ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយចន្ទីកាន់តែត្រូវប៉ាន់ ខណៈការនាំចេញឡើងដល់ជិត ១០០០លានដុល្លារ

1 ខែ មុន
  • ភ្នំពេញ

ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ឆៅ ​មាន​តម្លៃ​ជិត​១​ពាន់​លាន​ដុល្លារ ប្រហែល​នឹង​១​ភាគ​៣ ​នៃ​តម្លៃ​នាំ​ចេញ​កសិផល​សរុប​ របស់​កម្ពុជា​ឈរ​នៅ​លំដាប់​ខ្ពស់​ជាងគេ ធៀប​នឹង​កសិផល​ដទៃ ។ នេះ​បើ​តាមលោក ឃឹម ហ្វី​ណ​ង់…

0:00
0:00

ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ឆៅ ​មាន​តម្លៃ​ជិត​១​ពាន់​លាន​ដុល្លារ ប្រហែល​នឹង​១​ភាគ​៣ ​នៃ​តម្លៃ​នាំ​ចេញ​កសិផល​សរុប​ របស់​កម្ពុជា​ឈរ​នៅ​លំដាប់​ខ្ពស់​ជាងគេ ធៀប​នឹង​កសិផល​ដទៃ ។

នេះ​បើ​តាមលោក ឃឹម ហ្វី​ណ​ង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ​បាន​អះអាង ​កាលពី​ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ​២០២៤​ ។

លោក​និយាយ​ដែរ​ថា​ នៅ​ឆមាស​ទី​មួយ​ដើមឆ្នាំបរិមាណ​នាំ​ចេញ​កសិផល​ពី​កម្ពុជា​កើនឡើង​ដល់​ទៅ៥៧ ភាគរយធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣ ។

អ្នកនាំពាក្យ​ក្រសួង​ជំនាញ​នេះ​បាន​អះអាង​ថា កំណើន​នេះ​ ភាគច្រើន ​គឺ​ដោយសារ​តែ​កំណើន​នៃ​ការ​នាំ​ចេញ​ដំឡូង​មី គ្រាប់ស្វាយចន្ទី និងស្រូវ តែ​ម្តង ។

លោក​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ចំណោម​កសិផល​នាំ​ចេញ​ ទាំងនេះ ៩៤​ភាគរយ គឺ​ឆ្ពោះទៅ​ទីផ្សារ​សំខាន់​នៃ​ប្រទេស​បី ដោយនៅ​ក្នុង​នោះ​ស្រូវ ចន្ទី ដំឡូង​មី ស្វាយ​ស្រស់ ​គឺ​នាំ​ចេញ​ទៅ​វៀតណាម រីឯ​ថៃ​វិញ​ គឺ​ទទួល​ដំឡូង​មី ស្វាយ​ស្រស់ ម្ទេស និងកន្ទក់ ហើយ​ចិន​វិញ ​គឺ​មាន​ចេក អង្ករ ដំឡូង​មី ស្វាយ និង មៀន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ