចុះ​ជាចត​បន្ទាន់​ ។ ​រូបថត​អាហារ​ខូច ដែល​ត្រូវ​បាន​អ្នកដំណើរ​បង្ហោះ​ចែកចាយ​ទម្លាយ​ឱ្យ​ឃើញ​ថា…

អ្នកដំណើរ​២៧៧​នាក់ ​ត្រូវ​បាន​ក្រុមហ៊ុន​អាកាសចរណ៍ Delta បម្រើ​អាហារ​មាន​ដុះ​ផ្សិត និង​ផ្អូម​ជូរ បណ្តាល​ឱ្យ​មនុស្ស​ជា​ច្រើន​នាក់​ពុល និង​បង្ខំ​ឱ្យ​យន្តហោះ​បង្វែរ​ទិស​ចុះ​ជាចត​បន្ទាន់​ ។ ​រូបថត​អាហារ​ខូច ដែល​ត្រូវ​បាន​អ្នកដំណើរ​បង្ហោះ​ចែកចាយ​ទម្លាយ​ឱ្យ​ឃើញ​ថា អាហារ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍ Del​ta AirLines បម្រើ​ដល់​អ្នកដំណើរ​លើ​យន្តហោះ គឺ​មាន​ដុះ​ផ្សិត​ឡើង​ខ្មៅ និង​មាន​រសជាតិ​ជូរ​ខ្លាំង​ ។ ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន simpleflying នៅ​ថ្ងៃ​ទី​០៩ ខែ​
​កក្កដា ឆ្នាំ​២០២៤​។

ហេតុការណ៍​នេះ​ បាន​កើត​មាន​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៤ លើ​ជើងហោះហើរ Delta Flight 136 ដែល​កំពុង​ហោះហើរ​ដឹក​អ្នកដំណើរ​២៧៧​នាក់ ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ ដោយ​គ្រោង​ចំណាយពេល​ជាង​៨​ម៉ោង​ពី​ទីក្រុង Detroit សហរដ្ឋអាមេរិក ទៅ​ឆ្ពោះ​កាន់​ទីក្រុង Amsterdam ប្រទេស​ហូ​ឡង់ ប៉ុន្តែ​វា​ត្រូវ​បាន​បង្វែរ​គោលដៅ​ទៅ​ចុះ​ចត​បន្ទាន់​នៅ​ទីក្រុង​ញូ​វ​យ៉​ក បន្ទាប់​ពី​ទទួល​បានការ​ណែនាំ​ពី​អ្នកជំនាញ​វេជ្ជសាស្ត្រ ដោយ​មាន​រថយន្ត​សង្គ្រោះ​និង​ក្រុម​គ្រូពេទ្យ​នៅ​រង់ចាំ​ស្រាប់ ​។

យន្តហោះ Airbus A330 នេះ បាន​ចុះ​ចត​ដោយ​សុវត្ថិភាព​នៅ​ក្នុង​អាកាសយានដ្ឋាន John F. Kenn​edy នៅ​ម៉ោង​៤​ទៀប​ភ្លឺ ហើយ​ក្នុង​ចំណោម​អ្នកដំណើរ​ទាំងអស់ មាន​មនុស្ស​២៤​នាក់​កើត​មាន​អាកា​រៈ​ពុល​អាហារ និង​១២​នាក់​ទទួល​ការ​ព្យាបាល​ពី​គ្រូពេទ្យ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នោះ​ទេ​ ។

ក្រោយ​ពេល​យន្តហោះ​ចុះ​ចត អ្នកដំណើរ​ជា​ច្រើន​នាក់ បាន​ថ្លែងប្រាប់​អ្នកកាសែត​​ថា វា​ជា​បទ​ពិសោធន៍​ដ៏​អាក្រក់​ ។ ពួក​គេ​បានឃើញ ចំណុច​ខ្មៅ​នៅ​លើ​អាហារ​ដែល​មើលទៅ​ស្ទើរតែ​ដូចនឹង​ឈី​ស​ដុត «​ខ្ញុំ​គិត​ថា​វា​គ្រាន់តែ​ជា​អ្វី​ដែល​ខុស​គ្នា ហើយ​ខ្ញុំ​ស្មានថា​ វា​ក្លាយទៅជា​ផ្សិត​ខ្មៅ​»​។អ្នកដំណើរ​ម្នាក់​ទៀត​បាន​រំឭក​ថា «​កូនស្រី​របស់ខ្ញុំ​បាន​ញ៉ាំ​សាច់​មាន់ ហើយ​នាង​ញ៉ាំ​វា​មិន​អស់នោះ​ទេ នាង​បាន​ឈប់​ញ៉ាំ ព្រោះតែ​វា មាន​រសជាតិ​ជូរ​ខ្លាំង​ពេក​» ។

ក្រុមហ៊ុន​អាកាសចរណ៍ Delta បាន​បញ្ជាក់រ​តាម​សេចក្តីថ្លែងការណ៍​ថា សេវា​អាហារ​ត្រូវ​បាន​កែសម្រួល​ស​សម្រាប់​ជើងហោះហើរ​រាប់​សិប ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​កើត​មាន​​ហេតុការណ៍​​ខាងលើ​ ។ ​«​ក្រុម​សុវត្ថិភាព​ចំណីអាហារ​របស់ Delta បាន​ចូលរួម​ជាមួយ​អ្នក​ផ្គត់ផ្គង់​របស់​យើង​ដើម្បី​ផ្តាច់​ផលិតផល​ភ្លាម​ៗ ហើយ​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់​លើ​ឧប្បត្តិហេតុ​» ។

«យើង​សូម​អភ័យទោស​ដោយ​ស្មោះ​ចំពោះ​អតិថិជន​របស់​យើង​ចំពោះ​ភាព​រអាក់រអួល និង​ការ​ពន្យារពេល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​» ។​ អ្នកនាំពាក្យ​ក្រុមហ៊ុន Delta លោក Anthony Black បាន​និយាយ​ថា ក្រុមហ៊ុន​អាកាសចរណ៍​មិន​បាន​កំណត់​ចំនួន​ពិតប្រាកដ​នៃ​មនុស្ស​ដែល​ទទួលទាន​អាហារ​ដែល​ខូច​នោះ​ទេ ខណៈ​ដែល​បុគ្គលិក​បម្រើ​ការ​លើ​យន្តហោះ​ទាំងអស់​មិន​មាន​ម្នាក់​បាន​បរិភោគ​អាហារ​ទាំងនោះ​ឡើយ​ ។

សូម​បញ្ជាក់​ថា កញ្ចប់​អាហារ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​បម្រើ​ជូន​អ្នកដំណើរ គឺ​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ចំណីអាហារ ដែល​ចម្អិន​ស្រេច ដោយ​រក្សា​ទុក​ក្នុង​ទូទឹកកក បន្ទាប់​មក​ត្រូវ​បាន​កំ​ដៅ មុន​បម្រើ​ដល់​អ្នកដំណើរ​ ។

យោង​តាម​អ្នកជំនាញ​សុខភាព ហេតុផល​ដែល​ធ្វើ​ឱ្យ​អាហារ​ខូច រួម​មានការ​គ្រប់គ្រង​ទុកដាក់ ឬ
​ចម្អិន​អាហារ​មិន​ត្រឹមត្រូវ ​៕ ​

កែសម្រួលដោយ