កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីន ដើម្បីសុវត្ថិភាពសហគមន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព ។
ជាក់ស្តែងលោក ហេង រតនា អគ្គនាកស៊ីម៉ាក់ បានប្រកាសនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី១៩ ខែមករានេះថា ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ មន្ត្រីនៃស្ថានទូតចិនប្រចាំកម្ពុជា ដែលទទួលបន្ទុកគ្រប់គ្រងជំនួយរដ្ឋាភិបាលចិន ផ្នែកគម្រោងបោសសម្អាតមីន ដែលបានផ្តល់ជូនរាជរដ្ឋាភិបាល ។
លោកបានបន្តថា ដើម្បីគាំទ្រសកម្មភាពរបស់អង្គភាព CMAC បានចុះពិនិត្យ និងវាយតម្លៃសកម្មភាពបោសសម្អាតមីន និងតម្រូវការជាក់ស្តែងរបស់ប្រជាជន ដែលគម្រោងបានផ្តល់ជូននៅខេត្តកំពង់ធំ និងទស្សនកិច្ចសារមន្ទីរតេជោ សន្តិភាពខេត្តសៀមរាប ។
សូមបញ្ជាក់ថា បេសកកម្មនាពេលនេះ គឺជាសក្ខីភាព បញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ភាគីចិន ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រ«កម្ពុជាគ្មានមីនឆ្នាំ២០២៥» និងការបន្តបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យអស់ពីទឹកដីកម្ពុជា ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនគ្រប់រូប ៕



ចែករំលែកព័តមាននេះ