យុទ្ធនាការកម្ទេ.ច «ឃា.តករឈា.មជាតិផ្ទុះ»៖ សកម្មភាពបោសសម្អាតគ្រា.ប់១៥៥មម នៅព្រំដែនព្រះវិហារ
ខេត្តព្រះវិហារ ៖ កម្លាំងជំនាញ CMAC សម្រុកបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទ ១៥៥មម នៅទិសស្រអែម ដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ជាក់ស្តែង…
ខេត្តព្រះវិហារ ៖ កម្លាំងជំនាញ CMAC សម្រុកបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទ ១៥៥មម នៅទិសស្រអែម ដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ជាក់ស្តែង…
ខេត្តព្រះវិហារ ៖ កម្លាំងជំនាញ CMAC សម្រុកបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទ ១៥៥មម នៅទិសស្រអែម ដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋ ។

ជាក់ស្តែង លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានប្រកាសនាល្ងាចថ្ងៃទី១៩ ខែមករានេះថា ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ នៅទិសស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កម្លាំងជំនាញអង្គភាព CMAC បានបោសសម្អាតគ្រាប់១៥៥មម សំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន ។

លោកបានបញ្ជាក់ថា គ្រាប់ខ្លះមិនផ្ទុះនៅរាយប៉ាយលើដី ខ្លះលិចជ្រៅក្នុងដី! ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ ទោះបីជាគ្រាប់ទាំងនោះស្ថិតនៅលើដី លិចរាក់ ឬជ្រៅក្នុងដី ក្នុងទឹកស្អីក៏ដោយ ត្រូវតែបោសសម្អាតកម្ទេចខ្លាំង និងឃាតករឈាមជាតិផ្ទុះ និងលាក់មុខទាំងអស់ចោល!។

ជាចុងក្រោយ អាជ្ញាធរមានសមត្ថកិច្ចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរក្នុងតំបន់នោះ ប្រសិនបើបានជួបប្រទះវត្ថុដែលមានសង្ស័យថាជាគ្រាប់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមប្រញាប់រាយការណ៍ជូនកម្លាំងជំនាញ ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីចាត់វិធានការបច្ចេកទេសបានទាន់ពេលវេលា៕





ចែករំលែកព័តមាននេះ