ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលការចុះផ្សាយថា ទាហានសៀមចូលកាន់កា.ប់ស្ពានមេទឹក ជាព័ត៌មានមិនពិត

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខេត្តពោធិ៍សាត់ បំភ្លឺ​ករណី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sarath Sun ផ្សាយ​ថា ទាហាន​សៀម​ចូល​មក​ជ្រៅ និង​ដោយ​សេរី ជា​ការ​មិន​ពិត​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខេត្តពោធិ៍សាត់ បំភ្លឺ​ករណី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sarath Sun ផ្សាយ​ថា ទាហាន​សៀម​ចូល​មក​ជ្រៅ និង​ដោយ​សេរី ជា​ការ​មិន​ពិត​នោះ​ទេ ។

សេចក្តី​បំភ្លឺ​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តពោធិ៍សាត់ បាន​លើក​ឡើង នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៦ មាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sarath Sun បាន​ចុះ​ផ្សាយ​លើ​គណនី​ហ្វេ​ស​បុក​របស់​ខ្លួន​ថា ចូល​ជ្រៅ​ណាស់ ចូល​ដោយ​សេរី បើ​តាម​ការ​អះអាង​របស់​អភិបាលខេត្ត​ពោធិ៍សាត់ លោក ខូ​យ រី​ដា ស្ពាន​មេទឹក​ដែល​សៀម​ទ​ម្លា​.​ក់​គ្រាប់​កម្ទេច ចំ​ថ្ងៃមុន ឥឡូវ​ទាហាន​សៀម​ចូល​កាន់កាប់​ឈរជើង​ហើយ​…​។

ពាក់ព័ន្ធ​ករណី​នេះ រដ្ឋបាល​ខេត្តពោធិ៍សាត់ សូម​ជម្រាប​ជូន​ដល់​សាធារណជន និង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា ៖ ១. ស្ពាន​ស្ទឹង​មេទឹក ដែល​ពី​មុន​ទាហាន​សៀម បាន​រំលោភ​បំពាន តាម​រយៈ​ការ​កម្ទេច​ស្ពាន ដោយ​យន្តហោះ F-16 កន្លង​ទៅ​នោះ បច្ចុប្បន្ន​ពុំ​មាន​ទាហាន​សៀម ចូល​កាន់កាប់​ដូច​ការ​ចុះ​ផ្សាយ​របស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ Sarath Sun ឡើយ ។

ជាក់ស្តែង​ទីតាំង​នោះ ត្រូវ​បាន​ជំនាញ​សាធារណការ​កំពុងធ្វើការ​ជួសជុល និង​សម្រួល​ផ្លូវ​ធ្វើ​ដំណើរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​វិល​ត្រឡប់​ទៅ​តាម​លំនៅ​ឋាន​ដើម​របស់​គាត់​វិញ ។ ២. កាលពី​ថ្ងៃ​ទី​១៥-១៦ ខែមករា ឆ្នាំ​២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ឯកឧត្តម​អភិបាលខេត្ត​ពោធិ៍សាត់ ក៏​បាន​អមដំណើរ និង​បាន​ធ្វើការ​បង្ហាញ​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) នៅ​ទីតាំង​ចំនួន​៤ ក្នុង​នោះ ទីតាំង​ចំនួន ២​រួម​មាន ចំណុច​អូរ​ភ្លុក​ដំរី និង​ច្រក​ជ័យ​ជំនះ​(​ច្រក​ផ្លូវ​៥៦) មាន​ផល​ប៉ះពាល់​ដោយ​ទាហាន​សៀម​រំលោភ​ឈ្លានពាន​ចូល​រាយ​បន្លា​លួស​ក្នុង​ទឹកដី​កម្ពុជា ។

ចំពោះ​ទីតាំង​ចំនួន ២​ទៀត​រួម​មាន ស្ពាន​ស្ទឹង​មេទឹក និង​ចំណុច​(​ច​១) ត្រូវ​បាន​ទាហាន​សៀម​រំលោភ​បំពាន ដោយ​ការ​បំផ្លិចបំផ្លាញ ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​ទ្រព្យសម្បត្តិ​តែ​ប៉ុណ្ណោះ ពុំ​មានការ​រំលោភ​ចូល​កាន់កាប់​ទឹកដី​របស់​កម្ពុជា​យើង​នោះ​ឡើយ ។ ហើយ​ជាក់ស្តែង នៅ​ក្នុង​ថ្ងៃ​នោះ​ដដែល ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ផ្តល់​បទ​សម្ភាសន៍ ជូន​ទូរទស្សន៍​នៅ​លើ​ទីតាំង​ស្ពាន​ស្ទឹង​មេទឹក​ផ្ទាល់​តែ​ម្តង ។

៣. ក្រោយ​ពី​មាន​បទ​ឈប់​បាញ់​កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ថ្មដា ស្រុក​វាល​វែង ដែល​បាន​ជម្លៀស​មក​មណ្ឌល​សុវត្ថិភាព​នោះ ត្រូវ​បាន​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​ដើម​គាត់​វិញ​ប្រមាណ ៩០%​ហើយ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​ស្ពាន​ស្ទឹង​មេទឹក​កំពុង​រស់នៅ​ជា​ធម្មតា ហើយ​ថែម​ទាំង​បាន​ផលិត​អំបោស​ផ្កាស្មៅ​លក់ ដើម្បី​រួមចំណែក​កែ​លម្អ​ជីវភាព​ទៀត​ផង ។

រដ្ឋបាល​ខេត្តពោធិ៍សាត់ សូម​ធ្វើការ​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​ផ្សាយ​របស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ Sarath Sun ដែល​ជា​ការ​ផ្សាយ​មិន​ពិត ហើយ​យក​រូបថត​ចាស់​ពី​មុន​មក​ផ្សាយ ក្នុង​គោលបំណង ដើម្បី​បំ​ភ្លើ​ស ញុះញង់ បំពុលបរិយាកាស​សង្គម និង​អាច​ធ្វើ​ឱ្យ​សាធារណជន​មានការ​យល់​ច្រ​លំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ