ក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា អ្នកដែលកាន់បណ្ណអនុញ្ញាតបើកបរអន្តរជាតិនៅកម្ពុជានៅពេលនេះ អាចបើកបរនៅប្រទេសដល់ទៅជាង ១០០នៅទូទាំងពិភពលោក ។

ប្រភពដដែលបានអះអាងថា អ្នកដែលកាន់បណ្ណអនុញ្ញាតបើកបរអន្តរជាតិនេះ មានសុពលភាពមួយឆ្នាំ ស្របតាមអនុសញ្ញាស្តីពីចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ែនចុះតាំងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ។
ប្រភពដែលបានបន្តថា អ្នកដែលអាចកាន់បណ្ណបើកបរនេះ គឺអាចមានវិសាលភាពប្រើប្រាស់ និងបើកបរបានក្នុងបណ្តាប្រទេសហត្ថលេខីលើអនុសញ្ញាស្តីពីចរាចរណ៍ផ្លូវគោកដំបូង៩៩ ប៉ុន្តែឥឡូវថែមថ្មី៤ទៀតគឺមានចំនួនសរុប ១០៣ ប្រទេស ។
ប្រភពដដែលបានបន្តថា អ្នកដែលអាចកាន់បណ្ណអនុញ្ញាតបើកបរអន្តរជាតិ ត្រូវភ្ជាប់មកជាមួយបណ្ណបើកបរជាតិជាមុនសិនទើប អាចប្រើប្រាស់បើកបរបានក្នុងបណ្តាប្រទេសហត្ថលេខីលើអនុសញ្ញាស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់។
ប្រភពដដែលបានបន្តថា សម្រាប់បណ្ណអនុញ្ញាតបើកបរអន្តរជាតិដែលមិនអនុលោមតាម អនុសញ្ញាស្តីពីចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ែន ឬឯកសារបកប្រែ គឺមិនអាចប្រើប្រាស់បានឡើយ។
ចែករំលែកព័តមាននេះ