ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករផ្សារដើមគរមួយចំនួន សម្រេចចិត្តទៅលក់ដូរនៅផ្សារតាម៉ាប់ព្រែកជ្រៃវិញ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ធ្វើការ​សម្របសម្រួល​ជាមួយ​បងប្អូន​អាជីវករ ដែល​បាន​លក់ដូរ​នៅ​តាម​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ នៅ​តំបន់​ជុំវិញ​ផ្សារ​ដើម​គរ​ឱ្យទៅ​លក់ដូរ​នៅ​ផ្សារ​លក់​បន្លែ​ផ្លែ​ឈើ​បោះ​ដុំ​(​ផ្សារ​ដើម​គរ​ថ្មី​) ដែល​មាន​លក្ខខណ្ឌ​អនុគ្រោះ​ច្រើន ឬ​ទីតាំង​ឯកជន​សម​ស្រប​ណា​ផ្សេង អាជីវករ​មួយ​ចំនួន​បាន​ស្ម័គ្រចិត្ត​មក​ផ្សារ​តា​ម៉ា​ប់​ព្រែក​ជ្រៃ មាន​ភូមិសាស្ត្រ​ស្ថិត​នៅ​សង្កាត់​ព្រែក​កំពឹស…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ធ្វើការ​សម្របសម្រួល​ជាមួយ​បងប្អូន​អាជីវករ ដែល​បាន​លក់ដូរ​នៅ​តាម​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ នៅ​តំបន់​ជុំវិញ​ផ្សារ​ដើម​គរ​ឱ្យទៅ​លក់ដូរ​នៅ​ផ្សារ​លក់​បន្លែ​ផ្លែ​ឈើ​បោះ​ដុំ​(​ផ្សារ​ដើម​គរ​ថ្មី​) ដែល​មាន​លក្ខខណ្ឌ​អនុគ្រោះ​ច្រើន ឬ​ទីតាំង​ឯកជន​សម​ស្រប​ណា​ផ្សេង អាជីវករ​មួយ​ចំនួន​បាន​ស្ម័គ្រចិត្ត​មក​ផ្សារ​តា​ម៉ា​ប់​ព្រែក​ជ្រៃ មាន​ភូមិសាស្ត្រ​ស្ថិត​នៅ​សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ នេះ​បើ​យោង​តាម​ក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​ថ្ងៃ​ទី​២០ ខែមករា​នេះ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៦​នេះ បាន​ដឹកនាំ​ក្រុមការងារ​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ដោះស្រាយ​ដោយ​ផ្អែក​លើ​គោលការណ៍​ឈ្នះ​-​ឈ្នះ និង​បាន​ជូន​អាជីវករ​មួយ​ចំនួន ដែល​មាន​ជម្រើស​មក​ទីតាំង​ផ្សារ​តា​ម៉ា​ប់​ព្រែក​ជ្រៃ​ដែល​មាន​ទីតាំង​ធំ​ទូលាយ ព្រមទាំង​សម្របសម្រួល​បន្ថែម​ជាមួយ​តំណាង​ផ្សារ​។

ទន្ទឹម​នឹង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ​រួម​មាន​បង្គោល​ភ្លើង ប្រព័ន្ធ​ទឹក ព្រមទាំង​អនុគ្រោះ​តម្លៃ​ប្រមូល​សំរាម​នៅ​ទីតាំង​ផ្សារ​ចំនួន​០១​ឆ្នាំ​ដោយ​ឥត​គិតថ្លៃ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​បងប្អូន​អាជីវករ​ទៅ​ប្រកប​អាជីវកម្ម​នៅ​ផ្សារ​លក់​បន្លែ​ផ្លែ​ឈើ​បោះ​ដុំ​(​ផ្សារ​ដើម​គរ​ថ្មី​) ដែល​មាន​លក្ខខណ្ឌ​អនុគ្រោះ​ច្រើន ឬ​ទីតាំង​ឯកជន​សម​ស្រប​ណា​ផ្សេង​រួម​មាន​ផ្សារ​តា​ម៉ា​ប់​ព្រែក​ជ្រៃ ដែល​មាន​សណ្ដាប់ធ្នាប់​ល្អ​ប្រសើរ ដើម្បី​សោភ័ណ​ភាព​ទីក្រុង​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​ប្រយោជន៍​សាធារណជន​ជា​រួម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ