យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការកម្ចាត់ទម្លាប់ញៀនភេសជ្ជៈផ្អែម និងតែគុជក្នុងរយៈពេល ១៤ ថ្ងៃ មិនមែនជារឿងតឹងតែងពេកទេ ប្រសិនបើអ្នកប្រើប្រាស់ចិត្តវិទ្យាកែប្រែអាកប្បកិរិយា។
វិធីសាស្ត្រនេះផ្តោតលើការឱ្យខួរក្បាលសម្របខ្លួនបន្តិចម្តងៗ ចាប់ផ្តើមពី ការកាត់បន្ថយកម្រិតស្ករ (ស្ករ ៥០% មកត្រឹម ២៥%) និងការស្វែងរក ភេសជ្ជៈជំនួស ដែលមានសុខភាពល្អជាងមុន ដូចជាទឹកផ្លែឈើស្រស់ ឬសូដាក្រូចឆ្មារគ្មានស្ករ។ ការរៀបចំបរិស្ថានជុំវិញខ្លួន ដូចជាការលុបកម្មវិធីកុម្ម៉ង់អាហារ និងការផឹកទឹកមួយកែវធំមុនពេលសម្រេចចិត្តទិញ ក៏ជាគន្លឹះដ៏សំខាន់ដើម្បីទប់ស្កាត់ការឃ្លានដែលកើតចេញពីអារម្មណ៍។
ដើម្បីឱ្យការផ្លាស់ប្តូរនេះប្រកបដោយនិរន្តរភាព អ្នកគួរតែ ផ្តល់រង្វាន់ដល់ខ្លួនឯង តាមរយៈការសន្សំលុយដែលធ្លាប់ទិញតែគុជ ទៅទិញរបស់ដែលអ្នកចូលចិត្តវិញ។
នៅចុងបញ្ចប់នៃរយៈពេល ១៤ ថ្ងៃ ការសង្កេតមើលភាពប្រែប្រួលនៃរាងកាយ ដូចជាស្បែកភ្លឺថ្លាជាងមុន និងអារម្មណ៍ស្រស់ស្រាយ នឹងក្លាយជាកម្លាំងចិត្តដ៏ខ្លាំងក្លាឱ្យអ្នកបន្តទម្លាប់ល្អនេះ។
ការឈប់ញ៉ាំផ្អែម មិនមែនជាការបង្អត់ខ្លួនឯងទេ ប៉ុន្តែគឺជាការរៀនស្រឡាញ់ខ្លួនឯងក្នុងទម្រង់ដែលល្អជាងមុន៕
ចែករំលែកព័តមាននេះ